ព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជាសំខាន់ៗ ៤ ដែលលោកអ្នកគួរតាមដានដើម្បីដឹងពីស្ថានភាពរកស៊ី
គេហទំព័រអប់រំអាជីវកម្ម BizKhmer បង្កើតនូវកម្មវិធីសង្ខេបខ្លឹមសារនៃព័ត៌មានសេដ្ឋកិច្ចសំខាន់ៗចំនួន ៤ ដែលដកស្រង់ចេញពីសារព័ត៌មានក្នុងស្រុកធំៗមានដូចជា វិទ្យុបារាំងអន្តរជាតិ រស្មីកម្ពុជា កាសែតភ្នំពេញប៉ុស្ដិ៍ និងវីអូឌី។
យោងតាម វិទ្យុបារាំងអន្តរជាតិ(RFI) បានចេញផ្សាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ដែលបានចេញផ្សាយអំពី សហព័ន្ធស្រូវអង្ករកម្ពុជានឹងស្នើ ក្រសួងកសិកម្មអន្តរាគមន៍សង្រ្គោះស្រូវអង្ករ បើសិនអ៊ឺុរ៉ុបដកគោលការណ៍លើកលែងពន្ធ EBA៖ អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រសិនបើការដកប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុបចេញពីកម្ពុជា ប៉ះពាល់ដល់ការនាំចូលអង្ករកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបដែរនោះ វិស័យឯកជនមួយនេះ នឹងស្នើក្រសួងកសិកម្មអន្តរាគមន៍លើបញ្ហានេះ។ ការគិតទុកមុនរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើឡើងបន្ទាប់ពីប្រទេសអ៊ីតាលី និយាយដោយឡែក ស្នើអឺរ៉ុបពិចារណាក្នុងការយកពន្ធលើការនាំអង្ករកម្ពុជាទៅអឺរ៉ុប ខណៈដែលបញ្ហាជារួម អឺរ៉ុបក៏កំពុងដំណើរការនិតីវិធីដកប្រព័ន្ធអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធពីកម្ពុជាដែរ។
ព័ត៌មានបន្ថែមសូមចុចអានត្រង់នេះ ពាក់ព័ន្ធនឹងប្រធានបទ EBA នេះដែរ សាព័ត៌មានរស្មីកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា ការរិយាល័យនាំពាក្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងសហភាពអ៊ឺរ៉ុបស្ដីពីការអនុគ្រោះពន្ធលើទំនិញគ្រប់មុខលើកលែងតែសព្វាវុធ ថាការប្រកាសពីចំណាត់ការនេះ មិនទាន់មានផលប៉ះពាល់អវិជ្ជមានណាមួយនោះទេ ខណៈដែលភាគីពាក់ព័ន្ធកំពុងតែធ្វើការពិភាក្សា និងដោះស្រាយ ទៅតាមនីតិវិធី នៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ស្ដីពីការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធ (EBAs) នេះ ។
សម្រាប់ព័ត៌មានបន្ថែមសូមចុចអានត្រង់នេះ ចំពោះសាព័ត៌មានភ្នំពេញប៉ុស្ដិ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ វិញ បានផ្សាយថា ការនាំចេញអង្ករកម្ពុជាធ្លាក់ចុះ ៨%ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ។ កម្ពុជាបាននាំចេញអង្ករ ៣៨៩ ២៦៤ តោន ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំនេះ ធ្លាក់ចុះ ៨,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខបានពីក្រសួងកសិកម្ម ខណៈអ្នកនៅក្នុងឧស្សាហកម្មនេះបានចាត់ទុកការធ្លាក់ចុះនេះ ដោយសារតែកង្វះស្រូវក្នុងស្តុក។ យោងតាមទិន្នន័យចេញផ្សាយកាលពីដើមខែនេះ ដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម ការនាំចេញអង្ករបានធ្លាក់ចុះ ៨,៤ ភាគរយ ពី ៤២១ ៩៦៦ តោនក្នុងរយៈ ពេល ៩ ខែដំបូងកាលពីឆ្នាំមុន មកនៅត្រឹម ៣៨៩ ២៦៤ តោននៅឆ្នាំនេះ។
សម្រាប់ព័ត៌មានបន្ថែមសូមចុចអានត្រង់នេះ ដោយឡែកសម្រាប់សាព័ត៌មានVOD បានចេញផ្សាយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ស្ដីអំពី កម្ពុជាទទួលភ្ញៀវទេសចរណ៍ចិនកើនឡើងខណៈភ្ញៀវបរទេសផ្សេងទៀតថយចុះ៖ របាយការណ៍ក្រសួងទេសចរណ៍ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាគិតត្រឹមពាក់កណ្ដាលត្រីមាសទី៣ ឆ្នាំនេះ កើនឡើងជិត ១២ភាគរយ ប៉ុន្តែ ភ្ញៀវទេសចរចិនបាននាំមុខគេយ៉ាងលើសលប់។ ក្នុងរបាយការណ៍ស្ថិតិទេសចរណ៍ប្រចាំខែសីហាឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍បានឲ្យដឹងថា គិតត្រឹមខែសីហាកន្លងមកនេះ ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជា មានចំនួនជិត ៤លាននាក់ កើនជាង ៤០ម៉ឺននាក់ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន(ជាង៣លាន ៥៣ម៉ឺននាក់)។ ក្រសួងទេសចរណ៍ ក៏បានឲ្យដឹងដែរថា ក្នុងចំណោមភ្ញៀវទេសចរណ៍ជិត ៤លាននាក់នោះ ភ្ញៀវទេសចរណ៍ចិនមានជាង ១លាន ២សែននាក់ ដោយកើនឡើង ៧២ភាគរយបើធៀបទៅនឹងឆ្នាំមុន។ ចំនួនភ្ញៀវទេសចរវៀតណាមមានជាង ៥សែននាក់ ដោយបានថយចុះ ១ភាគរយ ខណៈចំនួនភ្ញៀវទេសចរឡាវ ថៃ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក ជប៉ុន បារាំង និងអង់គ្លេស សុទ្ធតែបង្ហាញឲ្យឃើញថា បានធ្លាក់ចុះទាំងអស់។
សម្រាប់ព័ត៌មានបន្ថែមសូមចុចអានត្រង់នេះ