ការវិនិយោគផ្សារមូលបត្រ៖ ការវិភាគដោយប្រើកត្ដាបច្ចេកទេស (Technical Analysis)
ក្នុងការវិនិយោគលើទីផ្សារមូលបត្រ ភាគហ៊ុន បង្ហាញពីប្រតិបត្ដិការនៃក្រុមហ៊ុនមួយថាតើក្រុមហ៊ុនមានលក្ខណៈយ៉ាងណា ឡើង ឬចុះ ។ ការប្រែប្រួលរបស់ភាគហ៊ុនកើតមានឡើងរៀងរាល់ថ្ងៃ សម្រាប់វិនិយោគិនដែលទើបនឹងឈាងជើងចូលក្នុងពិភពផ្សារហ៊ុនមានភាពស្មុគស្មាញច្រើនក្នុងការវិភាគជួញដូរភាគហ៊ុន។
តើអ្វីទៅជាការវិភាគបច្ចេកទេស (Technical Analysis)?
ការវិភាគដោយផ្អែកលើកត្ដាបច្ចេកទេស គឺជាការវិភាគដោយមើលទៅលើលំនាំនៃបំរែបំរួលថ្លៃរបស់ហ៊ុននៅលើទីផ្សារដោយប្រើប្រាស់ក្រាហ្វិក ឬខ្សែកោង សម្រាប់ធ្វើការព្យាករណ៍ពីតម្លៃរបស់ភាគហ៊ុននៅពេលខាងមុខ។ តាមលំនាំនៃក្រាហ្វិក ឬ ខ្សែកោងអាចឲ្យយើងដឹងថាពេលណាត្រូវទិញ និង ពេលណាត្រូវលក់។
តើការវិភាគទៅលើកត្ដាបច្ចេកទេសដំណើរទៅដូចម្ដេច?
ដោយប្រើទិន្នន័យថ្លៃភាគហ៊ុនចាស់យកមកវិភាគ។ ការវិភាគលើកត្ដាបច្ចេកទេសបានបង្ហាញពីតម្រូវការ(Demand) និងការផ្គត់ផ្គង់(Supply)របស់ភាគហ៊ុន ដែលធ្វើឱ្យថ្លៃហ៊ុនឡើងចុះ ឬ ប្រែប្រួល។ ការវិភាគបច្ចេកទេស(Technical Analysis)គឺជាការ តាមដានសកម្មភាពរបស់ភាគហ៊ុនដោយប្រើគំនូសតាង(Chart)និងសូចនាករផ្សេងៗដើម្បីបញ្ជាក់ពីតំបន់តម្លៃដែលមានការចាប់សន្ទុះ ខ្លាំងចំពោះទាំងការទិញនិងលក់។
ហេតុអ្វីត្រូវសិក្សារពីកត្ដាបច្ចេកទេស?
គ្រប់វិនិយោគិនទាំងអស់ដែលធ្វើការវិនិយោគក្នុងផ្សារហ៊ុន ឬ វិនិយោគទៅ លើឧបករណ៍ ហិរញ្ញវត្ថុផ្សេងៗ ទៀតគួរតែសិក្សារ ពីការវិភាគបច្ចេកទេស យ៉ាងហោចណាស់ក៌ត្រឹម កម្រិតមូលដ្ឋាន ដែរ។ ការវិភាគ ទៅលើកត្ដា បច្ចេកទេសនឹង ជួយវិនិយោគិនឱ្យមានពត៌មានច្រើនក្នុងការវិភាគ ទៅតម្លៃឡើងចុះរបស់ភាគហ៊ុនដើម្បីគ្រប់គ្រងហានិភ័យអោយកើតមានឡើងតិចតួចក្នុងពេលជួញដូរ៕
(ឧទាហរណ៍៖ CandleStick Chart រង់ចាំតាមដានលម្អិតអំពី Chart និង Tools មួយចំនួនទៀតដែលគេប្រើដើម្បីវិភាគលើផ្សារហ៊ុន)
ដោយ គឹម ច័ន្ទលាភ