តើ​​ក្រុមហ៊ុនធានាទិញមូលបត្រ ឬ Underwriter​ គឺ​ជាអ្វី ហើយ​មាន​ប៉ុន្មាន​នៅកម្ពុជា?​



ក្រុមហ៊ុនធានាទិញមូលបត្រ ឬ Underwriter​ ជា​ស្ថាប័ន​ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការចេញលក់និងផ្សព្វផ្សាយមូលបត្រជាសាធារណៈពីសារជីវកម្ម។ តួនាទី​ស្នូល​របស់​ក្រុមហ៊ុន​នេះ​ គឺ​ជួយក្រុមហ៊ុន​ចុះបញ្ជី​បោះផ្សាយលក់ភាគហ៊ុនលើកដំបូង (IPO) ជាសារធារណៈក្នុងទីផ្សារដំបូង(Primary market)។ 

ដោយឡែក បើ​និយាយ​អំពីការ​ធនាទិញ (Underwriting) គឺ​ជា​សកម្មភាព ឫដំណើរការ ធ្វើឡើងដោយសហជីព (syndicate) ក្នុងការធានាលក់មូលបត្រដែលបោះផ្សាយមួយលើកៗ ដោយធ្វើការទិញមូលបត្រ នោះតាមតំលៃកំណត់ពីរដ្ឋាភិបាល ឫ ក្រុមហ៊ុនបោះផ្សាយ។ ជា​មួយ​គ្នា​នេះ​ការ​ធានាទិញ​ ក៏​មានការ​ធ្វើ​ឡើង​ដោយ​មាន កិច្ចសន្យាធានាទិញ (Underwriting Agreement) ដែល​ជា​កិច្ចព្រមព្រៀងដែលធ្វើឡើងដើម្បីធានាទិញមូលបត្រទាំងអស់ ឬ មួយផ្នែកដែលលក់មិនអស់ តាមនីតិវិធីនៅកាលបរិច្ចេទផុតកំណត់នៃសំណើលក់ជាសាធារណៈ។ កិច្ចសន្យាធានាទិញនោះគឺរាប់បញ្ចូលទាំងកិច្ចសន្យាធានាទិញបន្តដែលធ្វើឡើង ដោយបុគ្គលដែលមានការអនុញ្ញាតតាមច្បាប់នេះ។ ផុតរយៈ​ពេលនោះ ឯកជនត្រូវផ្ទេរនូវសិទ្ធិ សិទ្ធិកាន់កាប់ និងផលប្រយោជន៏ទាំងអស់លើសំណង់ហេដ្ឋារចនាសម្ព័ន្ធ​​ ដែល មានលក្ខណៈល្អ តាមលក្ខខណ្ឌនៃកិច្ចសន្យាមកឱ្យ ស្ថាប័នមានសមត្ថកិច្ចវិញ។

ការ​តែង​តាំង​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ និង​ការ​បង្កើត​ក្រុមការងារ​បោះផ្សាយ​លក់ មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ជា​លើកដំបូង​ ​បន្ទាប់​ពីក្រុមហ៊ុន​បាន​បំពេញ​បទ​ដ្ឋាន​ជា​ច្រើន​ស្រប​តាម​ការ​តម្រូវ​របស់​គណៈកម្មការ​មូលបត្រ​រួចហើយ ក្រុមហ៊ុន​ដែល​ចង់​ចុះ​បញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ ​មិន​ចាំបាច់​បារម្ភ​ពី​ការរៀបចំ និង​បំពេញ​នីតិវិធី​នៃ​ការបោះផ្សាយ​លក់​មូលបត្រ​ដោយ​ខ្លួនឯង​នោះ​ទេ ដោយ​សារ​ក្រុមហ៊ុន​ត្រូវ​តែងតាំង​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ (Underwriter) ​ដែល​ទទួល​បាន​អជ្ញាបណ្ណ​ពី​គ.ម.ក​ ហើយ​ក្នុង​ដំណាក់​កា​ល​នេះ​ដែរ ក្រុមហ៊ុន​ត្រូវ​​ជ្រើសរើស​ក្រុមហ៊ុន ផ្ដល់​សេវា​សវនកម្ម មេធាវី ដែល​ទទួល​បាន​ការ​ទទួលស្គាល់​ពី​ គ.ម.ក ជា​ដើម ដើម្បី​បង្កើត​ជា​ក្រុមការងារ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង (IPO Team)។ ក្រុមការងារ​នេះ នឹង​ជួយ​សម្រួល​ការងារ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ក្នុង​ដំណើរ​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង ជា​ពិសេស​ការ​រៀបចំ​របាយការណ៍​ត្រួតពិនិត្យ​ការ​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ (Due Diligence Report) និង​រៀបចំ​ឯកសារ​ផ្ដល់​ព័ត៍មាន (Disclosure Document) ជាដើម។

