កាលបរិច្ឆេទផុតកំណត់នៅលើផលិតផល គេសរសេរប៉ុន្មានរបៀប? ចេះមើលហើយឬនៅ?
មុននឹងទិញផលិតផលយកមកប្រើប្រាស់ សង្ឃឹមថាអស់ លោក លោកស្រី បងប្អូនទាំងអស់ ចេះមើលកាលបរិច្ឆេទផលិត ឬហៅម្យ៉ាងទៀតថាលេខកូដកាលបរិច្ឆេទ(Date Code) មិនថា ថ្នាំលេប ឬចំណីអាហារ សុទ្ធតែចាំបាច់បំផុតដើម្បីជៀសវាងផលប៉ះពាល់ដល់សុខភាព ឬគ្រោះថ្នាក់ដោយប្រការណាមួយ។ ខាងក្រោមនេះ ជាវិធីសរសេរកាលបរិច្ឆេទនៃការផលិត នៅលើផលិតផលផ្សេងៗគ្នា៖
១) សម្បកកង់យានយន្ត៖ ច្រើនតែសរសេរដោយចាប់ផ្ដើមដោយពាក្យថា DOT (The Department of Transportation) កូដ ដែលផ្ដល់នូវព័ត៌មានចាំបាច់អំពីអាយុកាលរបស់សម្បកកង់ និងទីកន្លែងផលិត។ ស្ទើរតែគ្រប់ប្រភេទនៃសម្បកកង់ សុទ្ធតែមានសរសេរដោយចាប់ដ្ដើមដោយអក្ស DOT។
ក) សរសេរសប្ដាហ៍ មុនឆ្នាំ
ខ) ម្ខាងមានសរសេរ តែម្ខាងគ្មានសរសេរ
ចំណាំ៖ មិនត្រូវជិះដាច់ខាតប្រសិនបើសម្បកកង់របស់អ្នកមានអាយុកាលលើសពី ១០ឆ្នាំ
២) ផលិតផលអាហារ និងឱសថ៖ គេច្រើនសរសេរត្រង់ៗតែម្ដងគឺ Use By/Sell By/Expiration Date តែម្ដង។ ដោយឡែក ផលិតផលអាហារប្រសិនបើផុតកំណត់រយៈពេលខ្លី គឺលោកអ្នកអាចនៅញ៉ាំបានមិនទាន់ប៉ះពាល់ដល់សុខភាពនោះទេ។
៣) ផលិតផលរបស់កុមារ៖ ខុសពីចំណីអាហារ ឱសថ និងផលិតផលកុមារមិនអាចប្រើប្រាស់បានជាដាច់ខាតប្រសិនបើផុតកំណត់។
៤) លេខ ៥ខ្ទង់នៅលើផលិតផលអាហារ៖ អាហារកំប៉ុង ឬអាហារចម្អិនស្រាប់មួយចំនួន អាចនឹងសរសេរលេខ ៥ខ្ទង់ដូចជា 11322 មានន័យថា ថ្ងៃទី៣២២ នៃឆ្នាំ ២០១១ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១។
ក) ដោយឡែក អាហារមួយចំនួនដែលមានអាយុកាលខ្លីជាងមួយឆ្នាំ ឬត្រឹមតែប៉ុន្មានសប្ដាហ៍ គេអាចសរសេរត្រឹមតែ ៣ខ្ទង់ប៉ុណ្ណោះដូចជា 001 មានន័យថា ថ្ងៃទី១ ខែមករា 365 មានន័យថា ថ្ងៃទី៣១ ខែធ្នូ។ ត្រូវចាំថា ប្រសិនបើអ្នកទិញនៅឆ្នាំណា គឺផលិតផលនោះផលិតនៅឆ្នាំនោះ ទោះបីគេមិនសរសេរក៏ដោយ។
៥) លេខកាលបរិច្ឆេទនៅលើ Computer Chips៖ គេមានវិធីបីយ៉ាង ដែលមានបង្ហាញដូចរូបខាងក្រោម៖