ការព្យាករណ៍ទាំង ៤យ៉ាងអំពីការវិវឌ្ឍធំៗ នាថ្ងៃអនាគត ដែលអ្នកគួរសឈ្វេងយល់
ខណៈដែលបច្ចេកវិទ្យាកាន់តែជឿនលឿន សង្គមរបស់មនុស្សក៏មានការវិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលនេះវាសបញ្ចាក់ឲ្យឃើញថាជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សកំពុងតែមានការផ្លាស់ប្ដូរយ៉ាងលឿន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចទាយដឹងថានៅពេលអនាគតនឹងមានអ្វីកើតឡើងនោះឡើយ។ ដូចនេះ BizKhmer សូមលើកយកការព្យាករណ៍ទាំង ៤យ៉ាងអំពីថ្ងៃអនាគតរបស់មនុស្សដែលដកស្រង់ពីគេហទំព័រ វេទិកាសេដ្ឋកិច្ចពិភពលោក៖
១) បញ្ញាសម្បនិមិត្ត (AI )និង មនុស្សយន្ត (រូប៉ូត) នឹងបង្កើតការងារជាច្រើនប្រសិនបើមនុស្សចេះបង្កើតវាដោយមានទំនួលខុសត្រូវ៖ មានមនុស្សជាច្រើនមានការបារម្ភពីបញ្ញាសម្បនិមិត្ត (AI)ថាជាកត្កាគំរាមកំហែងដល់អាជីពការងាររបស់មនុស្សក្នុងថ្ងៃអនាគត។ ប៉ុន្តែ អ្នកត្រូវដឹងថា គ្រឿងម៉ាស៊ីនមិនអាចបង្កើតឡើងដោយខ្លួនវានោះទេ។ ប៉ុន្តែវាជាមនុស្សដែលត្រូវបង្កើតវាដោយមានទំនួលខុសត្រូវ។ នេះមានន័យថាជាការបើកឪកាសជាច្រើនដល់មនុស្ស។ វាជាការពិតដែលថាការងារជាច្រើននឹងត្រូវបាត់បង់ ប៉ុន្តែវាមានការពិបាកក្នុងការដឹងថាតើការងារអ្វីខ្លះនឹងមានតម្រូវការក្នុងរយៈពេល ៣០ឆ្នាំទៀត។ ក្នុងពេលអនាគតនឹងមិនមានកង្វះការងារនោះទេ តែនឹងមានកង្វះជំនាញថ្មីៗ។ ក្នុងឆ្នាំ ២០១៨ហើយ វាមិនមែនជាបញ្ហារវាងមនុស្សនឹងម៉ាស៊ីនទៀតនោះទេ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើនោះគឺចូលរួមគ្នាដោះស្រាយបញ្ហារបស់ពិភពលោក។
២) ការប្រកួតប្រជែងគ្នារវាងទីក្រុងនឹងទីក្រុង៖ សង្រ្គាមនាពេលអនាគតមិនមែនជាសង្រ្គាមរវាងក្រុមហ៊ុននឹងក្រុមហ៊ុនទៀតទេ តែវាជាសង្រ្គាមរវាងទីក្រុងនឹងទីក្រុង។ នៅពេលដែលបច្ចេកវិទ្យាគ្រប់គ្រងសង្គមហើយ ការធ្វើការងារពីចម្ងាយនឹងក្លាយជាទម្លាប់ថ្មីរបស់មនុស្ស ហើយមនុស្សនឹងរស់នៅក្នុងទីក្រុងដែលគេចង់រស់នៅជាពិសេសទីក្រុងដែលមានភាពទាន់សម័យផ្នែកបច្ចេកវិទ្យា ជាជាងទីក្រុងដែលនៅជិតកន្លែងធ្វើការរបស់ពួកគេ។
៣) បុគ្គលិកធ្វើការមួយភាគធំនឹងក្លាយជាអ្នកធ្វើការឯករាជ្យ (Freelancers)៖ បុគ្គលិកជាង ៥៧លាននាក់ ឬប្រហែល ៣៦%នៃកម្លាំងពលកម្មសរុបក្នុងសហរដ្ឋអាមេរិក គឺជាបុគ្គលិកធ្វើការឯករាជ្យ។ បើយោងតាមអត្រាកើនឡើងនៃកម្លាំងការងារនាពេលថ្មីៗនេះដែលចុះផ្សាយដោយ Freelancing in America បានរកឃើញថា បុគ្គលិកជាច្រើននឹងធ្វើការជាបុគ្គលិកឯករាជ្យ។ ក្រុមហ៊ុនជាច្រើនដូចជា Pfizer និង Samsung បានផ្លាស់ប្ដូរទៅជាការធ្វើការតាមប្រព័ន្ធអិនធឺណេត ដើម្បីជួលបុគ្គលិកធ្វើការជាលក្ខណៈឯករាជ្យ។
៤) ប្រព័ន្ធអប់រំត្រូវផ្លាស់ប្ដូរ៖ ប្រព័ន្ធអប់រំនឹងត្រូវខូចខាត។ វិធីដែលអ្នកអប់រំក្មេងៗជំនាន់ក្រោយមិនមែនរៀបចំពួកគេដើម្បីតម្រូវតែជំនាញ និងការងារនាពេលបច្ចុប្បន្នទៀតនោះទេ។ ប្រព័ន្ធអប់រំនៅពេលអនាគតនឹងមានភាពបត់បែនដើម្បីបំពេញតម្រូវការពលកម្មការងារក្នុងសតវវត្យទី ២១នេះ។ ការរៀបចំក្មេងៗជំនាន់ក្រោយសម្រាប់ការងារនាពេលអនាគតគឺការអភិវឌ្ឍពួគគេទៅកាន់ការវិវឌ្ឍរបស់ជំនាញផ្សេងៗ៕
ដោយ៖ លង់ វណ្ណៈ