អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates​



សៀវភៅ​​ថ្មី​មួយ​​​ក្បាល​ដែល​មាន​ចំណង​ជើង​ថា​ Deep Work ​បាន​បង្ហាញ​អាថ៌កំបាំង​​​​ដ៏​ពិសេស​​អំពី​ផលិតភាព​ការងារ​ដែល​ជា​ដើមចម​នៃ​ភាព​ជោគជ័យ​​របស់​​មហាសេដ្ឋី​លំដាប់​កំពូល​ក្នុង​លោក​ គឺ​លោក​ Bill Gates។

​អាថ៌កំបាំង​នៃ​ភាព​ជោគជ័យ​នោះ​ គឺ​ ​កម្លាំង​តង់​ស៊ី​តេ (intensity)។ ​កម្លាំង​តង់​ស៊ី​តេ​ដែល​លោក​និយាយ​នោះ​ គឺ​​ deep work (ការ​ផ្ដោត​ទៅ​លើ​ការ​ងារ​យ៉ាង​ខ្លាំង)។ ​​តាម​រយៈ​អ្នក​និពន្ធ​​សៀវភៅ​ខាង​លើ​​ ​លោក​ Newport ​​​​បង្ហាញ​ថា​ ការ​ផ្ដោត​ទៅ​លើ​ការងារ​យ៉ាង​ខ្លាំង​ គឺ​ជា​​​កម្លាំង​ចលករ​ដែល​នាំ​ឱ្យ​លោក​ Bill Gates ​ជោគជ័យ។

​តាម​អត្ថបទ​ចុះ​ផ្សាយ​​​មួយ​​ផ្សេង​ទៀត​​ បាន​សរសេរ​ថា​ លោក​ ប៊ីលហ្គេត​ផ្ដោត​ទៅ​លើ​ការងារ​យ៉ាង​ខ្លាំង​តាំង​ពី​នៅ​ក្មេង​មក​ម្ល៉េះ។​ ​មាន​ពេល​ខ្លះ​លោក​ធ្វើ​ការងារ​រហូត​គេង​លក់​ ឬ​រហូត​ដល់​ងោក​ច្រមុះ​ប៉ះ​នឹង​​ក្ដាចុច​កុំព្យូទ័រ​​ដែល​ធ្វើ​​ឱ្យ​លោក​ភ្ញាក់​វិញ​បន្ត​កិច្ចការ​​​ទៅ​មុខ​ទៀត៕​

ដោយ៖ រតនៈវិភូ​

X
5s