ដំបូន្មានល្អៗពីអ្នកជំនួញល្បីៗក្នុងលោក អំពីគន្លឹះជោគជ័យក្នុងកិច្ចការរកស៊ី ដែលអ្នកគួរដឹង
ប្រសិនបើអ្នកចង់ក្លាយជា អ្នកជំនួញដ៏ជោគជ័យម្នាក់ គឺត្រូវតែព្យាយាមរៀនសូត្រពីគំនិតល្អៗ ពីបុគ្គលជោគជ័យក្នុងលោក ដើម្បីជួយតម្រង់ទិស។ ខាងក្រោមនេះ ជាដំបូន្មានល្អៗ ដែលអ្នកគួរតែដឹង៖ ១) ត្រូវហ៊ានប្រថុយ៖ រាល់ការធ្វើជំនួញទាំងអស់ គឺមិនងាយនឹងចេញលទ្ធផលធំដុំឡើយ ប្រសិនបើយើងមិនហ៊ានធ្វើអ្វីសោះ។ លោក Jeff Bezos នាយកប្រតិបត្តិរបស់ក្រុមហ៊ុនAmazon បានលើកឡើងថា៖ «ខ្ញុំមិនសោកស្តាយចំពោះការបរាជ័យឡើយ ប៉ុន្តែខ្ញុំពិតជាមានវិប្បដិសារីប្រសិនបើមិនបានធ្វើអ្វីសោះ»។
ប្រភព៖ jewishbusinessnews.com[/caption]
២) មានទស្សនវិស័យច្បាស់លាស់៖ លោក David Karp នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tumblrបានបញ្ជាក់ច្បាស់ថា៖ សហគ្រិនម្នាក់ គឺជាមនុស្សដែលមានទស្សនវិស័យច្បាស់លាស់ ក្នុងការធ្វើអ្វីមួយ ហើយមានឆន្ទៈក្នុងការបង្កើតវាឲ្យចេញជារូបរាង។ ដូច្នេះហើយ ត្រូវមានទស្សនវិស័យច្បាស់គ្រប់ពេលទាំងអស់»។
ប្រភព៖ www.usatoday.com[/caption]
៣) ចេញសកម្មភាព៖ នៅលើពិភពលោកនេះ សម្បូរតែអ្នកនិយាយ ប៉ុន្តែមិនសូវមានអ្នកធ្វើនោះទេ ដូច្នេះហើយបានជាបុគ្គលជោគជ័យមានចំនួនតិចតួច។ ទាក់ទងនឹងប្រធានបទនេះ លោក Walt Disneyអ្នកផលិតគំនូរជីវចលដ៏ល្បីរបស់អាមេរិកបានលើកឡើងថា៖«វិធីតែមួយគត់ ដើម្បីអាចធ្វើអ្វីមួយបាន គឺទាល់តែអ្នកឈប់និយាយ ហើយចាប់ផ្តើមធ្វើវាតែម្តង។ នេះហើយជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ»។
ប្រភព៖ www.lettersofnote.com[/caption]
៤) ដឹងច្បាស់ពីជំនួញរបស់អ្នក៖ លោក Tony Hsieh នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Zappos បានលើកឡើងថា៖ «កុំលេងល្បែងណាដែលអ្នកមិនយល់ ទោះបីជាអ្នកឃើញថា មនុស្សជាច្រើនកំពុងកើបលុយក៏ដោយ»។ ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ការយល់ច្បាស់អំពីប្រភេទជំនួញរបស់អ្នក គឺជាគន្លសំខាន់ក្នុងការឆ្ពោះទៅរកភាពជោគជ័យ៕
ប្រភព៖ www.entrepreneur.com
ដោយ៖ រតនា វិចិត្រ