តើភាសាមានឥទ្ធិពលទៅលើដំណើរការនៃការគិតរបស់អ្នកដែរទេ ?​



ភាសាវិទូ​ជនជាតិ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​មួយ​រូប លោក Edward Sapier បាន​លើកឡើង​ដូច្នេះ​ថា «ពិភពលោក​តែ​មួយ​ដែល​មនុស្ស​ក្នុង​សង្គម​ផ្សេងៗ​គ្នា​រស់នៅ គឺជា​ពិភពលោក​ផ្សេង​ពី​គ្នា មិនមែន​គ្រាន់តែ​ជា​ពិភពលោក​តែ​មួយ​ដែល​មាន​ពាក្យ​សម្រាប់​សម្គាល់​ខុស​ពី​គ្នា​នោះ​ទេ»។ តើ​អ្នក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​សន្និដ្ឋាន​របស់​ភាសាវិទូ​រូប​នេះ ? តើ​អំណះអំណាង​អ្វីខ្លះ​ដែល​អាច​ផ្ដល់​ទម្ងន់​ចំពោះ​ទស្សន​យល់​ឃើញ​មួយ​នេះ ដែល​មាន​ទៅលើ​ទំនាក់ទំនង​រវាង​ភាសា​និង​ការ​គិត​របស់​មនុស្ស ?

Girl, English, Dictionary, Study, School, Read, Book

ឧទាហរណ៍​ដ៏​សាមញ្ញ​អំពី​ពណ៌ ជា​ធម្មជាតិ​នៃ​ពណ៌​គឺជា​វិសាលភាព​ដ៏​ទូលំទូលាយ​របស់​វា ដែល​មានន័យ​ថា​សម្រាប់​ភាសា​មួយ​ចំនួន បើ​អ្នក​និយាយ​អំពី​ពណ៌​លឿង សូម្បី​តែ​ពណ៌​លឿង​ស្រាល​បំផុត ឬ​បន្ទាប់​ពី​ស្រាល ឬ​លឿង​ទុំ ឬ​លឿង​ដិត​ខ្លាំង ក៏​សុទ្ធ​សឹង​តែ​អាច​រាប់​បញ្ចូល​សន្មត​តែ​មួយ​ដោយ​ពាក្យ​ថា ពណ៌ «លឿង» នេះ​ដែរ។ បើ​និយាយ​ពី​ភាសា​ដានី (Dani) ដែល​ត្រូវ​បាន​និយាយ​នៅ​ក្នុង​តំបន់​ហ្គីណេ​ថ្មី (New Guinea) រាប់​ចាប់​ពី​កម្រិត​ស្រាល​បំផុត​រហូត​ដល់​កម្រិត​ដិត​បំផុត​នៃ​ពណ៌​ទាំងអស់ ភាសា​របស់​ពួកគេ​បែងចែក​ភាព​ខុសគ្នា​របស់​ពណ៌​ទាំងអស់​ជា​ពីរ​ធំៗ​ប៉ុណ្ណោះ​គឺ mili សម្គាល់​ពណ៌​ស្រាល រីឯmola សម្គាល់​ពណ៌​ដិត។

ការ​បែងចែក​ជា​ទម្រង់​ដាច់​ដោយ​ឡែក​ពី​គ្នា​ជា​ពីរ​ធំៗ​នៃ​ភាសា​របស់​អ្នក​ទាំងនេះ ជួយ​ឲ្យ​ពួកគេ​អាច​បែងចែក​ភាព​ខុសគ្នា​រវាង​ពណ៌​នីមួយៗ​បាន​កាន់តែ​ប្រសើរ​ជាង​មុន។ ឧទាហរណ៍​មួយ​ទៀត​ដើម្បី​ពង្រឹង​ការ​យល់ដឹង​របស់​អ្នក​អំពី​ឥទ្ធិពល​របស់​ភាសា​និង​ការ​យល់ឃើញ​របស់​មនុស្ស ឬ​ជា​ទំនាក់ទំនង​រវាង​ទាំងពីរ​យ៉ាង​នេះ បង្ហាញ​ចំពោះ​អ្នក​និយាយ​ភាសា​អូស្ត្រាលី និង​អ្នក​និយាយ​ភាសា​អង់គ្លេស។ ភាសា​អូស្ត្រាលី​មាន​ពាក្យ​សម្គាល់​ពី​តំបន់​ឬ​ទីតាំង​ណាមួយ​យ៉ាង​ប្រាកដ​ជាក់លាក់ ដែល​នេះ​ជា​លក្ខណៈ​ពិសេស​របស់​ភាសា​មួយ​នេះ ហេតុ​នេះ​នៅ​ពេល​និយាយ​ពី​វត្ថុ​ឆ្ងាយ​អ្វីមួយ​ភាសា​អង់គ្លេស​ត្រូវ​ប្រើ​ថា «ដើមឈើ​មួយ​នៅ​ទីនោះ» អ្នក​និយាយ​ភាសា​អូស្ត្រាលី​នឹង​និយាយ​ក្នុង​ទម្រង់​ផ្សេង​ពី​អ្នក​និយាយ​ភាសា​អង់គ្លេស​វិញ​ថា «ដើមឈើ​នៅ​ទិស​ខាងជើង​មួយ​នោះ»

