ស្វែង​យល់​ពី​របប​នយោបាយ សិង្ហបុរី ដែល​ផ្សារភ្ជាប់គោលនយោបាយសេដ្ឋកិច្ច​រុញ​ប្រទេសនេះ​ជា​ប្រទេស​កំពូល​



ការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យគឺមានទំនាក់ទំនងជាមួយគ្នាមិនដាច់ ប៉ុន្តែ​មិន​មែន​មានន័យ​ថា​ ប្រទេស​ដែល​ប្រកាន់​យក​របប​សង្គម​និយម ឬ​កុម្មុយនីស្ដ​ សុទ្ធ​តែ​ជា​ប្រទេស​អន់នោះ​ទេ។ សំណួរ​ត្រង់​ថា តើការអភិវឌ្ឍន៍ធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យ រឺប្រជាធិបតេយ្យធ្វើឱ្យមានការអភិវឌ្ឍន៍ ហើយ​ការលើកឡើងត្រឹមត្រូវរឺអត់នោះ គឺមិនទាន់មាននរណាអាចឆ្លើយបាននោះទេ។ ប្រធានបទនេះបានក្លាយជាប្រធានបទចម្រូងចម្រាស់របស់អ្នកប្រាជ្ញ និងអ្នកកំណត់គោលនយោបាយរយៈពេលយូរមកហើយ ដោយសូម្បីតែមកដល់ពេលនេះនៅដែរមិនទាន់បញ្ចប់ រកឃើញអ្នកត្រូវ។

សម្រាប់អ្នកដែលលើកឡើងថា ប្រជាធិបតេយ្យធ្វើឱ្យមានការអភិវឌ្ឍន៍ ជឿថា ប្រទេសមួយមិនអាចអភិវឌ្ឍន៍ទៅមុខបានដោយសារតែប្រទេសនោះប្រកាន់របប​ផ្តាច់ការ ឬ​របប​សង្គម​និយម ឬ​របប​កុម្មុយនីស្ដ ព្រោះរបបទាំងនោះមានការចូលរួមយ៉ាងសកម្មពីការជិះជាន់រំលោភសិទ្ធិមនុស្ស រឺអំពីពុករលួយជាដើម។ ដូច្នេះដើម្បីអាចឱ្យមានការអភិវឌ្ឍន៍បាននោះ ប្រទេសមួយត្រូវប្រកាន់លទ្ធិប្រជាធិបតេយ្យនៅក្នុងការដឹកនាំប្រទេស។​ ចំនែកឯអ្នកដែលលើកឡើងថាប្រជាធិបតេយ្យធ្វើឱ្យមានការអភិវឌ្ឍន៍វិញ បានជឿថា ធម្មតានៅពេលដែលប្រទេសមួយកំពុងតែស្ថិតក្នុងការអភិវឌ្ឍន៍ លទ្ធិប្រជាធិបតេយ្យមិនអាចត្រូវបានគេអនុវត្តន៍ត្រឹមត្រូវឥតខ្ចោះនោះទេ​ ព្រោះថាប្រជាជននៅត្រូវការដឹកនាំចង្អុលបង្ហាញច្រើនពីរដ្ឋាភិបាល ដោយក្នុងនោះជួនកាលអាចធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាជន ដើម្បីប្តូរមកវិញនូវសន្តិភាព និងសេ្ថរភាពជាដើម។ ដរាបណាប្រទេសចាប់ផ្តើមអភិវឌ្ឍន៍ហើយនោះ ប្រជាជនមានចំនេះដឹងច្រើនជាងមុន ដូច្នេះលទ្ធិប្រជាធិបតេយ្យអាចនឹងចូលខ្លួនមកបានដោយឯកឯង។

Source: Seng Chye Teo | Getty[/caption] ក្នុងការលើកឡើងនេះ គឺបានលើកយកប្រទេសសិង្ហបុរីមកធ្វើជាឧទាហរណ៍ ពោលគឺ​បើនិយាយពីប្រព័ន្ធនយោបាយរបស់ប្រទេស សិង្ហបុរី ប្រទេសនេះមិន​បាន​ប្រកាន់​យក​នូវ​លទ្ធិប្រជាធិបតេយ្យពេញលេញនោះឡើយ ប៉ុន្តែប្រទេសនេះនៅតែអាចអភិវឌ្ឍន៍រហូតក្លាយជាប្រទេសដែលមានចំណូលខ្ពស់ជាងគេបំផុតមួយនៅក្នុងពិភពលោក។ មាន​អ្នក​ខ្លះ​លើក​ឡើង​ថា​ សិង្ហបុរី​ធ្វើ​បែប​នេះ​បាន​មិន​មែន​ដោយ​សារ​តែ​របប​និយោបាយ​មួយ​មុខនោះ​ទេ ប៉ុន្តែ​មាន​កត្តា​ជា​ច្រើន​ទៀត​ដូច​ជា​ ចំនួន​ប្រជាជន​តិច ប្រទេស​មាន​ផ្ទៃដីតូច និង​កត្តាភូមិសាស្ត្រ។ 

