បន្ថែមពីអនុបាត P/E អ្នកវិនិយោគផ្សារហ៊ុនត្រូវតែដឹងអំពីអនុបាត P/B​



អនុបាត P/B ជាអនុបាតមួយដែលស្រដៀងនឹងអនុបាតP/Eដែរ ដោយនៅពេលដែលអនុបាត​មួយនេះតូចជាង​១ បញ្ជាក់ថាភាគហ៊ុននោះធូរថ្លៃ​ជាឱកាសសម្រាប់​វិនិយោគិនក្នុងការទិញ​ហ៊ុននោះ ។ ​​ជាទូទៅគេប្រើ ​P/B សម្រាប់វាស់វែងទ្រព្យសកម្ម​សរុបរបស់​ក្រុមហ៊ុន​បោះផ្សាយ​​មូលបត្រ​។ វិនិយោគិនដែលប្រើអនុបាតនេះដើម្បីវាស់វែងអត្រាទ្រព្យដែលទទួលបាន​មកវិញនៅ​ពេលក្រុមហ៊ុនដែលខ្លួនកាន់ភាគហ៊ុននោះប្រកាសក្ស័យធន។ ប្រសិនបើចំនួនតូច គេអាចវិភាគ​បានថាប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលបោះផ្សាយមូលបត្រអាចនឹងមានបញ្ហានៅថ្ងៃអនាគត។ រូបមន្ដ P/B ratio = market price per share / book value per share market price per share = តម្លៃក្នុងមួយហ៊ុន Book value per share=  (ទ្រព្យសកម្មសរុប-បំណុលសរុប)/ចំនួនភាគហ៊ុនចុះបញ្ជី ឧទាហរណ៍៖ ក្រុមមួយមានតម្លៃហ៊ុន ៦$ក្នុងមួយហ៊ុនជាតម្លៃហ៊ុនបច្ចុប្បន្ន(Current Price Stock)។ ក្រុមហ៊ុននេះមានភាគហ៊ុនចុះបញ្ជីចំនួន ១០០ ហ៊ុន (Out Standing Share)។

Assets Cash                                     1,000 Accounts Receivable            500 Inventory                               500 Total Current Assets              2,000

Liabilities Accounts Payable                    500 Current Long-Term Debt          500 Total Current Liabilities          1,000

Long Term Debt                        500 Total Liabilities                       1,500

Owners' Equity                         500

P/B ratio =  តម្លៃហ៊ុនក្នុងមួយហ៊ុន / Book Value per share

Book value៖  (2,000 - 1,500)/100 = 5​$

P/B ratio = $6 / $5 = 1,2

យើងបានអនុបាតខាងលើ 1,2 ជាអនុបាតមួយបញ្ជាក់បានថាតម្លៃហ៊ុនរបស់ក្រុមហ៊ុននោះកំពុងឡើងថ្លៃ។ ជារួមមកវិញការឲ្យតម្លៃរបស់P/B គឺស្របទៅតាមប្រទេសមួយចំនួន និង​ ប្រភេទនៃក្រុមហ៊ុន។​ ប្រទេសមួយចំនួនឲ្យតម្លៃ P/B តូចជាង ១ ល្អសម្រាប់ការទិញហ៊ុន។ P/B មិនត្រឹមតែវិភាគតម្លៃហ៊ុនធូរថ្លៃវាប៉ុណ្ណោះទេ វាក៏បានបញ្ជាក់ពីស្ថានភាពរបស់ក្រុមហ៊ុនដែលបោះផ្សាយមូលបត្រនោះផងដែរ។ ជាទូទៅ គេតែងតែប្រើសម្រាប់វិភាគទៅលើទ្រព្យសកម្មរបស់ក្រុមហ៊ុនដែលបានបោះផ្សាយនិងក្រុមហ៊ុនដែលប្រកាសក្ស័យធន៕

ដោយ៖ ច័ន្ទលាភ ប្រភព Investinganswer

X
5s