តើ​ទំនិញឬសម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​អ្វីខ្លះ​ដែល​អ្នកដំណើរ​អាច​យក​តាម​ខ្លួន​បាន​ដោយ​លើកលែង​ពន្ធ​និង​អាករ​ផ្សេងៗ​ពេល​ឆ្លងកាត់​ព្រំដែន​កម្ពុជា?​​



​យោងទៅលើ “​លិខិត​លេខ ៧៧៣ អគរ​. ចុះ​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៥ របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ស្តីពី​ការកំណត់​បរិមាណ​ទំនិញ ឬ សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដែល​អាច​យកតាម​ខ្លួន​បាន​ដោយ លើកលែង​ពន្ធ និង អាករ​ផ្សេងៗ​របស់​អ្នកដំណើរ អ្នកបម្រើ​ការ​តាម​មធ្យោបាយ​ដឹកជញ្ជូន និង ជន​ទាំងឡាយ ដែល​ឆ្លងកាត់​ព្រំដែន​​ "អ្នកដំណើរ អ្នកបម្រើ​ការ​តាម​មធ្យោបាយ​ដឹកជញ្ជូន និង ជន​ទាំងឡាយ​ដែល​ឆ្លងកាត់​ព្រំដែន អាច​យកតាម​ខ្លួន​បាន​ដោយ​លើកលែង​ពន្ធ​និង​អាករ​ផ្សេងៗ​នូវ​បរិមាណ​ទំនិញ និង សម្ភារ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដូច ខាងក្រោម៖ 1.​ ​សុរា​គ្រប់​ប្រភេទ​មិន​លើស​២​លីត្រ​ 2.​ ​បារី​មិន​លើស ២០០​ដើម ឬ ស៊ី​ហ្គា​មិន​លើសពី ៥០​ដើម ឬ ថ្នាំជក់​មិន​លើសពី ២៥០​ក្រាម​ 3.​ ​ទឹកអប់ និង គ្រឿង​តុបតែង​ខ្លួន​ចំណុះ​មិន​លើស ៣៥០ មី​លី​លីត្រ​ 4.​ ​សម្ភារ និង ឧបករណ៍​ផ្សេងទៀត​ក្នុង​បរិមាណ​សមស្រប ដែលជា​តម្រូវការ​ក្នុងការ​ធ្វើដំណើរ ហើយ​ពុំមែន​ជា ទំនិញ​ប្រភេទ​ហាមឃាត់​ដាច់ខាត​។​ 5.​ ​ជន​ដែលមាន​អាយុ​តិចជាង​១៨​ឆ្នាំ​មិន​ទទួលបាន​ការអនុគ្រោះ​លើ​មុខទំនិញ​ទី​១​និង​ទី​២ ខា​លើ​ទេ​។​ ​ដោយៈ ប៉ុ​ម ទូច​
X
5s