សប្ដាហ៍​កន្លង​ទៅ​ មាន​​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​​​អ្វី​ខ្លះ​កើតឡើង​នៅ​កម្ពុជា?​



ថ្ងៃ​នេះ​​គេហទំព័រ​អប់រំ​​ Bizkhmer​សូម​ធ្វើ​ការ​សង្ខេប​​​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​សំខាន់ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ពាក់​ព័ន្ធ​នឹង​ការ​វិនិយោគ​ទន់​ វិស័យ​សំណង់​ និង​ការ​រីក​ចម្រើន​ទៅ​លើ​វិស័យ​នានា​នៅ​​ប្រទេស​ កម្ពុជា ដែល​បាន​ធ្វើ​ការ​ដក​ស្រង់​ពី​សារព័ត៌មាន​ក្នុង​ស្រុក​ល្បីៗ​និង​គួរ​ឲ្យ​ទុក​ចិត្ត​ចំនួន​ ៤​គឺ រស្មី​កម្ពុជា ភ្នំពេញបុស្ដិ៍ កោះ​សន្តិភាព​ និង ​Khmer Time ​ក្នុង​គោល​បំណង​ផ្ដល់​ដំណឹង​​ ក៏ដូ​ច​ជា​ធ្វើ​បច្ចុប្បន្នភាព​​​ដល់​ការ​ធ្វើ​អាជីវកម្ម​របស់​លោក​អ្នក។ យោង​តាម សារព័ត៌ាម​រស្មី​កម្ពុជា​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ០៩ វិច្ឆិការ ឆ្នាំ​២០១៨ ស្ដី​អំពី ពាណិជ្ជក​ខ្មែរ វិនិយោគ​ប្រមាណ​ ៣០​ម៉ឺន​ដុល្លារ​ដើម្បី​នាំ​ស្លាក​យីហោ​ភោជនីយដ្ឋាន​សាច់​ស្តេ​ក​ពី​ថៃ​មក​កម្ពុជា៖ ​ពាណិជ្ជក​ខ្មែរ​បាន​ទិញ​សិទ្ធិ​អាជីវកម្ម (Franchise) ស្លាក​យីហោ​ភោជនីយដ្ឋាន​សាច់​ស្តេ​ក ដ៏​ល្បី​ពី​ថៃ​មក​កម្ពុជា គឺ​សា​ន់តា​ហ្វេ (SantaFe) ដែល​ភោជនីយដ្ឋាន​នេះ​មាន​ជាង​១០០​ សាខា​នៅ​ប្រទេស​ថៃ​។​ ​​វត្តមាន​របស់​សាន់​តា​ហ្វេ​ជា​លើកដំបូង​នៅលើ​ទឹកដី​កម្ពុជា ត្រូវបាន​នាំមក និង​រក្សា​សិ​ទិ្ធ​ផ្តាច់មុខ​ក្នុងប្រទេស​ដោយ​ក្រុមហ៊ុន​សុភា​វ័​ន្ត អ៊ិន​វេស​មែន​។ សូម​ចុច​​ទី​នេះ​ដើម្បី​អាន​អត្ថបទ​លម្អិត តាម​ប្រភព​ខាង​លើ ដែល​បាន​ចេញ​ផ្សាយ​ថ្ងៃ​ដដែល​នោះ​ស្ដី​អំពី គម្រោង​វិនិយោគ​ចំនួន​ប្រាំបី​ដែលមាន​ទឹកប្រាក់​ជាង​៤០០​លាន​ដុល្លារ​បានទទួល​ការសម្រេច​ចុះបញ្ជី​ស្ថាពរ​៖ ​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​(CDC)​បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​ប្រាំបី​ដែលមាន​ទឹកប្រាក់​វិនិយោគ​ជាង​៤០០​លាន​ដុល្លារ​អាមេរិក​និង​បង្កើត​ការងារ​រាប់ពាន់​កន្លែង​នោះ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ទាំងនោះ​ហើយ​។​ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​អត្ថបទ​លម្អិត ដោយ​ឡែក​សម្រាប់​សារព័ត៌មាន​ភ្នំ​ពេញ​បុស្ដិ៍ ដែល​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៨ វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​ពីលំ​ហូរ​ចូល​វិ​និ​យោគ​ ជំ​រុញ​កំ​ណើន​ផ្គត់​ផ្គង់​កា​រិ​យា​ល័យ៖ ​កា​រិ​យា​ល័យ​ដែល​កំពុង​ប្រើ​ប្រាស់ និង​ដាក់​ជួល​​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ គិត​ត្រឹម​ដំ​ណាច់​ត្រី​មាស​ទី​ ៣ ឆ្នាំ​ ២០១៨ នេះ​​​​បាន​​កើន​​ឡើង​តិច​តួច ​​​បើ​ធៀប​​​នឹង​ត្រី​មាស​ទី​ ២ ខណៈ​​អត្រា​ប្រើ​ប្រាស់​មាន​ជាង​ ៨៦ ​ភាគ​​រយ។ នេះ​បើ​តាម​​ការ​​ស្រាវ​ជ្រាវ​​របស់​ក្រុម​ហ៊ុន​អ​ច​ល​ន​ទ្រព្យ CBRE Cambodia។ របាយ​ការណ៍​​បាន​បង្ហាញ​ថា ក្នុង​ត្រី​មាស​ទី​ ៣ ​អ​គារ​កា​រិ​យា​ល័យ​ Keystone ​ដែល​​មាន​ទំ​ហំ​ជាង​ ១៥ ០០០ ​ម៉ែត្រ​ការ៉េ​ ត្រូវ​​បាន​​​ដាក់​ចូល​ក្នុង​ទី​ផ្សារ​ ដែល​​ធ្វើ​ឲ្យ​ផ្ទៃ​​កា​រិ​យា​ល័យ​សរុប​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​កើន​ដល់​ ៣៦០ ០០០ ម៉ែត្រ​កា​រ៉េ ដោយ​កើន​ ​៤,៧ ​ភាគ​រយ ​បើ​​ធៀប​នឹង​ត្រី​មាស​ទី​ ២ ឆ្នាំ​ ២០១៨​។ សូម​ចុច​ត្រង់​​នេះ​ដើម្បី​អាន​អត្ថបទលម្អិត ក្នុង​នោះ​ផង​ដែរ​សម្រាប់​សារព័ត៌មាន​កោះ​សន្តិភាព បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១០ វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​អំពី អង់គ្លេស​ចាប់អារម្មណ៍​អភិវឌ្ឍន៍​វិស័យ​សំខាន់​៤នៅ កម្ពុជា៖ ចក្រភព​អង់គ្លេស បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ចូលរួម​អភិវឌ្ឍន៍​វិស័យ​សំខាន់​ៗ​ចំនួន​៤ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ អង់គ្លេស​-​កម្ពុជា ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ លោក គ្រី​ស ផូក បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួង កាលពី​រសៀល​ថ្ងៃ​ពុធ ទី​៧ ខែវិច្ឆិកា កន្លង​មក ។ សូមចុច​ត្រង់​នេះ​ដើម្បី​អាន​អត្ថបទ​លម្អិត តាម​រយៈ​សារព័ត៌មាន​ដដែល​នេះ​ បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៧ វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​អំពី កម្ពុជា​មាន​គោលនយោបាយ​គាំពារ​វិនិយោគិន​ល្អ​ជាងគេ​ក្នុង​តំបន់៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លោក ប៉ាន សូរ​ស័ក្តិ បាន​អះអាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ ជាមួយ​សក្តានុពល​ខ្ពស់​ខាង​វិស័យ​កសិកម្ម ឧស្សាហកម្ម​កម្មន្តសាល​(​ធុន​ស្រាល​) បច្ចេកវិទ្យា និង​សេវាកម្ម ដែល​វិនិយោគិន​បរទេស អាច​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន និង​ប្រាក់​ចំណេញ​ខ្ពស់​ពី​ការ​វិនិយោគ ។ លោក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក Tahamoana Aisea Cluny MacPherson ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​នូ​វែ​ល​ហ្សេ​ឡង់​នៅ​ទីស្តីការក្រសួង កាលពី​ពេល​ថ្មី​ៗ​នេះ ។ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​អត្ថបទលម្អិត ចុង​ក្រោយ​គឺ​សារព័ត៌មាន​ Khmer Time ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១២ វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​អំពី ការ​ដក​ហូត ​EBA​នឹង​មិន​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍន៍​គម្រោង​របស់​សហភាព​អ៊ឺរ៉ុប​នោះ​ឡើយ។ ការ​លប់​ចោល​​នូវ​គម្រោង​ប្រព័ន្ធ អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​សព្វាវុធ ហៅ​កាត់​ថា ​EBA នឹង​មិន​ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍន៍​គម្រោង​នៅ​កម្ពុជា​ឡើយ​ នេះ​បើ​យោង​ទៅ​តាម​ការ​លើក​ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អ៊ឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា៕ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​អត្ថបទលម្អិត អត្ថបទ​៖ ជួប ស្រីរ័ត្ន
X
5s