Source: Business and Leadership[/caption]

តាមការលើកឡើងរបស់អតីតប្រធានាធិបតីប្រទេស សិង្ហបុរី លោក លី ក្វាន់យូ បានបង្ហាញថា ប្រទេសនីមួយៗ សុទ្ធតែមានលក្ខណះខុសៗគ្នា ដោយក្នុងនោះប្រទេសនៅក្នុងតំបន់អាស៊ី ប្រកាន់ភ្ជាប់នូវគុណតម្លៃអាស៊ី ដែលផ្តោតសំខាន់ទៅលើការគោរពមេដឹកនាំ ការគោរពវិន័យ ការបំពេញការងារ និងរស់នៅជាក្រុម។ ដូច្នេះហើយលទ្ធិប្រជាធិបតេយ្យដែលប្រកាន់លក្ខណះបុគ្គលនិយមមិនអាចត្រូវជាមួយបរិបទប្រទេសក្នុងអាស៊ី១០០%នោះទេ។​

ចំណូល​ប្រជាជន​សិង្ហបុរី​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​២០១៦ ប្រភព៖ The Montserrat Reporter ដក​ស្រង់​ចេញពី World Bank  ដូច្នេះហើយទើបបានជាពេលដែលលោកចាប់ផ្តើមដឹកនាំ​ប្រទេស​ដែនកោះ​មួយ​នេះ​ តាំងពីបាតដៃទទេរមក លោកតែងតែផ្តោតសំខាន់ទៅលើវិន័យរបស់ប្រជាជន ដោយប្រជាជនរបស់លោកត្រូវតែគោរពទៅកាន់អ្នកដឹកនាំ នឹងធ្វើទៅតាមអ្វីដែលអ្នកដឹកនាំតម្រូវឱ្យធ្វើតាម​រយៈ​ការ​ចេញ​ច្បាប់​ដែល​តឹងតែង។ ការ​ប្រើ​ប្រាស់​ច្បាប់ ដើម្បី​តម្រង់​ប្រជាជន​នៃ​ប្រទេស​នេះ​ បាន​ធ្វើ​ឱ្យ​សិង្ហបុរី​​ក្លាយ​ជា​ប្រទេស​ជោគជ័យ​បំផុត​មួយ​ក្នុង​​លក្ខខណ្ឌ​នយោបាយ​ អន្តរជាតិដ៏​តានតឹងនា​ទសវត្សតិ៍​ដែល​ខ្លួន​​ទើប​នឹង​ផ្ដាច់​ចេញ​មីម៉ាឡេស៊ី។

សេដ្ឋកិច្ច​សិង្ហបុរីពី​ឆ្នាំ១៩៦០​ ដល់ឆ្នាំ​២០១៣[/caption] សកម្មភាពនេះ​ ប្រាសចាកពីលទ្ធិប្រជាធិបតេយ្យទាំងស្រុង ព្រោះវាអាចជាការរំលោភសិទ្ធិបុគ្គល ដែលជាប្រជាពលរដ្ឋយ៉ាងខ្លាំង។​ ​ប្រជាជន​មាន​អ្នក​សប្បាយ​ចិត្ត និង​អ្នក​មិន​សប្បាយ​ចិត្ត​ ប៉ុន្តែ​ច្បាស់​ណាស់​ថា​​ ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​អាច​ប៉ះប៉ូវ​ការ​មិន​ពេញ​ចិត្ត​របស់​ប្រជាជន​ខ្លួន​បាន​មួយ​ចំណែក​ធំ។   សិង្ហបុរី គឺ​ជា​ឧទាហរណ៍មួយដែលកម្រនឹងមាន និងដែលបានក្លាយជាហេតុផលដើម្បីប្រឆាំងនឹងការលើកឡើងដែលថា ការអភិវឌ្ឍន៍អាចកើតមានឡើងបានដោយសារ​តែលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះប្រសិនជាមើលទៅករណីរបស់ប្រទេសនេះ គឺអាចឱ្យសន្និដ្ឋាន​បាន​ថា ដើម្បីការអភិវឌ្ឍន៍តម្រូវ​ ឱ្យ​មានអ្នកដឹកនាំខ្លាំង ប្រជាជនប្រកបដោយវិន័យ និងការយកចិត្តទុកដាក់ទៅលើវិស័យស្នូលដ៏សំខាន់ៗ​របស់​ប្រទេស​គឺ​ វិស័យអប់រំ និងពាណិជ្ជកម្មជាដើម៕

ដោយ៖ វត្តី សុត្ថា

X
5s