ក្នុងចំណោមរបៀបនៃការគេងទាំង៣ប្រភេទនេះ តើអ្នកចូលចិត្តមួយណាជាងគេ?
តាមពិតទៅ មនុស្សម្នាក់ៗ មិនបានគិតពីរបៀបគេង ថាតើមួយណាវាត្រូវឬខុសទេ។ ឲ្យតែងាយស្រួល ដល់ពួកគេ គឺពួកគេគេងយ៉ាងណាក៏បាន។ ខាងក្រោមនេះជារបៀបគេងដែលអ្នកគួរដឹង៖
១) គេងបែរមុខទៅត្រង់មិនងាកឆ្វេងស្ដាំ៖ ក្រុមគ្រូពេទ្យបានបង្ហាញថា ៖ « កាលដែលអ្នកគេង បែរខ្លួន ទៅត្រង់ គឺល្អជាងកាលដែលគេងបែរចំហៀង និងផ្កាប់មុខ ព្រោះ ថា បើអ្នកគេងត្រង់ អ្នកអាចឲ្យឆ្អឹងខ្នង និងឆ្អឹងក បានត្រង់ ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចឲ្យមុខអ្នកទទួលបានខ្យល់ដកដង្ហើម បានស្រួលទៀត»។
២) គេងចំហៀង៖ ការគេងចំហៀងនេះ គឺជារបៀបមួយដែលអ្នកណាៗ ក៏ធ្វើវាដែរ។ ការគេងបែរទៅ ខាងឆ្វេង គឺអាចជួយនាំឈាមអ្នកឲ្យហូរទៅបេះដូងបានស្រួល ហើយវាពិតជាល្អណាស់ សម្រាប់ស្រ្ដី មានផ្ទៃពោះ ដែលគេងបែរទៅខាងឆ្វេង។
៣) គេងផ្កាប់មុខ ៖ មនុស្យមួយចំនួនមានទម្លាប់គេងផ្កាប់មុខនេះ។ ការគេងផ្កាប់មុខគឺមិនសូវជាល្អប៉ុន្មានទេ ព្រោះថា អ្នកអាចបង្ខាំងទុកនូវជាតិខ្លាញ់ ក្នុងមុខ នៅពេលអ្នកគេងផ្កាប់មុខទៅនឹងខ្នើយ។ ហើយ វាអាចបង្កជាមុននៅលើមុខ ព្រមទាំងស្នាមជ្រួញទៀតក៏មាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ healthguidance