វា​បង្ហាញ​ថា​ភាសា​របស់​ពួកគេ​តម្រង់​ទិស​អ្នក​ប្រើប្រាស់​ភាសា​នេះ ឲ្យ​ផ្ដោត​ទៅលើ​ទិស​នៃ​អ្វី​មួយ​ដែល​គេ​ចង់​សំដៅ​លើ ដែល​នេះ​ធ្វើឲ្យ​ពួកគេ​ស្គាល់​ពី​ទិស​បាន​ច្បាស់លាស់​ជាង​អ្នក​ប្រើប្រាស់​ភាសា​ដទៃ។ យ៉ាងណាមិញ ក្នុង​ន័យ​នេះ​មិនមែន​ទាញ​សេចក្ដី​សន្និដ្ឋាន​ថា ភាសា​របស់​តំបន់​មួយ​កំណត់​ពី​ដែន​កំណត់​នៃ​សមត្ថភាព​ក្នុង​ការ​គិត​ឬ​ការ​យល់ឃើញ​របស់​ពួកគេ​នោះ​ទេ។ ឥទ្ធិពល​របស់​ភាសា​ទៅលើ​ការ​គិត គឺជា​ការ​តម្រង់​ទិស​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ប្រើប្រាស់​ភាសា​នោះ​តែ​ប៉ុណ្ណោះ។ សំណួរ​បន្ត​ទៀត​នោះ​គឺ​ថា តើ​អ្វី​ទៅ​ដែល​កំណត់​ពី​ឥទ្ធិពល​របស់​ភាសា​នោះ​ទៅ​ទៀត ? ធាតុផ្សំ​ពីរ​យ៉ាង​ដែល​ជា​ចម្លើយ​នៃ​សំណួរ​នេះ​គឺ ពាក្យ និង​វេយ្យាករណ៍​របស់​ភាសា​មួយ។

សម្រាប់​ពាក្យ វត្ថុ​តែ​មួយ​អាច​មាន​ភាសា​ខ្លះ​សម្រាប់​សម្គាល់​ច្បាស់លាស់​អំពី​វា ដោយឡែក​វត្ថុ​ដដែល​នោះ​មិន​ប្រាកដ​ថា​ក្នុង​ភាសា​ដទៃ​មាន​ពាក្យ​សម្រាប់​សម្គាល់​ដែរ​នោះ​ទេ។ ពាក្យ​សម្គាល់​មាន​ប្រយោជន៍​សម្រាប់​អ្នក​ប្រើប្រាស់​ជា​ខ្លាំង ដែល​វា​នឹង​ជួយ​ពួកគេ​ឲ្យ​បកស្រាយ​វា​ទៅ​កាន់​អ្នកដទៃ​បាន​ល្អ​ជាង​មុន។ ចំណែក​ឯ​វេយ្យាករណ៍​វិញ វា​ជួយ​ហ្វឹកហាត់​ខួរក្បាល​មនុស្ស​ឲ្យ​គិត​ទៅលើ​អ្វី​មួយ​មាន​សណ្ដាប់ធ្នាប់ ដោយ​ផ្អែក​ទៅ​តាម​របៀប​នៃ​ការ​បែងចែក​ពី​ភាព​ខុស​ប្លែក​គ្នា​របស់​វា។ ដូចជា​ភាសាDyirbal​របស់​ជនជាតិ​អូស្ត្រាលី​ខាងជើង ភាព​ខុសគ្នា​របស់​នាម​ត្រូវ​បាន​បែងចែក​ជា​៤ថ្នាក់។ ថ្នាក់​លំដាប់​ទី១​សម្រាប់​សត្វ និង​មនុស្ស​ប្រុស។ ថ្នាក់​លំដាប់​ទីពីរ​តំណាង​ឲ្យ​ស្ត្រី ទឹក ភ្លើង និង​ឈ្មោះ​សម្រាប់​សម្ភារ​ប្រយុទ្ធ។

ដោយឡែក​ថ្នាក់​លំដាប់​ទីបី​ជា​រុក្ខជាតិ និង​លំដាប់​ទី៤​នៃ​នាម​គឺជា​នាម​សេសសល់​ដទៃ​ទៀត​ក្រៅ​ពី​ប្រភេទ​នាម​របស់​ថ្នាក់​ខាងលើ។ ការ​ចាត់​ថ្នាក់​បែប​នេះ នឹង​ផ្ដល់​ភាព​មាន​របៀបរៀបរយ​ចំពោះ​អ្នក​ប្រើប្រាស់​ភាសា​មួយ​នេះ។ សរុប​មក​អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​គឺ​ថា ភាព​ខុស​គ្នា​នៃ​ភាសា​មិន​បាន​ធ្វើឲ្យ​ការ​គិត​របស់​អ្នក​មាន​កំណត់ ឬ​ដាក់​កម្រិត​សមត្ថភាព​គិត​របស់​អ្នក​ពី​ភាសា​ដទៃ​នោះ​ឡើយ វា​គ្រាន់តែ​តម្រង់​ទិស​ការ​ចាប់​អារម្មណ៍​របស់​អ្នក​ទៅលើ​ផ្នែក​ណាមួយ​នៃ​អ្វី​ដែល​អ្នក​ចង់​និយាយ​ខុស​ពី​ភាសា​ដទៃ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត ការ​យល់ដឹង​អំពី​ទំនាក់ទំនង​នៃ​ភាសា​និង​ការ​គិត​របស់%​?

X
5s