Breaking News៖ ព្រឹកនេះកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលមួយទៀត តែបរាជ័យដូចលើកមុន
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចម្ងាយមធ្យមម្ដងទៀត ពីភាគខាងលិចប្រទេសនៅព្រឹកថ្ងៃសៅរ៍នេះ ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ។ នេះបើយោងតាមការអះអាងពីមន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវបានដកស្រង់ដោយសារព័ត៌មាន BBC និង CNN។
ការបាញ់សាកល្បងលើកនេះ គឺធ្វើឡើងពីភាគខាងត្បូងខេត្ត Pyeongan ដែលស្ថិតនៅភាគខាងជើងទីក្រុង Pyongyang នៅព្រឹកព្រលឹមថ្ងៃសៅរ៍ ម៉ោងនៅកូរ៉េខាងជើង (គឺត្រូវព្រឹកនេះឯងម៉ោងនៅកម្ពុជ)។
មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិកលោក Dave Benham បានឱ្យដឹងថា មីស៊ីលនោះមិនអាចចាកផុតពីដែនដីរបស់កូរ៉េខាងជើងបាននោះទេ។ តាមការវាយតម្លៃរបស់មន្ត្រីជំនាញសហរដ្ឋអាមេរិក បំណែកខ្លះនៃមីស៊ីលនោះគឺធ្លាក់នៅចម្ងាយប្រមាណ ៣៥គីឡូម៉ែត្រពីតំបន់ជើងអាកាស Pukchang។
សូមអាន៖ តើកូរ៉េខាងជើងមានកម្មវិធីនុយក្លេអ៊ែរទំនើបកម្រិតណា? នេះជាហេតុផលដែលអាមេរិកព្រួយបារម្ភ!
មន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូង មិនទាន់អាចកំណត់បានថា មីស៊ីលដែលកូរ៉េខាងជើងបាញ់នោះជាមីស៊ីលអ្វីនោះទេ។ មន្ត្រីយោធាសហរដ្ឋអាមេរិកដែលថ្លៃងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះលើកឡើងថា មីស៊ីលនោះទំនងជាមីស៊ីល KN-17 ជាប្រភេទមីស៊ីល ballistic រយៈចម្ងាយមធ្យម៕
ដោយ៖ យោធិន