ទន្ទឹមនឹងនេះ ផងដែរក្នុងទីផ្សារ មូលបត្រកម្ពុជាយើងក៌មានក្រុមហ៊ុន​ធានាទិញមូលបត្រចំនួន ៦ ដែលទទួលបានការ​អនុញ្ញាតពីគណៈកម្មកា​រមូលបត្រ​កម្ពុជា​ (SECC)។ កាណាស៊ីឃ្យូរឹធី(CANA Securities LTD) ក្រុមហ៊ុន កាណាស៊ីឃ្យូរឹធី បានទទួលការអនុញ្ញាតពី គណៈកម្មការ មូលបត្រ កម្ពុជា (គ.ម.ក) ធ្វើជា ក្រុមហ៊ុនធានាទិញមូលបត្រ(Underwriter) នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ ដែលអនុញ្ញាតឱ្យទទួល ប្រតិបត្តិការអាជីវកម្ម និង ការវិនិយោគក្នុងទីផ្សារ​ មូលបត្រ។ជាក្រុមហ៊ុន បុត្រសម្ព័ន្ធ គ្រប់គ្រង ទាំងស្រុងដោយធនាគារកាណាឌីយ៉ា ។ផ្តល់សេវាកម្ម ជូនអតិថិជន ជារូបវន្តបុគ្គលនិងនិតិបុគ្គល (ក្រុមហ៊ុន) រួមមានដូចជា:

  • សាជីវកម្មហិរញ្ញវត្ថុ
  • ជើងសាមូលបត្រ(Brokerage និង
  • ការផ្តល់យោបល់ស្រាវជ្រាវ លើផ្នែកមូលបត្រ។

កម្រៃជើងសារដែលកាណាស៊ីឃ្យូរឹធីគិតពីវិនិយោគិន ពេលចរាចរភាគហ៊ុនមួយម្ដងគឺ 0,៥០% និងកម្រៃជើងសារអប្បរមារស្មើ ១០,០០០រៀល ភ្នំពេញស៊ីឃ្យូរឹធី (Phnom Penh Securities PLC) ភ្នំពេញស៊ីឃ្យូរឹធី ជាក្រុមហ៊ុនធានាទិញមូលបត្រ(Underwriter) និង​ និង ឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលទទួល​បានការអនុញ្ញាត​ពី​គណៈ​កម្មការមូលបត្រ ។ មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុដូចជាៈ

  • ការធានារ៉ាប់រងទិញនិង​បោះផ្សាយមូលបត្រ(Underwriter & Underwriting)
  •  ការផ្តល់សេវាឈ្មួញកណ្តាល(Broker)
  • ការផ្តល់ប្រឹក្សាយោបល់លើការវិនិយោគ
  •  ការវិនិយោគ និង ការផ្ទេរមូលបត្រ។

កម្រៃជើងសារដែលភ្នំពេញស៊ីឃ្យូរឹធីគិតពីវិនិយោគិន ពេលចរាចរភាគហ៊ុនមួយម្ដងគឺ 0,៦៧% និងកម្រៃជើងសារអប្បរមារស្មើ ៤,០០០រៀល អេស ប៊ី អាយ រូលយ៉ាល់ស៊ីឃ្យូរឹធី (SBI Royal Securities) ជាក្រុមហ៊ុនធានាទិញមូលបត្រ និង​ ជើងសារមូលបត្រ។ដែលទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា(SECC)។ ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុងខែ​កុម្ភៈឆ្នាំ​២០១០។ ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ស៊ីឃ្យួរឹធី (SBIR) ជា​ក្រុមហ៊ុន​មូលបត្រជប៉ុន​ដំបូង​គេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែល​ទទួល​ បាន​អាជ្ញាបណ្ណពេញលេញពីគណៈកម្មការ​មូលបត្រ​កម្ពុជា(គ.ម.ក)ដើម្បី​ធ្វើ​ប្រតិបតិ្តការ​អាជីវកម្ម​មូលបត្រ។ ក្រុមហ៊ុន SBIR បាន​រួម​បញ្ជូល​គ្នា​ជា​មួយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុបនៃព្រះរាជាណាចក្រ​កម្ពុជានាខែធ្នូឆ្នាំ២០១១ និង​បាន​ចង​សម្ព័ន្ឋ​មូលធនជា​មួយនឹងក្រុមហ៊ុន Finansia Syrus Securities Public Company Limited (Finansia Syrus) នៃព្រះរាជាណាចក្រ​ថៃនាខែឧសភា ឆ្នាំ២០១៤។ អេស ប៊ី អាយ រូលយ៉ាល់ស៊ីឃ្យូរឹធីបានផ្ដល់សេវាកម្មផ្នែកជើងសារមូលបត្រដូចជាៈ·

