តើមានគំនិតល្អៗអ្វីខ្លះ ក្នុងការទទួលបានមតិយោបល់ (Feedbacks) ពីអតិថិជនអ្នក?
Feedbacks នីមួយៗ របស់អតិថិជនគឺពិតជាសំខាន់ណាស់ ក្នុងការជួយស្រោចស្រង់ និងជាទុនរបស់ក្រុមហ៊ុន។ ហេតុនេះហើយ បើសិនជាអ្នកអាចមានគំនិតល្អៗ ក្នុងការទទួលយក Feedbacks ពីអតិថិជនបាន អ្នកអាចរួមចំណែកអភិវឌ្ឍក្រុមហ៊ុនបានកាន់តែល្អទៀត។ ខាងក្រោមនេះជាវិធីដែលអ្នកគួរដឹង៖
១) អ៊ីមែលផ្ទាល់តែម្ដង
វាគឺជាវិធីទី១ ដែលអ្នកណាក៏ប្រើដែរ ហេតុនេះហើយអ្នកមិនត្រូវបោះបង់ចោលវិធីសាស្ត្រនេះទេ។ តែបើសិនជាវាហាក់ដូចជាមិនសូវមានប្រសិទ្ធភាពក្នុងការប្រមូលយក Feedbacks បាន អ្នកគួរតែស្វែងរកប្រភពណាមួយដែល អតិថិជនអ្នកចូលចិត្តប្រើ បើធ្វើដូចនេះ អ្នកនឹងទទួលបានការឆ្លើយតបរបស់ពួកគាត់លឿន។
២) ស្ទង់មតិ(Survey)
ពេលខ្លះវាអាចនឹងពិបាកដែរ ក្នុងការចង់ឲ្យពួកគាត់បំពេញមតិនានា។ ប៉ុន្តែអ្នកគួរស្វែងរកគេហទំព័រណាដែលងាយស្រួលសម្រាប់គាត់ក្នុងការ Survey។
៣) និយាយផ្ទាល់
ពេលខ្លះ អតិថិជននិយាយជាមួយអ្នកផ្ទាល់ ដោយពេលគាត់សរសើរឬក៏ត្អូញត្អែរពីផលិតផលអ្នក ។ ឆ្លៀតពេលនោះ អ្នកអាចសួរសំណួរពួកគាត់ថែមក៏បាន ដើម្បីទទួលបានព័ត៌មានឲ្យកាន់តែច្រើន។
៤) ប្រអប់បញ្ចេញមតិ
គួរបង្កើតជាប្រអប់បញ្ចេញមតិ រាល់ទីកន្លែងដាក់លក់ផលិតផលនោះ។ ទោះបានមតិតិចឬច្រើន ក៏វាល្អជាងការដែលគ្មានមតិសោះដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ the balance.com