សង្ខេបព្រឹត្តិការណ៍សេដ្ឋកិច្ចសំខាន់ៗ​ នៅ​កម្ពុជា​ប្រចាំសប្ដាហ៍​



ខាង​ក្រោម​នេះ​ គឺ​ជា​ការ​សង្ខេប​នូវ​ខ្លឹមសារ​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​ ៥​ពី​សាព័ត៌មាន​ល្បីៗ​ក្នុង​ស្រុក​ចំនួន​ ៣ គឺ​រស្មីកម្ពុជា ភ្នំពេញ​បុស្ដិ៍ និង​កោះ​សន្តិភាព ដែល​ខ្លឹម​សារ​ទាំង​នោះ​គឺ​ផ្ដោត​ទៅ​លើ ការ​វិនិយោគ​ទុន ចំណូល​ក្នុង​វិស័យ​ទេសចរណ៍ កំណើន​នៃ​សហគ្រាស​ធន់​តូច​និង​មធ្យម។  យោង​តាម​សាព័ត៌មាន​រស្មី​កម្ពុជា ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី០៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​អំពី ​រយៈពេល​ ១០​ខែ ​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​​ទទួល​បាន​ជាង​ ៩០​លាន​ដុល្លារ។ ​យោងតាម​របាយការណ៍រ​បស់​គ្រឹះស្ថាន​អង្គរ​ចុះផ្សាយ​ថ្ងៃទី​១ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨​ បានឱ្យដឹងថា​ ចំណូល​បាន​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​រយៈពេល ​១០​ខែ ​កម្ពុជា​ទទួលបាន ​៩៣.៩២៧.៩២៦ លាន​ដុល្លារ​អាមេរិក​។ កើនឡើង ១១.៥៣​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៧។ ​នេះ​តាម​របាយការណ៍​បញ្ជាក់​ថា ​នៅ​រយៈពេល​ ១០​ខែ​ដូចគ្នានេះដែរ ​ភ្ញៀវទេសចរ​បរទេស​ចំនួន ២.០៩០.០៤៣​នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​អង្គរ​កើនឡើង ៧.៧​ភាគរយ​។ កម្ពុជា​នឹង​រៀបចំ ទទួល​អ្នកដំណើរ​តាម ផ្លូវអាកាស​10​លាន នាក់​នៅ​ចុងឆ្នាំ​នេះ។ ដោយ​ឡែក​សម្រាប់​សាព័ត៌មាន​កោះ​សន្តិភាព​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៣១ តុលា ឆ្នាំ​២០១៨ ចុះ​ផ្សាយ​អំពី ​កម្ពុជា​នឹង​រៀបចំ ទទួល​អ្នកដំណើរ​តាម ផ្លូវអាកាស​ ១០​លាន នាក់​នៅ​ចុងឆ្នាំ​នេះ៖ ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា បាន​អះអាង​ថា នឹង​រៀបចំ​ពិធី​ទទួល​អ្នកដំណើរ និង​អបអរសាទរ ចំពោះ​ការ​មក​ដល់​អ្នកដំណើរ​ទី ​១០​លាន​នាក់ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នា​ខែធ្នូ​ ខាង​មុខ​នេះ ។ លោក ពេជ្រ សុ​ប៉ុន​តារា ប្រធាន​ផ្នែក​បង្កើន​ការ​ហោះហើរ​នៃ​អាកាសយានដ្ឋាន​ដែល​គ្រប់គ្រង​ព្រ​លាន​ យន្តហោះ​ទាំង​បី​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា នឹង​រៀបចំ​ពិធី​ទទួល​អ្នកដំណើរ​ ​១០​លាន​នាក់​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​ ៣​ នា​ ខែធ្នូ​ខាង​មុខ​នេះ ព្រោះ​នៅ​ឆ្នាំ​នេះ​ព្រ​លាន​យន្តហោះ​ភ្នំពេញ និង​ខេត្តសៀមរាប នឹង​ទទួល​បាន​អ្នកដំណើរ​សរុប​ ១០​លាន​នាក់ ។ តាម​រយៈ​ប្រភព​ដដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ២០១៨ បាន​ចុះ​ផ្សាយ​ស្ដី​អំពី វិនិយោគិន​អឺរ៉ុប​នឹង​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​ជាង​មុខ។ ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប បាន​អះអាង​ថា នៅ​ដើមឆ្នាំ​២០១៩​ ខាង​មុខ​នេះ ក្រុម​វិនិយោគិន​មក​ពី​អឺរ៉ុប នឹង​មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា​កាន់​ច្រើន​ថែម​ទៀត ដោយសារ​តែ​ការ​ប្រកួតប្រជែង​ស្មើភាព​គ្នា ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព។ ថ្លែង​នៅ​ក្នុង​វេទិកា​ស្តី​ពី​ពន្ធដារ ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប (EUROCHAM) កាលពី​ថ្ងៃ​ទី​២៥ ខែតុលា កន្លង​មក​លោក Arnaud Darc ប្រធាន​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា តាម​រយៈ​ការ​កែទម្រង់​គោលនយោបាយ និង​រដ្ឋបាល​សារពើពន្ធ​របស់​អគ្គនាយក​ដ្ឋ​នា​ពន្ធដារ កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​វិនិយោគិន​អឺរ៉ុប ។ ​ជា​​ចុង​ក្រោយ​ សម្រាប់​សាព័ត៌មាន​ភ្នំពេញ​បុស្ដិ៍ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ស្ដី​ពី ​អា​ជីវ​កម្ម​ស​ហ​គ្រាស​ធុន​តូ​ច ​និង​មធ្យម ​(SME) ​ថ្មី​ជាង ​១០​០ ​ត្រូវ​បាន​ចុះ​បញ្ជី​ ក្នុង​អំ​ឡុង​ ៣ ត្រី​មាស​​នៅ​​ឆ្នាំ​នេះ ​ហើយ​មន្ដ្រី​រំ​ពឹង​ថា ​ចំ​នួន​នេះ​នឹង​​បន្ត​កើន​ឡើង​ ដោយ​សារ​តែ​គោល​នយោ​បាយ​​លើក​ទឹក​ចិត្ត​ពន្ធ​របស់​រដ្ឋា​ភិ​បាល​សម្រាប់ ​SME​។ ​នេះ​បើ​​តាម​របាយ​ការណ៍​ចេញ​ដោយ​ក្រ​សួង​ ​ឧស្សាហ​កម្ម និង​សិប្ប​កម្ម​។ SME ​ថ្មី​ចំ​នួន​ ១០៥ ​ត្រូវ​បាន​ចុះ​បញ្ជី​​នៅ​រយៈ​ពេល​ ៩ ​ខែ​ដំ​បូង​ ដែល​ធ្វើ​ឲ្យ​​ចំ​នួន​ SME ​សរុប​កើន​​ដល់​ ១៥៥​ ៧៤៥ ​និង​បង្កើត​ការ​ងារ​ជាង​ ១ លាន​នាក់​។ ​នេះ​បើ​​តាម​របាយ​ការ​ណ៍​។ សូម​ចុច​ទី​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត
X
5s