ក្រុមហ៊ុនចុះបញ្ជីនៅ​ផ្សារមូលបត្រ​កម្ពុជា​មាន​ ៥​រួច​ទៅ​ហើយ? តោះ​ស្វែង​យល់ទាំង​អស់គ្នា​



ចាប់​តាំង​ពីបង្កើត​ផ្សារមូលបត្រ​កម្ពុជា​នៅ​ឆ្នាំ​២០១២ មក​ មាន​តែ​ក្រុមហ៊ុន ៥​ប៉ុណ្ណោះ​ដែល​បាន​ចុះ​បញ្ជី​ដោយ​ជោគជ័យ​ ខណៈ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​បាន​និង​កំពុង​តែ​រៀប​ចំ​និតីវិធី ត្រៀម​ចុះ​បញ្ជី​នៅ​ផ្សារមូលបត្រ​នេះ​ដែរ។ ថ្ងៃ​នេះ​ BizKhmer សូម​ណែនាំ​ពី​ក្រុមហ៊ុន​ទាំង​ ៥ ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ដោយ​ជោគជ័យ ដោយ​ផ្អែក​ទៅ​លើ​​ខ្លឹមសារ​ចេញ​ផ្សាយ​​របស់​ផ្សារមូលបត្រក​ម្ពុជា។  កំពង់ផែក្រុងព្រះសីហនុ(ក ស ស)(P A S)

កំពង់ផែក្រុងព្រះសីហនុ(ក ស ស) ជាក្រុមហ៊ុនរដ្ឋ ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ​ ១៩៥៦ គិត​មកដល់បច្ចុប្បន្ន មានអាយុកាលប្រមាណ ៦២​ឆ្នាំទៅហើយ។ កំពង់ផែក្រុងព្រះសីហនុបាន​ចុះបញ្ជី​បោះផ្សាយ​​លក់ភាគហ៊ុនក្នុងផ្សារមូលបត្រ នៅថ្ងៃទី ៨ មិថុនា ឆ្នាំ ២០១៧។តម្លៃភាគហ៊ុនដំបូង(IPO) មានតម្លៃ ៥,០៤០ រៀល/ហ៊ុន គិតមកដល់បច្ចុប្បន្ន ថ្លៃភាគហ៊ុនចុងក្រោយមានតម្លៃ​ ៦,៤៦០រៀល ក្នុងមួយហ៊ុនតាមដែលផ្សារមូលបត្រចេញផ្សាយ កាលពីថ្ងៃ ១២ តុលា ២០១៨។ ក ស ស ជាកំពង់ផែអន្ដរជាតិសមុទ្រទឹកជ្រៅតែមួយគត់នៅកម្ពុជា ដែលមានទំ​ហំ​ផ្ទៃដី​ប្រ​​មាណ​១២៥​ហិចតា​​ នៅក្រុងព្រះសីហនុ។ កំពង់ផែព្រះសីហនុ ផ្ដល់សេវាកម្ម នាំនាវាចេញ-ចូល លើកដាក់ផ្ទេរទំនិញ ផ្ទុកទំនិញ  ស្ដុកទំនិញនៅឃ្លាំង និង ទីលាន ព្រមទាំងដឹកជញ្ជូនទំនិញ តាមរយៈបណ្ដាញផ្លូវគោក (ផ្លូវជាតិ ៣ និង លេខ ៤)​ បណ្ដាញរថភ្លើង (តភ្ជាប់ទៅរាជធានីភ្នំពេញ និង ខេត្តកំពត) និង បណ្ដាញផ្លូវអាកាស(តភ្ជាប់ទៅខេត្ដសៀមរាប និង រាជធានីភ្នំពេញ)។បច្ចុប្បន្ននេះក៌មានសេវាក្នុងតំបន់សេដ្ឋកិច្ចពិសេសដូចជាជួលឃ្លាំងនិងថែរក្សាទំនិញ លើកដាក់ និងដឹកជញ្ជូនទំនិញ រួមទាំងសេវាសន្តិសុខក្នុងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស។

ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ក្រុមហ៊ុន អេសអ៊ីហ្សិត ភីអិលស៊ី (PPSP) ជាក្រុមហ៊ុនឯកជនដែលបានបង្កើតឡើងនៅឆ្នាំ ២០០៦ ។បានចុះបញ្ជីចូលក្នុងផ្សារមូលបត្រនៅថ្ងៃទី ៣០ ឧសភា ២០១៦​ ។​ ថ្លៃភាគហ៊ុនដែលបានបោះលក់ក្នុងដំបូង​ (IPO) មានតម្លៃ ២,៨៦០រៀល/ហ៊ុន។ ភីភីអេសភី ជាអ្នកអភិវឌ្ឍ និងជាប្រតិបត្តិករនៃ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (”PPSEZ”) និង ប៉ោយប៉ែត ភីភី អេសអ៊ីហ្សិត (“Poipet PPSEZ”) ។ ជាក្រុមហ៊ុនអភិវឌ្ឍដីឧស្សាហកម្មសម្រាប់លក់ និង/ឬ ជួល។ មានផ្គត់ផ្គង់សេវាកម្មដែលពាក់ព័ន្ធ ជាមួយបរិក្ខារចាំបាច់នានា នៅក្នុងបរិវេណ PPSEZ ដែលរួមមាន ប្រព្រឹត្តកម្មទឹកសំណល់ ការផ្គត់ផ្គង់ និងចែកចាយទឹកស្អាត សេវាជួល ការថែទាំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ សេវាផ្ដល់ប្រឹក្សាយោបល់ និងជំនួយកិច្ចការរដ្ឋបាល សេវាសន្តិសុខ ការផលិត និងចែកចាយថាមពលអគ្គីសនី ព្រមទាំងសេវាផែស្ងួត ជូនដល់អ្នកដែលបានជួល ក្នុង PPSEZ។ ក្រុមហ៊ុនរក្សាបាននូវចំនួនវិនិយោគិនតំបន់ច្រើនជាងគេក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេសទាំង ៣៤ ជាមួយនឹងផ្ទៃដីរបស់ PPSEZ ដែលមានប្រមាណ ៣៥៧.៣២ហិចតា។

