តើ​ឈាម​ A, B, AB, O អាច​បរិច្ចាគ​ ​និង​​​​ទទួល​ឈាម​ពី​ប្រភេទ​ណា​ខ្លះ​?​



ឈាម​គឺ​មិន​មែន​ចេះ​តែ​ចង់​ផ្ដល់​ដល់​គេ ឬ​មួយ​ទទួល​យក​មក​ពី​គេ​នោះ​ទេ​។ មុន​ដំបូង​ឡើយ អ្នក​គប្បី​ដឹង​ខ្លួន​​ ថា​អ្នក​មាន​ឈាម​ប្រភេទ​អ្វី​​ដែរ។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ដល់​អ្នក​ថា តើ​ឈាម​ទាំង​៤​ប្រភេទ​អាច​ទទួល​និង​បរិច្ចាគ​ឲ្យ​គេ​តាម​ឈាម​ប្រភេទអ្វី​ខ្លះ​?

១) ឈាម​ O+ ៖ ឈាម​នេះ​អ្នក​អាច​បរិច្ចាគ​​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ O+ , A+, B+, និង​AB+ ។ ពេល​អ្នក​ខ្វះ​​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម O+​ និង​ O​-ឈាម​ O​-​៖ អ្នក​អាច​​បរិច្ចាគ​ឈាម​ដល់​​អ្នក​ជំងឺ​ ដែល​មាន​ឈាម​ប្រភេទ​អ្វី​ក៏​ត្រូវ​​ដែរ។ តែ​អ្នក​អាច​ទទួល​ឈាម​មក​ឲ្យ​ខ្លួន​វិញ បាន​ត្រឹម​តែ​ឈាម O​- ដូច​គ្នា​ប៉ុណ្ណោះ។

២) ឈាម A+ ​៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ A+ និង​AB+ ។ ពេល​អ្នក​ខ្វះ​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម A+, A- , O+​ និង​ O​- ។ ឈាមA- ៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ A-, A+, AB- និង​AB+ ។ ពេល​អ្នក​ខ្វះ​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម A- និង​ O​-

៣) ឈាម B+ ៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ B+ និង​AB+ ពេល​អ្នក​ខ្វះ​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម B+, B- , O+​ និង​ O​-ឈាម​ B-​ ៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ B-, B+, AB- និង​AB+។ ពេល​អ្នក​ខ្វះ​​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម B- និង​ O​-

៤) ឈាម​ AB+ ​៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ ​​AB+ តែ​មួយ​ប្រភេទ​គត់។ ពេល​អ្នក​ខ្វះ​​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម ពី​គ្រប់​ប្រភេទ​ឈាម​តែ​ម្ដង​ ឈាម​ណា​ក៏​ត្រូវ​នឹង​អ្នក​ដែរ។ ឈាម​ AB- ៖ ឈាម​នេះ​​អ្នក​អាច​បរិច្ចាគ​​ទៅ​កាន់​អ្នក​ដែល​មាន​ឈាម​ប្រភេទ AB- និង​AB+ ។ ពេល​អ្នក​ខ្វះ​​ខាត​ឈាម ហើយ​ចង់​ទទួល​ពី​គេ អ្នក​អាច​ទទួល​បាន​ឈាម AB-, A-, B-, និង​O-

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ thebloodcenter

X
5s