ការវិវត្ដនៃសេដ្ឋកិច្ចរបស់ប្រទេសថៃ ក្នុងពេលបច្ចុប្បន្នភាព!
ជាងបួនទសវត្សចុងក្រោយមកនេះប្រទេសថៃបានបង្កើតនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចឲ្យរីកចម្រើនចាកចេញពីប្រទេសមួយដែលមានប្រាក់ចំនូលទាបទៅជាប្រទេសមួយដែលមានប្រាក់ចំណូលខ្ពស់។ ដូចគ្នានេះដែរប្រទេសថៃជាប្រទេសដែលទទួលបានភាពជោគជ័យក្នុងការអភិវឌ្ឍកំណើននៃសេដ្ឋកិច្ចជានិរន្ដភាព និងមានកាត់បន្ថយភាពក្រីក្រគួរឲ្យកត់សម្គាល់ជាពិសេសក្នុងទសវត្សឆ្នាំ ១៩៨០។ ចាប់ពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៩៦ សេដ្ឋកិច្ចប្រទេសថៃបានកើនឡើងជាមធ្យមដល់ ៧,៥%។ ចាប់ពីឆ្នាំ ១៩៩៩ ដល់ឆ្នាំ ២០០៥ បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុអាស៊ី សេដ្ឋកិច្ចថៃបានកើនឡើងមកត្រឹម ៥% វិញ។
ក្នុងអំឡុងពេលនោះថៃបានបង្កើតការងាររាប់លានដល់ប្រជាជនរបស់ពួកគេធ្វើឲ្យប្រទេសនេះបានចាកចេញពីភាពក្រីក្របានឆាប់រហ័ស។ជាមួយគ្នានេះដែរចំពោះវិស័យសុខាភិបាលវិញ ថៃបានពង្រីកយ៉ាងទូលំទូលាយដល់ប្រជាជនថៃដោយពួកគេសឹងតែគ្រប់គ្នាមានសេវាធានារ៉ាប់រងទៅលើសុខភាព ហើយក្មេងៗរស់នៅក្នុងប្រទេសថៃសព្វថ្ងៃកាន់តែទទួលបានការអប់រំយ៉ាងទូលំទូលាយ ក្នុងខណៈពេលដែលទម្រង់ប្រព័ន្ធសន្ដិសុខសង្គមត្រូវបានពង្រឹងបន្ថែម។
ក្នុងឆ្នាំ២០០៥ដល់ឆ្នាំ ២០១៥ កំណើនសេដ្ឋកិច្ចរបស់ថៃបានធ្លាក់ចុះមកត្រឹម ៣,៥% និង បន្ដធ្លាក់ចុះដល់ ២,៣% នៅឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ប្រទេសថៃបានធ្វើការស្ដាសេដ្ឋកិច្ចខ្លួនឡើងវិញ ក្នុងឆ្នាំ ២០១៨ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសមួយនេះបានកើនឡើង ៤,៨%វិញ ក្នុងត្រីមាសទី១ប្រចាំឆ្នាំ ២០១៨ វាជាអត្រាភាគរយនៃការកើនឡើងដ៏ខ្ពស់មួយបន្ទាប់ពីឆ្នាំ ២០១៣ ក្នុងអំឡុងពេលដែលសេដ្ឋកិច្ចរបស់ខ្លួនបានធ្លាក់ចុះ។ ប្រទេសថៃបានកំណត់គោលដៅយុទ្ធសាស្រ្ដសេដ្ឋកិច្ចរបស់ខ្លួនរយៈពេល២០ឆ្នាំដើម្បីកំណត់កំណែទម្រង់ថ្មីចាប់ផ្ដើមពីឆ្នាំ (២០១៧ ដល់ ២០៣៦)។ កំណែទម្រង់មួយនេះនឹងធ្វើឲ្យប្រទេសថៃមានឈ្មោះជាប្រទេសអភិវឌ្ឍន៍ដែលមានកំណែទម្រង់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ។
ការកែទម្រង់នេះធ្វើឱ្យថៃមានស្ថេរភាពសេដ្ឋកិច្ច មូលធនមនុស្ស វិសមភាពនៃសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន ភាពប្រកួតប្រជែង និង ការងារក្នុងវិស័យរដ្ឋបាលប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់នាពេលថ្មីៗនេះក៏មានការរួមបញ្ចូលគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើន ដែលទាក់ទងទៅនឹងការអភិវឌ្ឍទៅលើផ្លូវដែក កំណែទម្រង់ច្បាប់ដែលផ្ដល់ភាពងាយស្រួលដល់ការធ្វើជំនួញ ការបង្កើតគណៈកម្មាធិការគោលនយោបាយសហគ្រាសរដ្ឋដើម្បីកែលម្អការគ្រប់គ្រងសហគ្រាសគ្រប់គ្រងដោយរដ្ឋ ផ្ទេរការគ្រប់គ្រងនិងត្រួតពិនិត្យ គ្រឹះស្ថានហិរញ្ញវត្ថុឯកទេសទៅឱ្យធនាគារថៃ ដោយមានការអនុម័តលើពន្ធកេរ្ដ៍មរតក និងពន្ធលើអចលនទ្រព្យ ហើយនិងការដាក់ឱ្យប្រើប្រាស់នូវមូលនិធិសន្សំជាតិដែលជាកញ្ចប់សុវត្ថិភាព សម្រាប់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលពួកគេចូលនិវត្តន៍។
ការឆ្ពោះទៅមុខយ៉ាងឆាប់រហ័សជាមួយនិងកំណែរទម្រង់ដ៏មានប្រសិទ្ធភាពផ្គួបផ្សំនិងការអនុវត្ដប្រកបចីរភាព កំណែរទម្រង់មួយនេះនឹងធ្វើឲ្យប្រទេសថៃទទួលបាននូវសេដ្ឋកិច្ចដែលគាប់ប្រសើរមួយទៅតាមអ្វីដែលខ្លួនចង់បាន។ ភាពប្រកួតប្រជែង បានធ្វើឲ្យវិស័យសាធារណៈកាន់តែរីកម្រើន រួមទាំងការរីកចម្រើនទៅវិស័យអប់រំ និង ជំនាញដែលជាផ្នែកមួយធ្វើឲ្យប្រទេសថៃចាកចេញពីប្រទេសដែលមានប្រាក់ចំណូលស្ថិតនៅក្នុងកម្រិតកណ្ដាល ក្លាយជាប្រទេសមួយដែលមានប្រាក់ចំណូលខ្ពស់៕
ដោយ គឹម ច័ន្ទលាភ
ប្រភព World Bank Thailand