ប្រទេសទាំង ១០ដែលប្រជាជនមានការព្រួយបារម្ភអំពីការថែរក្សាសុខភាពខ្លាំងជាងគេ
បីភាគបួននៃប្រជាជនហុងគ្រី កំពុងព្រួយបារម្ភអំពីការថែទាំសុខភាពរបស់ពួកគេ នេះបើយោងតាមការធ្វើការវាស់ស្ទង់មតិរបស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សារ Ipsos Mori ដែលចេញផ្សាយក្នុងខែ មករា ឆ្នាំ ២០១៨ ។ ក្នុងប្រទេសហុងគ្រី មានការកើនឡើងចំនួនប្រមាណ ២២%បើធៀបទៅនឹងរយៈពេលមុន ដែលនេះគឺជាបញ្ហាដែលកំពុងតែកើតឡើងលើប្រព័ន្ធថែទាំសុខភាព ដែលរួមបញ្ចូលទាំងការរង់ចាំយូរក្នុងមន្ទីពេទ្យ និងអំពើពុករលួយជាដើម។
ក្នុងប្រទេសប៉ូឡូញ ប្រជាជនចំនួន ៦២%មានការព្រួយបារម្ភពីបញ្ហាសុខភាព ដែលចំនួននេះមានការកើនឡើង១០% ដោយសារតែកង្វះជំនួយឧបត្ថម្ភ នេះបើតាមរបាយការណ៍មួយរបស់ PwC ក្នុងឆ្នាំ ២០១៦។ បន្ទាប់ពីប្រទេសហុងគ្រី និងប្រទេសប៉ូឡូញ ៤៦% នៃប្រជាជនប្រេស៊ីលមានការព្រួយបារម្ភអំពីសុខភាពរបស់ពួកគេ ខណៈពេលដែលប្រជាជនអង់គ្លេសចំនួន ៤២%មានការព្រួយបារម្ភអំពីប្រព័ន្ធសុខភាព។ បើយោងតាមរបាយការណ៍ជាច្រើន ប្រព័ន្ធសុខាភិបាលរបស់ប្រទេសប្រេស៊ីលជួបបញ្ហាដូចជា ការធ្លាក់ចុះជំនួយឧបត្ថម្ភនិងការផ្ទុះឡើងនូវមេរោគ Zika។
ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលប្រជាជនមានការព្រួយបារម្ភអំពីការថែរក្សាសុខភាពខ្លាំងជាងគេ ដែលគេហទំព័រវេទិការសេដ្ឋកិច្ចពិភពលោកបានចុះផ្សាយ៖
១) ប្រទេសហុងគ្រី មានចំនួន ៧២ភាគរយ។
២) ប្រទេសប៉ូឡូញ មានចំនួន ៦២ភាគរយ។
៣) ប្រទេសប្រេស៊ីល មានចំនួន ៤៦ភាគរយ។
៤) ប្រទសអង់គ្លេស មានចំនួន ៤២ភាគរយ។
៥) ប្រទេសចិន មានចំនួន ៣៨ភាគរយ។
៦) ប្រទេសរ៉ុស្ស៊ី មានចំនួន ២៧ភាគរយ។
៧) ប្រទេសអូស្ត្រាលី មានចំនួន ២៥ភាគរយ។
៨) ប្រទេសជប៉ុន មានចំនួន ១៧ភាគរយ។
៩) ប្រទេសប៉េរូ មានចំនួន ១៧ភាគរយ។
១០) ប្រទេសបារាំង មានចំនួន ១៤ភាគរយ៕
ដោយ៖ លង់ វណ្ណៈ