គម្រោងសាងសង់អាកាសយានដ្ឋាននៅខេត្តសៀមរាបបានចាប់ផ្តើមហើយ​



ការស្ថាបនាព្រលានយន្តហោះអន្តរជាតិថ្មីនៅសៀមរាបបានចាប់ផ្តើមហើយ។ លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា(SSCA) បានប្រាប់ថាក្រុមហ៊ុនសាងសង់កំពុងរវល់រៀបចំដីសម្រាប់ចាប់ដំណើរការព្រលានយន្តហោះថ្មី។ “ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះបានកៀងគរអ្នកម៉ៅការរបស់ខ្លួនទាំង (ឧបករណ៍និងធនធាន)។ ក្រុមហ៊ុនសាងសង់បានចាប់ផ្តើមធ្វើការវិភាគសណ្ឋានដីការសំអាត និងការរុះរើដីនៅទីតាំងគម្រោង។“ នេះជាសម្តីរបស់លោក ចាន់សិរីវុត្ថា។ ជាមួយនឹងគម្រោងស្ថាបនាផ្លូវយន្តហោះដែលមានអមដោយអំពូលភ្លើង ស្ថានីយ៍អ្នកដំណើររួមជាមួយនឹងគ្រឿងសម្ភារៈបរិក្ខារជាច្រើនទៀតដែលរំពឹងថានឹងដំឡើងតាមផែនការទាំងស្រុង។លោក ចាន់សិរីវុត្ថា មិនបានផ្តល់កាលបរិច្ឆេទពិតប្រាកដសម្រាប់ការងារបេតុងនោះទេ ប៉ុន្តែលោកបាន និយាយថាវានឹងត្រូវបានធ្វើនៅក្នុងឆ្នាំនេះ។ ព្រលានយន្តហោះថ្មីដែលត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់អស់ជិត១ពាន់លានដុល្លារកំពុងត្រូវបាន សាងសង់លើផ្ទៃដីទំហំ៧៥០ហិកតានៅក្នុងស្រុកស្រុកសូទ្រនិគមនៅជាយក្រុងសៀមរាប។ គម្រោងនេះត្រូវបាននឹងគ្រោងនឹងបញ្ចប់នៅពីរទៅបីឆ្នាំ។ គម្រោងនេះនឹងត្រូវបានសាងសង់ជាបីដំណាក់កាល។ ក្រុមហ៊ុននេះនឹងវិនិយោគ៥០០លានដុល្លារសម្រាប់ដំណាក់កាលទី១និងទី២ដែលនឹងអនុញ្ញាតឱ្យយន្តហោះដឹកអ្នកដំណើរខ្នាតមធ្យម ប៊ូអីង ៧៣៧ និងអ៊ែរប៊ូសអេ៣២០។ ចំណែកឯទឹកប្រាក់ប្រមាណ៣០០លានដុល្លារផ្សេងទៀតនឹងត្រូវបានត្រៀមទុកសម្រាប់ដំណាក់កាលទីបី។ កាលពីខែតុលាឆ្នាំ ២០១៧ កិច្ចព្រមព្រៀងសាងសង់ព្រលានយន្តហោះថ្មីនេះត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុន Yunnan Investment Holdings Ltd ដែលគ្រប់គ្រងដោយរដ្ឋរបស់ចិន។ កិច្ចព្រមព្រៀងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនចិនក្នុងការគ្រប់គ្រងព្រលានយន្តហោះអស់រយៈពេល៥៥ឆ្នាំក្រោមគម្រោងសាងសង់ (ស្ថិតនៅក្រោមដំណាក់កាលផ្ទេរគ្រប់គ្រង) ។ កិច្ចព្រមព្រៀងថ្មីត្រូវបានជំនួសកិច្ចព្រមព្រៀងផ្តាច់មុខជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាគ្រប់គ្រងលើប្រតិបត្តិករអាកាសយានដ្ឋានអន្តរជាតិនាពេលបច្ចុប្បន្ន។ អាកាសយានដ្ឋានកម្ពុជាដែលជាផ្នែកមួយនៃក្រុមហ៊ុន Vinci Group របស់បារាំងកំពុងដំណើរការក្រុមហ៊ុនអាកាសចរណ៍កម្ពុជាដែលមានស្រាប់ដែលគិតជាទឹកប្រាក់វិនិយោគចំនួន១០០លានដុល្លារដើម្បីធ្វើឱ្យព្រលានយន្តហោះរបស់ខ្លួននៅរាជធានីភ្នំពេញនិងសៀមរាបកាន់តែប្រសើរឡើង។ អាកាសយានដ្ឋានថ្មីសៀមរាបបានស្វាគមន៍ ផែនការកសាងព្រលានយន្តហោះមួយផ្សេងទៀតនៅខេត្តសៀមរាបត្រូវបានស្វាគមន៍ដោយភាគីពាក់ព័ន្ធជាច្រើនដែលយល់ឃើញថាវាជាការជំរុញពាណិជ្ជកម្ម និងទេសចរណ៍មិនត្រឹមតែនៅក្នុងខេត្តសៀមរាបប៉ុន្តែក៏ដូចជានៅក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។ លោក ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បាននិយាយថាអាកាសយានដ្ឋានថ្មីនៅសៀមរាបនឹងល្អសម្រាប់វិស័យទេសចរណ៍។ លោកបាននិយាយថា “អាកាសយានដ្ឋាននេះប្រាកដជាទាក់ទាញភ្ញៀវទេសចរបានច្រើនជាងមុនក៏ដូចជាអាចទទួលផ្ទុកយន្តហោះដែលមានទំហំធំៗបានផងដែរ។” វត្តមាននៃប្រាសាទអង្គរវត្តដែលល្បីល្បាញទូទាំងពិភពលោកបានធ្វើឱ្យខេត្តសៀមរាបជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ប្រទេសកម្ពុជា។ កាលពីឆ្នាំមុនប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប៥.៦​លាននាក់ដែលភាគច្រើនមកធ្វើលេងកំសាន្តនៅសៀមរាប។ គម្រោងអាកាសយានដ្ឋានសំខាន់ទី៣នៅកម្ពុជា អាកាសយាន្តដ្ឋានសៀមរាបគឺជាគម្រោងមួយក្នុងចំណោមគម្រោងព្រលានយន្តហោះធំៗចំនួនបី។ ចំណែកឯព្រលានយន្តហោះថ្មីដែលអាចនឹងក្លាយទៅជាព្រលានយន្តហោះធំបំផុតលេខ៩នៅក្នុងពិភពលោកដែលមានទំហំ២.៦០០ហិកតាទីតាំងស្ថិតនៅស្រុកកណ្តាលស្ទឹងខេត្តកណ្តាលដើម្បីជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គម្រោងសាងសង់នេះនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ១,៥ពាន់លានដុល្លារនឹងចាប់ផ្តើមនៅឆ្នាំក្រោយ។ ចំណែកឯគម្រោងព្រលានយន្តហោះអន្តរជាតិមួយទៀតស្ថិតនៅកោះកុងអន្តរជាតិថ្មីមួយទៀតដែលមានតម្លៃ៥០០លានដុល្លារលើផ្ទៃដីទំហំ៧៥០ហិកតានៅក្នុងស្រុកបទុមសាគរ។ សម្រាប់ការ ងារសាងសង់អាកាសយានដ្ឋានថ្មីនៅកោះកុងនឹងចាប់ផ្តើមនៅដើមឆ្នាំនេះ៕ ដៃគូសហការ៖ realestate.com.kh
X
5s