ពិត​ឬ​អត់​ ដែល​ឈាម​ប្រភេទ​ O ជា​ឈាម​ត្រូវ​ប៉ាន់​សម្រាប់​សត្វ​មូស​​???​



តើ​អ្នក​​មាន​ដែល​ឆ្ងល់​ទេ​ថា ពេល​អង្គុយ​ជុំ​គ្នា​ ជាមួយ​មនុស្ស​ជា​ច្រើន​ តែ​មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​មូស​ខាំ​ច្រើន​ជាង​គេ​។ តើ​វា​មក​ពី​អ្វី​ទៅ​​? តើ​ឈាម​អ្នក​ផ្អែម​ខ្លាំង​ឬ​យ៉ាង​ណា​? តាម​ពិត​ទៅ​ មូស​ចង់​បឺត​ តាម​ប្រភេទ​​ចំណង់ចំណូល​ចិត្ត​របស់​វា​ដែរ។ ​​ យោង​តាម​ការ​ស្រាវជ្រាវ​នៃ​​ ​Journal of Medical Entomology បាន​ឲ្យ​ដឹង​ថា​ ៖ «​ឈាម​ប្រភេទ​​ O ​នេះ​គឺ ប្រាកដ​ណាស់​ ដែល​អាច​​​ទាក់ទាញ​មូស​មក​​ខាំ​ គុណ​នឹង​២​ដង​ បើ​ប្រៀបធៀប​ទៅ​នឹង​ឈាម​ប្រភេទ​ដទៃ ។» សត្វ​អស់​ទាំង​នោះ​គឺ​ចូលចិត្ត​​បឺត​ឈាម​ ប្រភេទ​O ច្រើន​ជាង​ប្រភេទ​ B , A និង​AB ​​ទៅ​ទៀត៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ NBC

X
5s