តើអ្វី​ទៅ​ជា​ ​ Angel Investor?​



Angel Investor គឺជាអ្នកវិនិយោគគិនដែលវិនិយោគលុយរបស់ពួកគេក្នុងក្រុមហ៊ុនបង្កើតថ្មីៗ តាមរយៈការផ្ដល់លុយជា​ដើមទុន​ចម្បង​ក្នុងការបង្កើតអាជីវកម្មក្នុងដំណាក់កាលដំបូង។

Angel Investor ខុសប្លែកអំពី  អ្នកវិនិយោគគិនដែលវិនិយោគ​ក្រុមហ៊ុន​ដែល​មាន​រចនាសម្ព័ន្ធ​ និង​បង្កើត​ជា​រូបរាង​ធំដុំ​ហើយ  (venture capitalist) ពីព្រោះតែ Angel Investor ជួយគាំទ្រអាជីវកម្ម និងសហគ្រិនទទួលបានជោគជ័យ មិនមែនការវិនិយោគនោះពីព្រោះតែប្រាក់មើលឃើញលើប្រាក់ចំណេញនោះទេ ពោលគឺ​ពួក​គេ​ហ៊ាន​បោះទុនដាក់លុយ​ដោយ​ពិនិត្យ និង​វាយ​តម្លៃ​តែ​ទៅ​លើ​គំនិត​ធុរកិច្ច ឬគំនិត​អាជីវកម្ម​ដែល​អាច​ពង្រីក​ខ្លួន (scalable)។

យើង​អាចឲ្យនិយមន័យមួយផ្សេងទៀតបានថា Angel Investor គឺជាអ្នកវិនិយោគដែលចូលរួមផ្ដល់ជាជំនួយទៅដល់ក្រុមហ៊ុនចាប់ផ្ដើមដំណើរការថ្មីៗដោយពួគគេមានជំនឿថាគំនិតអាជីវកម្ម ក៏ដូចជាសហគ្រិនរូបនេះអាចធ្វើឲ្យអាជីវកម្មនោះរីកលូតលាស់ទៅមុខ។ ក្រៅពីផ្ដល់ជំនួយទៅកាន់អាជីវកម្មណាមួយនោះ អ្នកវិនិយោគគិនបែបនេះនឹងជួយបន្ថែមទាំងការផ្ដល់នូវជំនាញ ការទំនាក់ទំនង និងជួយផ្ដល់មតិយោបល់ គំនិតដែលជួយទៅដល់ការរីកលូតលាស់របស់អាជីវកម្មថែមទៀតផង។

ឧទាហរណ៍៖ លោកសៅមានការចាប់អារម្មណ៍ក្នុងការវិនិយោគទៅលើគំនិតអាជីវកម្មរបស់មិត្តភក្ដិរបស់លោកគឺ លោកសុក ដែលមានបំណងចង់បង្កើតក្រុមហ៊ុនបច្ចេកវិទ្យាមួយ។ លោកសៅផ្ដល់ជាទុនក្នុងទឹកប្រាក់ ៥០០ ០០០ ដុល្លារអាមេរិកដែលជំនួយដើមទុនដំបូង ហើយ លោកសៅ នឹងទទួលបាន​ចំណែក​ក្នុងក្រុមហ៊ុន ឬ​ភាព​ជា​ម្ចាស់កម្មសិទ្ធិ​ប្រមាណ ២៥%ពីក្នុងក្រុមហ៊ុននោះ។ មិនដូចទៅនឹង venture capitalists ដែលវិនិយោគនិងគ្រប់គ្រងប្រាក់ជំនួយដែលយកពីប្រភពផ្សេងៗ។

លោកសៅគឺជាអ្នកវិនិយោគ Angel ដែលមានជំនឿថាគំនិតអាជីវកម្មរបស់លោកសុក គឺជាអាជីវកម្មល្អ។ លោកសុកមានចិត្តរំភើបដែលបានលោកសៅដាក់ទុនវិនិយោគទៅក្នុងក្រុមហ៊ុនរបស់គាត់។ លោកសៅមានទំនាក់ទំនងមានបណ្ដាញទំនាក់ទំនងល្អជាមួយអ្នកដទៃដែលអាចទាក់ទាញអតិថិជនគោលដៅជាច្រើន ហើយលោកក៏ជាសហគ្រិនដែលមានបទពិសោធន៍ក្នុងការធ្វើអាជីវកម្មផងដែរ។

មុននឹងធ្វើការទាក់ទងទៅ លោកសៅ លោកសុក្របានស្វែងរកខ្ចីលុយពីធនាគារដែរ ប៉ុន្តែតម្លៃការប្រាក់ខ្ពស់ពេក ហើយគោលការណ៍របស់ធនាគារមានភាពតឹងតែង។ ដូចនេះលោកសុកបានស្វែងរក Angel investor ដើម្បីមកវិនិយោគនិងជួយឲ្យអាជីវកម្មរបស់គាត់អាចបង្កើតចំណូលបាន៕

ដោយ៖ លង់ វណ្ណៈ

X
5s