កំពង់ផែស្វយ័តភ្នំពេញ(ក ស ភ)(PPAP) កំពង់ផែស្វយ័តភ្នំពេញជាក្រុមហ៊ុនរដ្ឋដែលបានបង្កើតឡើងនៅ១៩០៥ ។ កំពង់ផែស្វយ័តបានចុះបញ្ជី​ក្នុងផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី ៩ ធ្នូ ឆ្នាំ​ ២០១៥។​ ថ្លៃភាគហ៊ុនដែលបានបោះផ្សាយ  លើកដំបូង (IPO) មានតម្លៃ ៥,១២០រៀល/ហ៊ុន គិតមកដល់បច្ចុប្បន្នភាគហ៊ុនចុងក្រោយមានតម្លៃ ៦៤០០រៀល/ហ៊ុន​ តាមរយៈការផ្សាយរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ ក​ ស ភ ជាក្រុមហ៊ុនមានទីតាំងនៅរាជធានីភ្នំពេញ។ជាប្រតិបត្តិករកំពង់ផែទន្លេធំជាងគេបំផុត និងជាអាជ្ញាធរគ្រប់គ្រងផែនៅក្នុងមណ្ឌលអាជីវកម្មផែ ។ មណ្ឌលអាជីវកម្មផែមានប្រវែង ១៦០គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំទៅដល់ព្រំប្រទល់កម្ពុជា-វៀតណាមនៅឯក្អមសំណ​។ ក.ស.ភ. មានចំណ​តផែច​ម្បងៗចំនួន៤​ គឺ៖ ទី១: ចំណតផែកុងតឺន័រ, ទី២: ចំណតផែពហុបំណង ទី៣: ចំណតផែអ្នកដំណើរ និងទេសចរណ៍ ទី៤: ចំណតផែទន្លេបិទ ។ ហ្រ្គេនធ្វីន (ហ ធ អ) (GTI) ក្រុមហ៊ុន ហ ធ​​ អ បានបង្កើតឡើងក្នុងឆ្នាំ ២០០៨​ ដែលស្ថិតនៅផ្ទៃដីទំហំប្រមាណ ៣២.៣៤១ ម៉ែត្រការ៉េ ក្នុងប្រទេសកម្ពុជា ជាមួយនឹងរោងចក្រទំហំ១១.៦៨២ម៉ែត្រការ៉េ។នៅក្នុង ២០០៧​ ហ្រ្គេនធ្វីនបានទិញរោងចក្រសម្លៀកបំពាក់ដ៌ធំមួយ ក្នុងចំណោមរោងចក្រធំៗ​ក្នុងអំឡុងទសវត្សន៍​១៩៩០។ហ្គ្រេនធ្វីន បានចុះបញ្ជីក្នុងផ្សារមូលបត្របោះផ្សាយភាគហ៊ុនលើកដំបូងនៅថ្ងៃទី​១៦ មិថុនា ឆ្នាំ ២០១៤។​ ដែលមានថ្លៃ (IPO) ៩,៦៤០ រៀល/ហ៊ុន។ ហ្គ្រេនធ្វីន ជាក្រុមហ៊ុនម៉ៅការបន្ដ នឹង​ ផលិត​សម្លៀក​​បំពាក់នាំចេញ ។ហ្គ្រេនធ្វីនរួមមានម៉ាកសម្លៀកបំពាក់កីឡាល្បីៗ ដូចជាម៉ាក Adidas, Reebok, Taylor Made, Salomon, New Balance (NB), Kohl’s, Nautica, North Face, Russell Athletic។ល។

រដ្ឋាករស្វយ័ត្វទឹកភ្នំពេញ( ប ទ ស ភ) (P W S A) រដ្ឋាករទឹកស្វយ័ត្វភ្នំពេញបង្កើតឡើងក្នុងឆ្នាំ ១៨៩៥ គិតមកដល់បច្ចុប្បន្នមានអាយុកាល ១២៣​ឆ្នាំទៅហើយ។ ជាក្រុមហ៊ុនដែលមានអាយុកាលចាស់ជាងគេក្នុងចំណោមក្រុមហ៊ុនចុះបញ្ជីទាំង​ ៥ របស់ផ្សារមូលបត្រ។ប ទ​ ស ភ បានចុះបញ្ជីបោះផ្សាយភាគហ៊ុននៅថ្ងៃទី ១៨ មេសា​ ឆ្នាំ ២០១២។ដែលមានថ្លៃ (IPO) ៦,៣០០រៀល /ហ៊ុន។ រដ្ឋាករទឹកស្វយ័ត្វភ្នំពេញជាក្រុមហ៊ុនផលិត និង​ផ្គត់ផ្គង់ចែកចាយទឹកស្អាតក្នុងព្រះរាជាណា​ចក្រកម្ពុជា​។​គិតត្រឹម ឆ្នាំ ២០១៦ រដ្ឋាករទឹកស្វយ័ត្វបានចែកចាយទឹកស្អាតប្រមាណ  ១៧៨.២៣៤.០៣៩ ម៉ែត្រគុប ដោយគោរពតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក និងបានតបណ្តាញទឹកជូនប្រជាពលរដ្ឋ បានចំនួន ២១.៨១១បណ្តាញ។

ដោយ​៖ គឹម ច័ន្ទលាភ ប្រភព៖ ផ្សារមូលបត្រកម្ពុជា

X
5s