ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជា នឹងបន្តមានកំណើន ៦,៨ភាគរយពីរឆ្នាំទៀត
សេដ្ឋកិច្ចរបស់កម្ពុជាត្រូវគេរំពឹងទុកថានឹងមានការកើនឡើងបន្តក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខទៀត ដោយការកើនឡើងនេះគឺដោយសារតែការនាំចេញសម្លៀកបំពាក់ និងស្បែកជើង បើទោះបីមានហានិភ័យខាងក្រៅមួយចំនួន នេះបើយោងតាមតួលេខថ្មីៗបានបង្ហាញ។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលបានធ្លាក់ចុះកាលពីឆ្នាំ២០១៣ម ក បានកើនឡើងដល់ ៧,១ភាគរយក្នុងឆ្នាំ២០១៨ ដែលការកើនឡើងនេះគឺដោយសារតែការផលិតក្នុងស្រុក និងតម្រូវការក្រៅប្រទេស នេះបើយោងតាមទិន្នន័យបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក (World Bank Cambodia Economic Update) ដែលចុះផ្សាយកាលពីសប្ដាហ៍មុន។
ក្នុងរបាយការណ៍បានលើកឡើងអំពីការកើនឡើងនៃតម្រូវកានិងការនាំចេញ ដែលនាំឲ្យសេដ្ឋកិច្ចកើនឡើង។ តម្រូវការក្នុងស្រុកត្រូវបានបង្កើនឡើងដោយសារតែប្រាក់បៀវត្សកើនឡើង និងការវិនិយោគសាធារណៈ និងការតម្លើងពន្ធ។
តម្រូវការក្រៅប្រទេសបានជំរុញឲ្យការនាំចេញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើង ដែលមានការកើនឡើង ១៦,១ភាគរយ បើធៀបនឹងឆ្នាំមុនក្នុងរយៈពេលពាក់កណ្ដាលឆ្នាំដំបូងក្នុងឆ្នាំ ២០១៨ ដោយមានចំនួននេះមានការកើនឡើងពី ៨,៣ភាគរយ នាចុងឆ្នាំ ២០១៧។ វិស័យនេះស្មើនឹង ៧៤ភាគរយនៃការនាំចេញទំនិញសរុបរបស់ប្រទេសកម្ពុជាសរុប។
ទិន្នន័យនោះបានបង្ហាញនូវការវិនិយោគកើនឡើងនៃរោងចក្រវាយនភ័ណ្ឌ សម្លៀកបំពាក់ កាបូប និងស្បែកជើង ក្នុងរយៈពេលពាក់កណ្ដាលឆ្នាំដំបូងក្នុងឆ្នាំ ២០១៨។ បើទោះបីជាមានការធ្លាក់ចុះនៃរោងចក្រចំនួន ៤៨ពីព្រោះតែការបិទដំនើរការក្នុងឆ្នាំ ២០១៧ រោងចក្រថ្មី៤៤ទៀតបានចាប់ផ្ដើមដំណើរការដោយក្នុងនោះរោងចក្រដោយមាន ៣១គឺជារោងចក្រវាយនភ័ណ្ឌនិងសម្លៀកបំពាក់ ក្នុងរយៈពេលពាក់កណ្ដាលឆ្នាំដំបូង ដែលធ្វើឲ្យចំនួនរោងចក្រកើនឡើងដល់ទៅ ១ ០៧៥។
ចក្ខុវិស័យនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវគេគ្រោងទុកថានឹងកើនឡើង ៦,៨ភាគរយ ក្នុងរយៈពេល២ឆ្នាំទៅមុខទៀត។ របាយការណ៍នោះមានធ្វើការលើកឡើងអំពីចំនួនហានិភ័យខាងក្រៅ ដោយរួមបញ្ចូលទាំងការដកការអនុគ្រោះព័ន្ធរបស់សហគមអ៊ឺរ៉ុប (EBA) ជម្លោះដែលកំពុងបន្តរវាងអាមេរិកនិងចិន និងការកើនឡើងតម្លៃលុយដុល្លារអាមេរិកក្នុងសកលលោកជាដើម។
ទីផ្សារសហគមអ៊ឺរ៉ុបសមាមាត្រទៅនឹងច្រើនជាង១ភាគ៣នៃការនាំចូលរបស់ប្រទេសកម្ពុជា ដែលមានផលិតផលសម្លៀកបំពាក់និងស្បែកជើង។ ដូចនេះការបាត់បង់ការលើកលេងពន្ធនាំចូលពីប្រទេសកម្ពុជាដែលលើកលែងតែអាវុធ នឹងធ្វើឲ្យធ្វើឲ្យការនាំចេញរបស់ប្រទេសកម្ពុជាធ្លាក់ចុះ និងប៉ះពាល់ជាអវិជ្ជមានទៅលើទីផ្សារការងារក្នុងរយៈពេលខ្លី។
ធនាគារពិភពលោកបានមើលប្រទេសកម្ពុជាក្នុងរយៈពេលវែង ដែលពង្រឹងកំណើនឡើងដោយការវិនិយោកពីក្រៅប្រទេសទៅលើការផលិតនិងកសិកម្ម៕
ដោយ៖ លង់ វណ្ណៈ