គោលនយោបាយរបស់ជប៉ុន ក្នុងការដោះស្រាយបញ្ហាអវិជ្ជមាននៃកំណើនប្រជាជន
ខណះដែលកំណើនប្រជាជនជុំវិញពិភពលោកបានកើនឡើងក្នុងល្បឿនមួយដែលគួរឱ្យព្រួយបារម្ភ បែរជាចំនួនប្រជាជននៅក្នុងប្រទេសជប៉ុនមានលក្ខណះផ្ទុយពីប្រទេសគេផ្សេងៗទៅវិញ ពោលគឺថារយះពេលប្រមាណទសវត្សរ៍ចុងក្រោយនេះ កំណើនប្រជាជនរបស់ជប៉ុនបែរជាមានការធ្លាក់ចុះវិញ។ ហេតុផលនោះគឺដោយសារតែប្រជាជនរបស់ខ្លួនមិនសូវមាននរណាចង់រៀបការ និងមានកូននោះទេ ដូច្នេះហើយធ្វើឱ្យចំនួនមនុស្សចាស់ច្រើនជាងចំនួនកូនក្មេង។
[caption id="attachment_60227" align="aligncenter" width="750"] source: CNN[/caption]
អត្រាមនុស្សចាស់ច្រើនជាងកូនក្មេង និងកំណើនសេដ្ឋកិច្ចអវិជ្ជមានអាចជាក្តីបារម្ភមួយដែលរដ្ឋាភិបាលជប៉ុនមិនអាចមើលរំលង ព្រោះថាវាអាចធ្វើឱ្យប៉ះពាល់ទៅដល់ការអភិវឌ្ឍប្រទេស ពោលគឺពលករការងារនឹងមានការធ្លាក់ចុះច្រើនធ្វើឱ្យថវិការរដ្ឋធ្លាក់ចុះ ខណះដែលចំនួនអ្នកចូលនិវត្តន៍នឹងកើនឡើងដូចគ្នា ធ្វើឱ្យរដ្ឋត្រូវចំនាយប្រាក់ច្រើនទៅប្រាក់ខែចូលនិវត្តន៍របស់ប្រជាជនខ្លួនច្រើនជាងមុនទៀត។
ដូច្នេះហើយដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយនេះ រដ្ឋាភិបាលជប៉ុន បានបង្កើតគោលនយោបាយមួយចំនួនដូចជា៖
១. ធ្វើឱ្យបរិយាកាសការងារមានភាពប្រសើរជាងមុន
ដោយសារតែបរិយាកាសការងារនៅប្រទេសជប៉ុន មានលក្ខណះស្មុគស្មាញច្រើន ដែលពោរពេញទៅដោយការប្រកួតប្រជែង និងកិច្ចការច្រើនដែលត្រូវបំពេញ ដូច្នេះហើយធ្វើឱ្យបុគ្គលិកម្នាក់ៗមិនសូវមានពេលសម្រាប់គ្រួសារនោះទេ ដូច្នេះហើយទើបបានជាពួកគេមិនសូវជាមានអារម្មណ៍នៅក្នុងការបង្កើតគ្រួសារមួយឱ្យពេញលេញ ព្រោះពួកគេមិនសូវមានពេលច្រើនផង រួមទាំងការមានកូនអាចជាបន្ទុកក៏ធំបន្ថែមទៀត។
[caption id="attachment_60225" align="aligncenter" width="750"] Source: Kobby Dagan[/caption]
ដើម្បីដោះស្រាយ រដ្ឋាភិបាលបានតម្រូវឱ្យក្រុមហ៊ុននៅក្នុងស្រុកធ្វើយ៉ាងណា បង្កលក្ខណះងាយស្រួល និងអំណោយផលខ្លាំងជាងមុន ដើម្បីអាចឱ្យប្រជាជនខ្លួនមានពេលគួរសមដើម្បីចំណាយពេលវេលា និងមានពេលគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសាររបស់គេ។
២. ពង្រឹងសេវាថែទាំក្មេង
ហេតុផលមួយដែលធំធ្វើឱ្យប្រជាជនជប៉ុនមិនសូវចង់បានកូនគឺដោយសារតែគ្មានអ្នកមើលថែទាំកូនរបស់ពួកគេនៅពេលដែលគេទៅធ្វើការ ដូច្នេះហើយប្រសិនជាកាលណាកន្លែងថែទាំងក្មេង (daycare services) មានគុណភាពល្អដែលបង្កជាការងាយស្រួលឱ្យឪពុកម្តាយមិនឱ្យពួកគេព្រួយបារម្ភច្រើន ពួកគេអាចនឹងពិចារណាក្នុងការយកកូនឡើងវិញ។
[caption id="attachment_60229" align="aligncenter" width="750"] source: REUTERS/Yuriko Nakao[/caption]
៣. លើកទឹកចិត្តចំណូលស្រុក
ដោយសារតែចំនួនប្រជាជនសកម្មរបស់ជប៉ុនមានចំនួនតិច បើប្រៀបធៀបទៅជាមួយនឹងតម្រូវការការងារ រដ្ឋាភិបាលជប៉ុនបានលើកទឹកចិត្តការចំណូលស្រុកពីជនបរទេសឱ្យមកបម្រើការងារនៅក្នុងប្រទេសខ្លួន។ ការណ៍នេះបានធ្វើឱ្យវិស័យមួយចំនួនដែលពុំមានបុគ្គលិកគ្រប់គ្រាន់អាចមានកម្លាំងគ្រប់គ្រាន់វិញ។ ជនបរទេសដែលចូលទៅក្នុងប្រទេសជប៉ុនរួមមានទាំងពីប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ ពោលគឺកម្ពុជាក៏បានបញ្ជូលកម្មករឱ្យទៅធ្វើការនៅប្រទេសជប៉ុនច្រើនផងដែរ។
[caption id="attachment_60226" align="aligncenter" width="750"] source: Medium[/caption]
៤. ផ្តល់ប្រាក់លើកទឹកចិត្ត
ដើម្បីលើកទឹកចិត្តឱ្យប្តីប្រពន្ធចង់បង្កើតកូនផងនោះ រដ្ឋាភិបាលជប៉ុនបានសម្រចចិត្តអនុវត្តន៍គោលនយោបាយផ្តល់ប្រាក់ទៅឱ្យប្តីប្រពន្ធណាដែលមានកូន ដោយក្នុងនោះកូនម្នាក់នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ១៨០ ០០០ យ៉េន ដែលស្មើនឹង $១៦៨៤ ដុល្លារអាមេរិក។
[caption id="attachment_60230" align="aligncenter" width="750"] source: digital journal[/caption]
បន្ទាប់ពីអនុវត្តន៍គោលនយោបាយទាំងនេះ កំណើនប្រជាជននៅក្នុងជប៉ុនពិតជាមានការប្រែប្រួលខ្លះៗពិតមែន ប៉ុន្តែក៏មិនសូវជាច្រើនណាស់ណាដែរ ព្រោះកំណើនប្រជាជនដែលកើននោះគឺឃើញកើតឡើងនៅតាមតំបន់មួយចំនួនប៉ុណ្ណោះ។ សម្រាប់ប្រទេសទាំងមូល បញ្ហាកំណើនប្រជាជនអវិជ្ជមាននៅតែរឿងគួរឱ្យព្រួយបារម្ភ៕
ដោយ៖ វត្តី សុត្ថា