ចំណុច​​សំខាន់ៗ​​​អ្នក​គួរ​ចាប់​អារម្មណ៍​ មុន​ចូល​ធ្វើ​ការ​នៅ​កន្លែង​ណា​មួយ​ មិន​មែន​មើល​ឃើញ​តែ​លុយ​ទេ​



មនុស្ស​គ្រប់​រូប​តែង​ឲ្យ​តម្លៃ​លើ​ប្រាក់​ខែ​​​មុន​គេ ពេល​ពួក​គេ​ទទួល​បាន ការងារ​ថ្មី​។ ដំបូង​ឡើយ​អ្នក​នឹង​គិត​ថា​ ប្រាក់​ខែ​គឺ​ជា​រឿង​សំខាន់​សម្រាប់​អ្នក ​ជាង​គេ តែ​ពេល​ធ្វើ​ការ​យូរ​ៗ ទៅ​អ្នក​នឹង​ចាប់​អារម្មណ៍​​ថា​រឿង​សំខាន់​​គឺ​មាន​ច្រើន​ណាស់ មិន​មែន​តែ​ប្រាក់ខែ​​នេះ​ទេ​។ តើ​វា​មាន​អ្វី​ខ្លះ​ទៅ​?

១) ​ ពេល​វេលា​ធ្វើ​ការ​៖ ពេល​ខ្លះ​កន្លែង​ធ្វើ​ការ​អ្នក​ហាក់​ដូច​ជា​ឆ្ងាយ​ហួស​ហេតុ​ពេក​ ពី​ផ្ទះ​របស់​អ្នក ដូចនេះ​យល់​ល្អ​អ្នក​គួរ​ពិភាក្សា​ជាមួយ​ថៅកែ​របស់​អ្នក​ថា តើ​អ្នក​អាច​យឺត​ពេល​បន្តិច​បន្តួច​បាន​ទេ ព្រោះ​ថា​រយៈ​ចម្ងាយ​ពី​ផ្ទះ​មក​កន្លែង​ធ្វើ​ការ​ហាក់​ដូច​ជា​ឆ្ងាយ​ជ្រុល​។​

២) អាច​មាន​ពេល​ឈប់​សម្រាក​បាន​យូរ​ពេល​មាន​ការ​ចាំ​បាច់​៖ ជា​ការ​ពិត​ណាស់ តាម​ក្រុមហ៊ុន​នីមួយៗ គេ​មាន​ច្បាប់​ទម្លាប់​របស់​គេ ។ ហេតុនេះ​មុន​នឹង​សម្រេច​​ចិត្ត​ចូល​ធ្វើ​ការ​នៅ​ទី​នោះ​ អ្នក​គួរ​តែ​អាន​ពី​ច្បាប់​និង​វិន័យ​ក្រុមហ៊ុន​សិន។ បើ​អ្នក​គិត​ថា​គេ​អនុញ្ញាត​ឲ្យ​បុគ្គលិក​ឈប់​តិច​ពេក អ្នក​គួរ​ជជែក​ពិភាក្សា​គ្នា​សិន​ទៅ​ថា​ អ្នក​ត្រូវ​​ការ​ពេលវេលា​ឈប់​ប៉ុន្មាន​ដែរ។

៣)​ ប្រាក់​សម្រាប់​លើក​ទឹក​ចិត្ត​៖ ជាទូទៅ​ បុគ្គលិក​គ្រប់​រូប​គួរ​មាន​ប្រាក់​ឬ​រង្វាន់​លើក​ទឹក​ចិត្ត ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​កិច្ច​ខំ​ប្រឹង​ប្រែង​ធ្វើ​ការងារ​។ ដូចនេះ​វា​ជា​រឿង​មួយ​ល្អ​ដែរ ប្រសិន​បើ​អ្នក​បាន​និយាយ​គ្នា​រួច​មុន​ជា​ស្រេច​ជាមួយ​ថៅកែ​អ្នក​នោះ​។​

៤) និយាយ ពី​ទំនួល​ខុស​ត្រូវ​​របស់​អ្នក​៖ ពេល​វេលា​ដែល​អ្នក​​មាន​ ​គឺ​ជះឥទ្ធិពល​ខ្លាំង​ណាស់​ មក​លើ​​ការ​រស់​នៅ​របស់​អ្នក​។ បើ​សិន​ជា​អ្នក​ដឹង​ច្បាស់​ថា​តើ​តួនាទី​អ្នក​មាន​អ្វី​ខ្លះ​នោះ អ្នក​នឹង​មិន​សូវ​ស្មុគស្មាញ​ ឬ​មាន​មន្ទិល​សង្ស័យ​ចំពោះ​ការងារ​របស់​ខ្លួន​​ត​ទៅ​ទៀត​​ទេ​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ forbes

X
5s