ហេតុអ្វីបានជាគម្រោង ផ្លូវមួយខ្សែក្រវាត់មួយ (OBOR) ធ្វើឱ្យ​សិង្ហបុរីមិនអាចអង្គុយស្ងៀមបាន?​



គម្រោង ផ្លូវមួយ ខ្សែក្រវាត់មួយ (One Belt, One Road=OBOR) របស់ចិនត្រូវបានចាត់ទុកជាគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលសម្បូរបែប និងធំជាងគេបង្អស់ គ្រប់ដណ្តប់ស្ទើរតែកន្លះផែនដីទៅហើយ។ ខណះដែលគម្រោងយក្សមួយនេះបានផ្តល់ជាប្រយោជន៍កាត់ថ្លៃមិនបានទៅដល់ប្រទេសចិន និង​ប្រទេស​ជាច្រើន​ទៀត​ក៏ពិតមែន ប៉ុន្តែវាក៏អាចជាបញ្ហាឈឺក្បាលដែលមិនអាចឈរនៅស្ងៀមបានសម្រាប់ប្រទេសមួយចំនួនទៀត។

សូមអាន​លម្អិត៖តើអ្វីទៅជា “គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយ One Belt One Road Initiative”? ក្នុងនោះ សិង្ហបុរីក៏ជាប្រទេសមួយដែលមិនបានទ្រាំនៅស្ងៀមមិនលូកដៃនៅក្នុងគម្រោងនេះផងដែរ។ បើនិយាយពីសិង្ហបុរីប្រទេសនេះ ដូចជាពាក្យស្លោកមួយថា “តូចតែខ្លឹម” ​អីចឹង​ដែរ ព្រោះថ្វីត្បិត​តែ​ប្រទេសនេះ មានទំហំផ្ទៃដីតូចក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍ​របស់ប្រទេសនេះ​ ជឿនលឿនបំផុត សូម្បីតែមហាអំណាចមួយចំនួនក៏ត្រូវទុកមុខឱ្យ​​ប្រទេសសិង្ហបុរីនេះដែរ។ គុណសម្បត្តិដែលជួយឱ្យ​យប្រទេសសិង្ហបុរីមានបានមកដល់ថ្ងៃនេះ ទាំងដែលប្រទេសខ្លួនគ្មានទាំងទឹកសាបសម្រាប់ប្រើប្រាស់ផងនោះ គឺដោយសារតែបានទីតាំងភូមិសាស្ត្រយ៉ាងអំណោយផលបំផុត ពោលគឺខ្លួនជាម្ចាស់កម្មសិទ្ធិទៅលើកំពង់ផែផ្លូវទឹកយ៉ាងល្បី អនុញ្ញាតឱ្យ​មានសកម្មភាពពាណិជ្ជកម្មរាប់រយកោដលានដុល្លារកើតឡើងតាមរយៈ​ផ្លូវទឹករបស់ខ្លួន។ 

គម្រោង​ផ្លូវ​មួយ​ក្សែក្រវ៉ាត់មួយ (tol.org)[/caption] និយាយឳ្យស្រួល​​​ស្តាប់ទៅគឺថា សិង្ហបុរីមានកំពង់ផែទំនើប និងជ្រៅនៅតាមតំបន់ឈូងម៉ាឡាកា ដែលអាចអនុញ្ញាតអោយនាវាដឹកទំនិញធំៗពីអឺរ៉ុបចូលមកក្នុងអាស៊ីបានតាមរយះផ្លូវទឺកដ៏មហិមានោះ។ កត្តាអំនោយផលនេះធ្វើ​ឱ្យ​សិង្ហបុរីទទួលបានចំណូល​ជាច្រើនដែលអាចឱ្យ​​រដ្ឋាភិបាលយកមកចិញ្ចឹមទៅលើការអភិវឌ្ឍន៍ប្រទេស។ ប៉ុន្តែបើ​ក្រឡេក​មើលទៅកាន់គម្រោងផ្លូវមួយខ្សែក្រវាត់មួយ(OBOR)វិញ ផ្លង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សមួយនេះបានផ្តោតសំខាន់ទៅលើការសាងសង់ផ្លូវទឹកសម្រាប់ហុចប្រយោជន៍ឳ្យវិស័យពាណិជ្ជកម្មច្រើនទៀត ដោយក្នុងនោះនៅក្នុងអាស៊ី ប្រទេសដែលត្រូវសាងសង់ផ្លូវទឹករបស់ខ្លួនអាចមានដូចជានៅថៃជាដើម។

នៅក្នុងប្រទេសថៃ ចិនបានសម្លឹងមើលឃើញទីតាំងអំណោយផលដែលអាចឳ្យនាវាដឹកទំនិញធុនធំចូលចតបាននោះគឺដែលមានឈ្មោះថា កំពង់ផែឡែមឆាបាង សព្វថ្ងៃកំពុងតែស្ថិតនៅក្រោមការសាងសង់ ក្នុងទុនវិនិយោគប្រមាណជាជាង ៦០០លានដុល្លារហើយមកទល់ពេលនេះ នេះបើតាមស្ថិតិពីវេបសាយផ្ទាល់របស់ Hutchison Ports Thailand ដែលជាចំណតមួយនៅតំបន់ឡែមឆាបាងនេះ ។ កាលណាដែលកំពង់ផែនេះសាងសង់រួចរាល់ ចំនួនដែលចូលពីកំពង់ផែនៅសិង្ហបុរីអាចនឹងមានការធ្លាក់ចុះមួយកម្រិត ព្រោះពួកគេអាចនឹងងាកមកឆ្លងកាត់ប្រទេសថៃម្តង។ នៅក្នុងរយៈពេលយូរទៅ បញ្ហានេះអាចក្លាយជាបញ្ហាចោទមួយយ៉ាងធំសម្រាប់សិង្ហបុរីតែជាប្រទេសក្រធនធានធម្មជាតិមួយនេះ ព្រោះប្រទេសនេះនឹងចាប់ផ្តើមបាត់បង់ប្រាក់ចំណូលមួយផ្នែកធំ ពីការដែលកំពង់ផែជាពាណិជ្ជកម្មរបស់ខ្លួនលែងសូវមានភាពមមាញឹកដូចមុន។

ដូច្នេះដើម្បីជួយសម្រួលឳ្យសិង្ហបុរីនៅតែអាចទទួលបានផលប្រយោជន៍ក្នុងគម្រោងយក្សរបស់មហាអំនាចសេដ្ឋកិច្ចមួយនេះ សិង្ហបុរីមិនអាចនៅស្ងៀមនោះទេ ប៉ុន្តែគេត្រូវចាប់ផ្តើមចូលទៅជិតចិនជាងមុនបន្តិច ដើម្បីឳ្យចិនយល់មុខដល់ខ្លួន និងមិនលើកស្ទួយគម្រោងកំពង់ផែផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍តទៀត៕

ដោយ៖ សុត្ថា វត្តី

X
5s