រឿងចម្លែកៗគួរឲ្យចាប់អារម្មណ៍ទាំង ៣នៅក្នុងផ្សារមូលបត្រ​ជុំវិញពិភពលោក​​



នៅក្នុងវិស័យមូលបត្រ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​វិស័យ​សំខាន់​សម្រាប់​សេដ្ឋកិច្ច​ ក៏​មាន​កើត​មាន​រឿងចម្លែកៗជា​ច្រើន​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍។ ថ្ងៃនេះយើងនឹងនាំយកចំណេះដឹងមួយចំនួនដែលពាក់ព័ន្ធនឹងរឿងដែលកើតឡើងក្នុងវិស័យមូលបត្រ​មក ចែករំលែកដល់មិត្តអ្នកអានទាំងអស់គ្នា។ ផ្សារហ៊ុនញូវយ៉ក​កើតនៅក្រោមឈើ ផ្សារហ៊ុនញូវយ៉កជាផ្សារមូលបត្រមួយដែលទទួលបានការជួញដូរច្រើន​ និង​មានមូលធន ទីផ្សារធំជាងគេ​បំផុត។ រឿងដែល គួរឲ្យចាប់អារម្មណ៍ចំពោះផ្សារមូលបត្រមួយនេះ ត្រង់​ថា​ វា​ត្រូវបានបង្កើតឡើងយ៉ាងសាមញ្ញបំផុតហើយបានចាក់ឬសគល់ផ្សារហ៊ុនរបស់ខ្លួន​ក្នុងឆ្នាំ១៧៩២ មកម្លេះ ដោយមាន ក្រុមហ៊ុនមូល(Broker)ចំនួន ២៥ ក្រុមហ៊ុនបានមកចុះកិច្ចព្រោងព្រៀង ជាមួយគ្នា​នៅខាងក្រៅអគារ ៦៤ វ៉លស្រ្ទីត(64 Wall Street )ក្រោមដើមឈើ ដែលមាន មែកបែកសាខាមួយដើមដែលមានឈ្មោះថា Button Wood  ហើយកិច្ចព្រោងព្រៀង ដែលផ្សារហ៊ុនញូវយ៉ក បានចុះកិច្ចសន្យារជាមួយ ក្រុមហ៊ុនមូលបត្រទាំង២៤នោះមានឈ្មោះថា “កិច្ចព្រោងព្រៀង ​Button Wood”។ មីកំប៉ុង លោក តាកាស៊ិ កូតេខាវ៉ា ជាជនជាតិជប៉ុនដែលជាអ្នកជួញដូរភាគហ៊ុន​មានឈ្មោះល្បីល្បាញក្នុងការជួញដូរដ៌ជោគជ័យមួយរូបក្នុងវិស័យមូលបត្ររយៈពេល​ជា​ច្រើន​ឆ្នាំមកនេះ។ ក្នុងរយៈពេល ប្រាំបី ឆ្នាំ តាកាស៊ិ បានកើនប្រាក់វិនិយោគរបស់គាត់ពី ១៣,៦០០ដុល្លារ ទៅ១៥៣ លាន​ដុល្លារ។ រឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុតរបស់លោក តាកាស៊ិ គឺការរស់នៅរបស់គាត់ក្នុងភាពជា វិនិយោគិន​ដែល​មាន​ជីវិតសាមញ្ញបំផុត បើប្រៀបធៀបទៅនឹងវិនិយោគិនមួយចំនួន តែងតែប្រើប្រាស់់ជីវិតរបស់ពួកគេយ៉ាង ស៊ីវិល័យ​ បរិភោគអាហារថ្លៃៗនៅខាងក្រៅ។ សម្រាប់លោក តាកាស៊ិ គាត់បរិភោគតែមីកំប៉ុងសម្រាប់អាហាររបស់គាត់តែប៉ុណ្ណោះ។ លោកបាននិយាយថា​ការបរិភោគមីកំប៉ុងបែបនេះជួយឲ្យគាត់ចំណេញពេលវេលាច្រើន និង​ ការពារគាត់ កុំឲ្យបរិភោគអាហារណាមួយដែលធ្វើឲ្យគាត់ងងុយគេងពេលបរិភោគរួច។ ខ្លាឃ្មុំ និង គោព្រៃ ក្នុងពិភពវិនិយោគវិនិយោគិនតែងបែងចែកផ្សារ​ដោយ​ប្រៀប​ប្រដូច​ទៅ​នឹង​សត្វ​ចំនួនពីរ គឺផ្សារខ្លារឃ្មុំ(Bear Market) និង ផ្សារគោរព្រៃ(Bull Market) មូលហេតុដែលគេយកសត្វទាំងពីនេះមកប្រៀបធៀប​នឹងផ្សារហ៊ុនព្រោះគេសង្កេតឃើញពេលសត្វទាំងពីរនោះធ្វើការប្រយុទ្ធគ្នា គោព្រៃតែងតែវ័តក្បាល​របស់វាឡើងលើ​។ ​ចំណែកឯសត្វខ្លាឃ្មុំតែ​ង​ប្រើក្រចករបស់វា​វាសចុះក្រោម។ ​ផ្សារគោព្រៃ(Bull Market) គឺសម្ដៅទៅលើកម្រិតនៃការឡើងថ្លៃរបស់​ភាគហ៊ុន។ ចំពោះផ្សារខ្លាឃ្មុំ(Bear Market) គឺសម្ដៅទៅលើតម្លៃភាគហ៊ុនដែលធ្លាក់ថ្លៃ៕ ដោយ ច័ន្ទលាភ ប្រភព www.nadaq.com
X
5s