Mark Zuckerberg៖ ឆ្លាតអស្ចារ្យប៉ុណ្ណាក៏ដោយ បើកក្រុមហ៊ុនមិនគួរចាប់ផ្ដើមតែម្នាក់ឯងទេ!
ស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg ធ្លាប់បានផ្ដល់ដំបូន្មានមួយជុំវិញការចាប់ផ្ដើមរកស៊ីដែលត្រូវបានដកស្រង់ដោយគេហទំព័រអន្តរជាតិមួយចំនួន ដែលលោកបានលើកឡើងថា មនុស្សឆ្លាតអស្ចារ្យប៉ុណ្ណាក៏ដោយ បើកក្រុមហ៊ុនមិនគួរចាប់ផ្ដើមតែម្នាក់ឯងទេ ជាពិសេសអ្នករកស៊ីដំបូង។
ក្នុងកម្មវិធីមួយដែលរៀបចំឡើងនៅ Bogota កាលពីពីរឆ្នាំមុន លោក Mark Zuckerberg បានក្រើនរំលឹកថា បើចង់រកស៊ី គួរតែមានមនុស្សមួយក្រុមដ៏រឹងមាំដើម្បីធ្វើការអភិវឌ្ឍផ្នត់គំនិត អាជីវកម្មជាប្រចាំសម្រាប់អនាគតដ៏យូរអង្វែង ហើយក៏មិនចាំបាច់អ្វីត្រូវការមនុស្សពូកែផុតលេខមកដឹកនាំក្រុមហ៊ុនដែរ ពោលគឺអ្នកត្រូវការតែមនុស្សដែលមានមហិច្ឆតា ខ្ពស់ និង ចក្ខុវិស័យពិតប្រាកដក៏គ្រប់គ្រាន់ដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖ « កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់មិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ហេតុដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយ ជានិច្ចកាលបង្កលក្ខណៈងាយស្រួលក្នុងការចាប់ផ្តើមបង្កើតអាជីវកម្មឡើង ដែលប្រៀបដូចជាមានបុគ្គលពោរពេញដោយគំនិតដ៏ឆ្លាតវៃបំផុតមួយនៅក្នុងក្រុមហ៊ុនរបស់អ្នកដូច្នេះដែរ»៕