ការសិក្សាស្រាវជ្រាវ៖ ខ្យល់កខ្វក់អាចបណ្ដាលឲ្យកុមារកើតជំងឺអរធីស្សឹម (Autism)​



ការសិក្សាស្រាវជ្រាវថ្មីៗមួយបានបង្ហាញភស្តុតាងអំពីទំនាក់ទំនងរវាងការប្រឈមទៅនឹងខ្យល់កខ្វក់និងហានិភ័យនៃជំងឺអរធីសឹ្សម (autism)។ ការសិក្សាមួយដែលធ្វើការសិក្សាទៅលើក្មេងក្នុងទីក្រុងសៀងហៃបានរកឃើញថាការប្រឈមទៅនឹងខ្យលកខ្វក់ដែលមានធាតុល្អិតបំផុតដែលមានអង្កត់ផ្ចិតប្រវែង២,៥មីក្រុង (PM2.5) គឺមានទំនាក់ទំនង ៧៨%នៃរោគវិនិឆ្ឆ័យនៃជំងឺ autism spectrum disorder (ASD) ដែលជំងឺនេះគឺធ្វើឲ្យការអភិវឌ្ឍខួរក្បាល អាកប្បកិរិយា ទំនាក់ទំនងសង្គមរបស់កុមារមានការខុសប្លែកពីក្មេងដទៃ។ ភស្ដុតាងនេះបានមកពីការធ្វើការសិក្សាស្រាវជ្រាវទៅលើក្មេងៗរយៈពេល៩ឆ្នាំ និងការស្រាវជ្រាវអំពីឯកសារផ្សេងៗទៀតផងដែរ។ ការសិក្សាស្រាវជ្រាវក្នុងឆ្នាំ ២០១៤ ដែលសិក្សាទៅលើស្រ្តីមានផ្ទៃពោះចំនួន ១១៦ ៤៣០នាក់ក្នុងសហរដ្ឋអាមេរិកបានបង្ហាញថាការប្រឈមទៅនឹងកម្រិតខ្យល់កខ្វក់កម្រិត PM២,៥ អំឡុងក្នុងត្រីមាសទី៣ មានហានិភ័យទៅដល់កូនក្នុងផ្ទៃដែលអាចបណ្ដាលឲ្យកើតជំងឺ អរធីស្សឹម (ASD) រហូតទៅដល់ពីរដង។ ការសិក្សាទាំងពីរនេះបានបង្ហាញនូវភស្ដុតាងអំពីទំនាក់ទំនងរវាងការដកដង្ហើមស្រូវយកសារធាតុឆ្មារៗតូវក្នុងខ្វល់កខ្វក់អាចប្រឈមទៅនឹងជំងឺជាច្រើនមុខផ្សេងទៀតដូចជា ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល មហារីកសួត និងជំងឺដង្ហើមផ្សេងៗទៀត។ ខ្យល់កខ្វក់កម្រិត PM2,5 ជាទូទៅរកឃើញក្នុងប្រទេសដែលសំបូរទៅដោយការបញ្ចេញផ្សែងពុលដូចជារោងចក្រ ម៉ូតូឡាន ជាដើម។ ខាងក្រោមនេះគឺជាកម្រិតកខ្វក់ខ្យល់ក្នុងទីក្រុងមួយចំនួននៃប្រទេសចិន ធៀបនឹងសហរដ្ឋអាមេរិក៖ អាមេរិកគឺជាប្រទេសមួយដែលមានការកើនឡើងនូវជំងឺ ASD ច្រើន ដោយមានចំនួនកុមារម្នាក់ក្នុងចំណោមកុមារ១៥០នាក់ក្នុងឆ្នាំ ២០០០ ឡើងទៅដល់កុមារម្នាក់ក្នុងចំណោមកុមារ៦៨នាក់ក្នុងឆ្នាំ ២០១០។ បើទោះបីជាមូលហេតុនៃជំងឺ អរធីស្សឹម មិនទាន់ត្រូវបានគេរកឃើញនិងស្វែងយល់ច្បាស់លាស់ ហើយវាកំពុងក្លាយជាប្រធានបទមួយសំខាន់សម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមទៀត។ ចំណែកឯប្រទេសចិន កំពុងតែធ្វើការរឹតបន្ដឹងទៅលើខ្យល់កខ្វក់ និងចាត់វិធានការតឹងតែដើម្បីដោះស្រាយបញ្ហាផ្សែងពុល៕ ដោយ៖ លង់ វណ្ណៈ
X
5s