កម្មវិធី៖ ​លើកកម្ពស់នវានុវត្តន៍និងតិចណូឡូជី​ដើម្បី​និរន្តភាពសេដ្ឋកិច្ចក្នុងមហាអនុតំបន់ទន្លេមេគង្គ​​



ការអភិរឌ្ឍ​ប្រកប​ដោយ​ចីរភាពគឺជាការចូលរួម​ និង​កំណត់​នូវ​ចក្ខុវិស័យវែងឆ្ងាយដែលរួមបញ្ចូលទាំងសង្គម សេដ្ឋកិច្ចនិងបរិស្ថានដែលធ្វើឡើងដោយការ​ច្នៃ​​ប្រឌិត បង្កើតនូវគោលដៅផ្ដោត ដើម្បីវាស់ស្ទង់អំពីភាពរីកចម្រើនលូតលាស់ និងពង្រឹងចំណងទំនាក់ទំនងគ្នាទៅវិញទៅមក។ នវានុវត្ត និយាយអំពីការផ្លាស់ប្ដូរដើម្បីបំពេញតម្រូវការ និងគុណតម្លៃរបស់មនុស្ស។   ដោយ​សារ​តែ​មាន​សារៈសំខាន់​បែប​នេ​ ហើយ ​ទើប​វិទ្យស្ថានមេគង្គ Mekong Institute ​បាន​បង្កើត​កម្មវិធី ៖«លើកកម្ពស់នាវានុវត្តន៍និងតិចណូឡូជី​ដើម្បី​និរន្តភាពសេដ្ឋកិច្ចក្នុងអនុតំបន់ទន្លេមេគង្គ​» ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ S31 Sokhumvit  នាទីក្រុង​បាងកក​​កាល​ពី​ថ្ងៃ​ទី២៨ វិច្ឆិកា​ កន្លង​ទៅ​ថ្មីៗនេះ។ សិក្ខាសាល​មួយ​ថ្ងៃ​នេះ​មាន​ការ​ចូលរួម​​យ៉ាង​ផុសផុល​​ពី​អ្នក​រៀប​ចំ​គោលនយោបាយ អ្នក​បង្កើត​នូវ​នវានុវត្តន៍ អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា និង​ផលិតករ  អ្នក​​ជំនាញ​ក្នុង​វិស័យ​អប់រំ និង​តំណាង​ផ្សេងៗមក​ពី​អង្គការ​សង្គម​ស៊ីវិល និង​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត។ ការ​ពិភាក្សា​​ជា​ពិសេស​ទៅ​លើ​ការ​ធ្វើ​អន្តរាគមន៍​មក​លើ​​បច្ចេកវិទ្យា ការ​ច្នៃ​ប្រឌិត​ទៅ​លើ​ស្ថាប័ន និង​ដំណោះស្រាយ​ផ្សេងៗ​ដើម្បី​តំរែតម្រង់នូវ​ដំណើរការ​នវានុវត្តន៍ និង​ជា​ចុង​ក្រោយ​ដើម្បី​​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់។ លោក Watcharas Leelawath ​នាយក​ប្រតិបត្តិ​វិទ្យាស្ថានមេគង្គ បាន​លើក​ឡើង​ថា​ ៖«ការ​ធ្វើ​នវានុវត្តន៍ គឺ​ជា​បញ្ហាអាទិភាព​រួម​គ្នា​ឆ្លុះ​បញ្ចាំង​នូវ​ផែនការ​ជាតិ​យុទ្ធសាស្ត្រ​នៃ​បណ្ដា​ប្រទេស​នៅ​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គទាំង​អស់។ ដើម្បី​ឱ្យ​ប្រទេស​ទាំង​អស់​បោះជំហ៊ាន​ទៅ​កម្រិត​កាន់​តែ​ខ្ពស់ជាងមុន វា​ត្រូវ​មាន​នូវ​មូលដ្ឋាន​រឹងមាំ ​​តាម​រយៈ​ការ​បង្កើត​នូវ​បរិយាកាស​​គោលនយោបាយរឹងមាំផ្សារភ្ជាប់​ជា​មួយ​នឹង​នូវ​បទ​បញ្ញត្តិ​​ដែល​​ជំរុញ​ឱ្យ​មាន​ការ​អភិវឌ្ឍន៍​លើ​ធនធាន​រូបវ័ន្ត និង​ធនធាន​មនុស្ស»។ ​នាយក​ប្រតិបត្តិ​រូប​នេះ​ បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​តាម​រយៈ​ការ​​ភ្ជាប់គ្នា​នូវ​នវានុវត្តន៍ និង​ការ​ចែក​រំលែកគ្នា សិក្ខាសាលា​​នឹង​អាច​បង្កើត​នូវ​គំនិត​ជា​យុទ្ធសាស្ត្រ​ និង​ជំរុញ​ឱ្យ​មាន​ការ​សហការ​លើ​ការ​អភិវឌ្ឍ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ច្នៃ​ប្រឌិត​​ក្លាយ​វប្បធម៌​ក្នុង​តំបន់។​ លោក​បណ្ឌិត Leelawath សង្កត់​ធ្ងន់​ថា​ នវានុវត្តន៍ និង​បច្ចេកវិទ្យា​ គឺជា​ឧបករណ៍​ដ៏​សំខាន់​ដើម្បី​​​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ។ លោក​បាន​ថ្លែង​ដូច្នេះ​ថា ៖«បណ្ដា​ប្រទេស​ភាគ​ច្រើន​នៅ​ក្នុង​មហាអនុតំបន់​ទន្លេ​មេគង្គ​នេះ​ពឹង​ផ្អែក​ទៅ​លើ​វិស័យ​កសិកម្ម ហើយ​ច្បាស់​ណាស់ថា​ ​បច្ចេកវិទ្យាថ្មីៗ​អាច​ជំរុញ​នូវកំណើន​​ផ្នែក​ផលិតភាព​ និង​ការ​ប្រកួត​ប្រជែង ដែល​ជា​ផ្នែក​សំខាន់​​ដើម្បី​កែ​ប្រែ​នូវ​សុខមាលភាព​ប្រជាជន»។ លោក  Sudam Pawar នាយក​ផ្នែក​នវានុវត្តន៍​ និង​ការ​ផ្សារភ្ជាប់​ផ្នែក​បច្ចេកវិទ្យា បាន​បញ្ជាក់​នូវ​ការ​កត់​សម្គាល់​ជា​វិជ្ជមាន​​ ដោយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចូលរួម​ទាំង​អស់​ចែក​រំលែក​នូវ​ចំណេះដឹង​ពី​សិក្ខាសាលា​ខាង​លើ​ ដែល​អាច​ជួយ​ឱ្យ​មហា​អនុតំបន់​ទន្លេមេគង្គ​​កែ​លម្អ​នូវ​សមត្ថភាព​នវានុវត្តន៍ តាម​រយៈ​ការ​អនុវត្តន៍​ដោយ​ផ្អែក​ទៅ​លើ​គោលការណ៍ ចែក​រំលែក​ចំណុច​ខ្លាំង និង​គាំទ្រ​ដល់​អ្នក​ទន់ខ្សោយ។ ​កម្មវិធីនេះ​​ បាន​ប្រព្រឹត្រ​ទៅ​​​​​ប្រកប​ដោយ​លទ្ធផល​ផ្លែផ្កា​​ ដោយ​សារ​តែ​​វត្តមាន​​វាគ្មិនកិត្តិយសជា​ច្រើន​រូប​​​ដែល​បាន​ចែក​រំលែក​នូវ​បទ​ពិសោធន៍ ចំណេះដឹង ទៅ​លើ​​​ប្រធាន​បទ​ផ្សេងៗ​ដែល​សុទ្ធ​សឹង​មាន​ប្រយោជន៍​ដល់​សហគមន៍​នៅ​មហា​អនុតំបន់​ទន្លេ​មេ​គង្គ។ លោក​ទាំង​នោះ​មាន៖ ១) បណ្ឌិត Watcharas Leelawath នាយកប្រតិបត្តិវិទ្យាស្ថានមេគង្គ (Mekong Institute) ២) បណ្ឌិត Thumrongrut Mungcharoen ប្រធានភ្ងាក់ងារអភិវឌ្ឍថាមពលនិងបរិស្ថាន វិទ្យាសាស្រ្តជាតិនិងបច្ចេកវិទ្យា (NSTDA) ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របស់ប្រទេសថៃ ៣) បណ្ឌិត Lee Jeong Hyop អ្នកប្រឹក្សាជាន់ខ្ពស់ វិទ្យាស្ថានវិទ្យាសាស្រ្តនិងគោលការណ៍នវានុវត្តន៍ (STIPI) សាកលវិទ្យាល័យបច្ចេកវិទ្យាឃីងមុងឃុត (King Mongkut's University of Technology) ក្នុងប្រទេសថៃ ៤) បណ្ឌិត Chalermpol Tuchinda អនុប្រធានភ្ងាក់ងារអភិវឌ្ឍថាមពលនិងបរិស្ថាន វិទ្យាសាស្រ្តជាតិនិងបច្ចេកវិទ្យា (NSTDA) ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់ប្រទេសថៃ ៥) បណ្ឌិត Wang Jun វិស្វករជាន់ខ្ពស់ ប្រធានគ្រប់គ្រងបច្ចេកទេស នៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ផែនការថាមពលអគ្គីសនី និងវិទ្យាស្ថានវិស្វកម្ម នៃប្រទេសចិន ៦) បណ្ឌិត Nguyen Phi Van ប្រធានក្រុមប្រឹក្សាភិបាល Saigon Inovation Hub នៃប្រទេសវៀតណាម ៧) បណ្ឌិត Michael Williamson ប្រធាន Energy Division United Nations Economic and Social Commission for Asia and the Pacific (UNESAP) ប្រទេសថៃ ៨) បណ្ឌិត Clemens Grunbuhel អ្នកស្រាវជ្រាវជាន់ខ្ពស់ វិទ្យាស្ថានបរិស្ថានStockholm បាងកក ប្រទេសថៃ ៩) បណ្ឌិត Suttipong Thajchayapong អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឍមណ្ឌលអគ្គីសនីជាតិ និងវិទ្យសាស្រ្តកុំព្យូទ័រ (NSTDA) ប្រទេសថៃ ១០) លោកស្រី Chen Sirou វិស្វករជាន់ខ្ពស់ នៃវិទ្យាស្ថានថាមពលអគ្គីសនីនិងវិស្វកម្ម ប្រទេសចិន ១១) បណ្ឌិត Ajirapa Pienkhuntod សាស្រ្តាចារ្យ College of Local Administration សកលវិទ្យាល័យ Khon Kaen ប្រទេសថៃ។ សូមបញ្ជាក់​ថា​ មហា​អនុតំបន់ទន្លេមេគង្គ (GMS) ​ជា​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិចម្រុះនិងសម្បូរបែប ដែលជាការជួយទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជួយគាំទ្រទៅដល់ជីវភាពរបស់នៅរបស់ប្រជាជនដាច់ស្រយាលក្នុងអនុតំបន់នេះ។ មួយភាគបីនៃតំបន់នេះគ្របដណ្ដប់ដោយព្រៃឈើ និង៤០ភាគរយជាដីសម្រាប់ដាំដុះកសិកម្ម។ លើសពីនេះទៅទៀត តំបន់មួយនេះជាតំបន់ដែលសម្បូរទៅដោយពំនូករ៉ែ ដូចជាធ្យូងថ្ម ប្រេង និងជាសក្តានុពលវារីអគ្គីសនីថែមទៀតផង។ វាជាកន្លែងនេសាទដែលផ្ដល់ជាប្រាក់ចំនូនទៅដល់ប្រជាជននៅក្នុងតំបន់នោះ ហើយធនធានមនុស្សដ៏មានសក្ដានុពលធ្វើឲ្យអនុតំបន់ទន្លេមេគង្គជាដែលថ្មីនៃទៅដល់ការលូតលាស់ផ្នែកសេដ្ឋកិច្ច។ តំបន់នេះក៏ជាស្ពានឆ្លងរវាងអាស៊ីខាងត្បូងនិងអាស៊ីខាងកើតផងដែរ ដែលជាកន្លែងធ្វើជំនួញ។ ក្រៅពីនេះ តំបន់អនុទន្លេមេគង្គមានសមត្ថភាពលើការអភិវឌ្ឍបច្ចេកវិទ្យានិងនាវានុវត្តដែលផ្អែកលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។ អនុតំបន់ទន្លេមេគង្គបង្ហាញនូវសក្ដានុពលនៃការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទៅលើការវិវត្តបច្ចេកវិទ្យានិងនាវានុវត្ត។ បើទោះបីជាមានអំណោយផលនៃលក្ខណភូមិសាស្រ្តក៏ដោយ ប្រជាជនប្រហែល ៣៦លាននាក់នៃប្រជាជនសរុប ៣២៦លាននាក់នៅក្នុងតំបន់នេះរស់នៅក្នុងស្ថានភាពក្រីក្រ។ យុទ្ធសាស្រ្តថ្មីទៅលើការអភិវឌ្ឍវិទ្យាសាស្រ្ត តិចណូឡូជី និងនាវានុវត្ត អាចស្វែងរកនូវរនាំងដែលធ្វើឲ្យផលកសិកម្មទាប និងតំបន់ដែលក្រីក្រមួយចំនួន។ ទីតាំងរបស់ GMS ផ្ដល់នូវសក្ដានុពលដ៏ច្រើន។ ទីក្រុងធំៗកំពុងតែអភិវឌ្ឍនូវទីក្រុងតូចៗជាយុទ្ធសាស្រ្តដើម្បីបង្កើននូវខ្សែរថភ្លើងនិងប្រព័ន្ធឡានក្រុង។ ការផ្លាស់ប្ដូរនូវឌីជីថល នាវានុវត្ត និងបច្ចេកវិទ្យាថ្មីៗគឺជាធនធានថ្មីៗ។ ចាប់តាំងពីឆ្នា ២០១៦ ការបង្កើតនូវ GMS Cross-border E-commerce Cooperation Platform ការបង្កើតនេះគឺជាការសម្របសម្រួលនូវការកើនឡើងនៃ e-commerce ដើម្បីលទ្ធផល ការភ្ជាប់ទំនាក់ទំនងគ្នា និងការលូតលាស់នេះ SME។ យុទ្ធសាស្រ្តនៃការអភិវឌ្ឍនូវនាវានុវត្តផ្នែកបច្ចេកវិទ្យាគួរតែមានទិសដៅលើកទឹកចិត្តដោយអាការអភិវឌ្ឍឧស្សាហកម្មសម្រាប់សហក្រិនថ្មីថ្មោង និងឱកាសទីផ្សាថ្មីៗ៕
X
5s