ផលិតផលក្នុងផ្ទះដែលអ្នកតែងតែប្រើទាំងនេះ អាចបណ្ដាលឲ្យអ្នកកើតមហារីកបាន
ជាការពិតណាស់ ផលិតផលមួយចំនួនដែលអ្នកតែងតែប្រើប្រាស់នៅក្នុងផ្ទះ អាចជាបញ្ហាបង្កឲ្យអ្នកកើតជាជំងឺមហារីកដោយមិនដឹងខ្លួន។ ជាតិពុលជាច្រើនដែលចេញពីវា អាចប៉ះពាល់ដល់សុខភាពអ្នកបន្តិចម្ដងៗ ហើយកកើតជាមហារីកនេះឯង។ តើវាមានអ្វីខ្លះ?
១) ថ្នាំបាញ់សម្អាតធូលី៖ ផលិតផលសម្រាប់កម្ចាត់ធូលីនៅផ្ទះរបស់អ្នកគឺផ្ទុកទៅដោយសារធាតុ Cacinogenic។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ផលិតផល២៥០០ នៅក្នុងផ្ទះគឺប៉ះពាល់ខ្លាំងមកលើសុខភាពរបស់មនុស្សយើង។
២) ថ្នាំសម្រាប់សត្វល្អិត៖ ជាការពិតណាស់ សម្រាប់អ្នកដែលមានចម្ការដាំបន្លែផ្លែឈើ ពួកគេតែងតែប្រើប្រាស់ថ្នាំនេះដើម្បីការពារសត្វចង្រៃកុំឲ្យទៅបំផ្លាញដំណាំ។ តែអ្នកមិនដឹងឡើយថាវាប៉ះពាល់ដល់សុខភាពខ្លាំងកម្រិតណានោះ។ ការស្រាវជ្រាវមួយបានបង្ហាញថា «ជំងឺមហារីកមួយផ្នែកកើតឡើងគឺដោយសារតែការហូប បន្លែផ្លែឈើដែលមានជាតិពុលនេះឯង។ »
៣) សាប៊ូបោកខោអាវ៖ អ្នកមិនដឹងឡើយ ថាសាប៊ូបោកខោអាវ គឺសំបូរដោយសារធាតុគីមីច្រើនអនេក។ វាគឺជាសាប៊ូ ដូចនេះបើអ្នកមិនប្រយ័ត្ន វាអាចហើរចូលទៅតាមដកដង្ហើមអ្នកហើយអ្នកអាចស្រូបវាចូលខ្លួនដោយមិនដឹងខ្លួន។ ម៉្យាងទៀត បើអ្នកមិនចេះពាក់ស្រោមដៃការពារពេលដល់អ្នកបោកខោអាវទេនោះ អ្នកអាចប្រឈមមុខនឹងជំងឺមហារីកស្បែកទៀតក៏ថាបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ cheatsheet