  • ជួញដូរមូលបត្រ(លក់ និង ទិញភាគហ៊ុន)·
  • បើកគណនីជួយដូរភាគហ៊ុន·
  • ផ្ដល់ពត៌មានពីផ្សារហ៊ុន·
  •  ផ្ដល់ពត៌មានទីផ្សារហ៊ុនតាមគេហទំព័រ

កម្រៃជើងសារដែល អេស ប៊ី អាយ រូលយ៉ាល់ស៊ីឃ្យូរឹធីគិតពីវិនិយោគិន ពេលចរាចរភាគហ៊ុនមួយម្ដងគឺ 0,៥០% និងកម្រៃជើងសារអប្បរមារស្មើ 0​ រៀល។ កម្ពុ ស៊ីឃ្យូរឹធី(CAMPU Securities) ក្រុមហ៊ុន កម្ពុ ស៊ីឃ្យូរឹធីជាក្រុមហ៊ុនធានាទិញមូលបត្រ(underwriting)ហើយក៌ជាក្រុមហ៊ុនជើងសារមូលបត្រ(Brokerage) ផងដែរ។ C​ampu Securities បាន​ទទួល​អាជ្ញាប័ណ្ណ​ ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១០ ​ជា​ផ្លូវការ​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា ក្នុង​ការ​ធានា​ទិញ​មូលបត្រ ដែល​បើក​ឱកាស​ឲ្យ​ក្រុមហ៊ុន Campu Securities អាច​ផ្ដល់​សេវាកម្ម​ទិញ និង​លក់​មូលបត្រ។ ក្រុមហ៊ុន Campu Securities ទទួល​បាន​រង្វាន់​ជា​សមាជិក​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​នៅ​ថ្ងៃ​ទី៥ ខែ​កក្កដា ឆ្នាំ​២០១១។​ កម្ពុ ស៊ីឃ្យូរឹធី មានផ្ដល់ សេវាកម្មជើងសារមូលបត្រដូចជាៈ

  • ជួយវិនិយោគិនចូលរួមក្នុងការបោះផ្សាយមូលបត្រ ជាសាធារណៈលើកដំបូង
  • ជួយវិនិយោគិនក្នុងការបើកគណនីជួញដូរមូលបត្រ
  • មានពាណិជ្ជករដែលមានបទពិសោធនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីដោះស្រាយសកម្មភាពជួញដូរមូលបត្រ
  • សេវាកម្មឈ្មួញកណ្តាល(Broker) ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ IT
  • បណ្តាញសាខាធំទូលាយនៃបណ្តាញសាខានៅប្រទេសម៉ាឡេស៊ីហុងកុងនិងកម្ពុជា

អ អេច ប៊ី ‌‌‌ឥណ្ឌូឆៃណា ស៊ីឃ្យូរឹធី(RHB Indochina China Securities) ក្រុមហ៊ុន RHB Indochina Securities PLC ជាក្រុមហ៊ុនធានាទិញ(Underwriter)នឹងបោះផ្សាយមូល​បត្រលើកដំបូង​(IPO) ជាសារធាណៈក្នុ ងផ្សារដំបូង។ ហើយក៌ជាក្រុមហ៊ុនជើង​​​សារមូលបត្រ( Brokerage) ដូចគ្នា។ កម្រៃជើងសារដែលក្រុមហ៊ុន អ អេច ប៊ី ឥណ្ឌូឆៃណា ស៊ីឃ្យូរីធី គិត​កម្រៃជើងសារពីវិនិយោគិន​ក្នុងការចរាចរ​ភាគហ៊ុនម្ដងគឺ​ចន្លោះ​ពី0,30%-0,៦៥%​នៃមួយប្រតិបត្ដិការ។ យាន់តាស៊ីឃ្យូរឹធី(Yuanta Securities) យាន់តាស៊ីឃ្យូរឹធីជាក្រុមហ៊ុនពាក់ព័ន្ធនឹងមូលបត្រដែលជាប់ចំណាត់ថ្នាក់លេខ ១ នៅតៃវ៉ាន់ ហើយកំពុងតែពង្រីកខ្លួនចូលទៅក្នុងទីផ្សារមូលបត្រអាស៊ាន។ នៅក្នុងប្រទេសកម្ពុជាយាន់តាស៊ីឃ្យូរឹធី ជាក្រុមហ៊ុនធានាទិញមូលបត្រ(Underwriter) ពាណិជ្ជករមូលបត្រ(Dealer) និង ជើងសារមូលបត្រ​(Brokerage) ដែលទទួលបានការ​អនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា(SECC)។ កម្រៃជើងសារដែលយាន់តាស៊ីឃ្យូរឹធីគិតពីវិនិយោគិនពេលចរាចរភាគហ៊ុនមួយលើកគឺ 0,៦០%-០,៩០% និង​តម្លៃអតិប្បបរមា 0 រៀល៕

ដោយ៖ គឹម ច័ន្ទលាភ

X
5s