ខ្លីៗ​អំពី​ច្បាប់៖ តើ​ពន្ធ​គឺជា​អ្វី​?​



ពន្ធ​គឺជា​បន្ទុក​របស់​អ្នក​ជាប់ពន្ធ​ចំពោះ​រដ្ឋ និង ជា​កាតព្វកិច្ច​របស់​គ្រប់​សមាសភាព​ដែល​កំណត់ដោយ ច្បាប់​។ យោងតាម​ច្បាប់​ស្តីពី​ពន្ធដារ​ឆ្នាំ ១៩៩៧ ពន្ធ​សំដៅ​ដល់​ពន្ធ​ផ្ទាល់​ដែលជា​ប្រភេទ​ពន្ធ​ប្រមូលយក​ដោយផ្ទាល់ ពី​អ្នក​ជាប់ពន្ធ (Taxpayer) ក្រៅពី​ពន្ធគយ ឬ អាករ​ដែល​សំដៅ​ដល់​ពន្ធ​ប្រយោល​ដែលជា​ប្រភេទ​នៃ​ការប្រមូល​ពន្ធ ដោយ​ប្រយោល (​មិនបាន​ប្រមូលយក​ដោយផ្ទាល់​ពី​អ្នក​ជាប់ពន្ធ​) ។ ការប្រមូល​ពន្ធ​នេះ ​គឺជា​ការយក​តាម​តម្លៃ ទំនិញ ឬ​សេវា ហើយ​អ្នក​ជាប់ពន្ធ​គឺជា​អ្នកប្រើប្រាស់​ចុងក្រោយ​។

​ការបង់ពន្ធ​គឺជា​កាតព្វកិច្ច​របស់​ព​ល​រដ្ឋ​គ្រប់រូប ឬ ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​ត្រូវ​បង់​ជូន​រដ្ឋ ដើម្បី​រួមចំណែក ការពារ និង អភិវឌ្ឍន៍​មាតុភូមិ​។ ចំណូល​ដែល​បានទទួល​មកពី​ការបង់ពន្ធ​នឹងត្រូវ​យកទៅ​ប្រើប្រាស់​នៅក្នុង​កិច្ចការ​ដ៏ ចាំបាច់​ដូចខាងក្រោម​៖ ​ ​បើកប្រាក់​ខែ​ជូន​មន្ត្រីរាជការ​ ​ ​បើ​ប្រាក់ខែ​ជូន​ទាហាន​កម្លាំងប្រដាប់អាវុធ​ ​ ​សាងសង់​ស្ពាន​ ​ ​សាងសង់​សាលារៀន​ ​ ​ការពារ​ព្រំដែន​ ​ ​សាងសង់​ផ្លូវថ្នល់​ ​ ​សាងសង់​មន្ទី​ពេទ្យ​។​ល​។​

​ដោយ​៖ ប៉ុ​ម ទូច​

X
5s