ប្រទេសដែលមានអត្រានៃម៉ោងធ្វើការច្រើនជាងគេ
ទិន្នន័យថ្មីរបស់ អង្គការអភិវឌ្ឍន៍និងសហប្រតិបត្តិការសេដ្ឋកិច្ច (Organization for Economic Cooperation and Development) បានរកឃើញថា ជាទូទៅប្រជាជនម៉ិកស៊ិក ចំណាយពេលច្រើនជាងគេរហូតដល់ទៅ ២,២៥៥ ម៉ោងនៅកន្លែងធ្វើការក្នុងមួយឆ្នាំ ដែលមានប្រហែល ៤៣ម៉ោងក្នុងមួយសប្ដាហ៍។
ជនជាតិក្រិក ចំណាយពេលធ្វើការច្រើនជាងគេនៅទ្វីបអឺរ៉ុប ដែលជាទូទៅចំណាយពេល ២,០៣៥ម៉ោងក្នុងមួយឆ្នាំ។ ដោយឡែក ប្រទេសជនជាតិអាឡឺម៉ង់ ចំណាយពេលធ្វើការតិចជាងគេ ដែលគិតជាមធ្យមមានតែ ១,៣៦៣ម៉ោងប៉ុណ្ណោះ ដែលចំនួននេះតិចជាងប្រទេសម៉ិកស៊ិករហូតដល់ ៨៩២ថ្ងៃក្នុងមួយឆ្នាំ។ ប៉ុន្តែ បើទោះបីជាប្រជាជនអាឡឺម៉ងចំណាយពេលតិចក្នុងការធ្វើការ តែប្រសិទ្ធភាពការងារគឺខ្ពស់រហូតដល់ ២៧% ជាងប្រទេសអង់គ្លេសទៅទៀត។
ដោយឡែក ប្រជាជនបារាំង ហូឡង់ និងដាណឺម៉ាក ចំណាយពេលធ្វើការតិចជាងគេ ដោយជាមធ្យមមានតែ ១,៥០០ ម៉ោងប៉ុណ្ណោះក្នុងមួយឆ្នាំ។
ភាពខុសប្លែកគ្នានៃវប្បធម៌ធ្វើការ និងកត្តាសង្គមនិងសេដ្ឋកិច្ចដើរតួនាទីយ៉ាងសំខាន់ក្នុងចំនួនម៉ោងដែលបុគ្គលិកចំណាយពេលធ្វើការ។ ក្នុងប្រទេសម៉ិកស៊ិក ដោយសារតែ ភាពភ័យខ្លាចក្នុងការអត់ការងារធ្វើ បូករួមនឹងច្បាប់ការងារដ៏តឹងតែង ធ្វើឲ្យម៉ោងធ្វើការជាអតិបរិមាច្រើនជាងគេ។
ក្នុងប្រទេសកូរ៉េខាងត្បូង ការចំណាយពេលធ្វើការច្រើនម៉ោងគឺជាកាតាលីករដែលជំរុញឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចដ៏ខ្លាំងក្លា។ ប៉ុន្តែការបារម្ភអំពីបញ្ហាសង្គម ជាមួយនឹងអត្រាកំណើតធ្លាក់ចុះ និងប្រសិទ្ធភាពការងារអន់ថយ ប្រធានាធិបតេយ្យ Moon Jae-in បានកាត់បន្ថយចំនួននៃម៉ោងធ្វើការ និងផ្ដល់ឲ្យនូវថ្ងៃឈប់សម្រាកដល់បុគ្គលិក។
ក្រឡែកទៅមើលប្រទេសជប៉ុន បើទោះបីជាមានអត្រានៃការស្លាប់ដោយសារការធ្វើការលើសម៉ោងក្ដី ជាមធ្យមជនជាតិជប៉ុនធ្វើការ ១,៧១៣ម៉ោង ក្នុងមួយឆ្នាំ៕
ដោយ៖ លង់ វណ្ណៈ
ប្រភព៖ World Economic Forum