តារាចម្រៀង​កូរ៉េ លោក រ៉េ​ន ​នឹង​បង្ហាញ​ខ្លួន​ក្នុង​​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart​



​ក្រុមហ៊ុន Smart ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ធំ​ឈានមុខ​គេ​នៅ​កម្ពុជា បានធ្វើ​សន្និសីទកាសែត​មួយ​កាល​ពី​ថ្ងៃ​​ទី ៩ ខែមីនា ឆ្នាំ ២០១៧ ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន​ស្មា​ត​ក្រោម​កិច្ចសហការ​ជាមួយ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ និង​ក្រុមហ៊ុន IMS និង​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារាចម្រៀង និង​តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​គឺ​លោក រ៉េ​ន (​លី យ៉ុង​ជេ​) ។ ​នៅក្នុង​ការប្រគុំ​តន្ត្រី Smart Mega Concert ក៏​នឹងមាន​ការចូលរួម​ពី​សំណាក់​តារាចម្រៀង​ខ្មែរ​ល្បីៗ​ដែល​នឹង​ញាំ​ង​ឆាក​តន្ត្រី​អោយ​កាន់តែ​អស្ចារ្យ​ផងដែរ​។​ ​ ​ក្នុង​សន្និសីទ​នេះ​មាន​អញ្ជើញ​ចូលរួម​ពី​លោក​អគ្គនាយក​ក្រុមហ៊ុន Smart លោក​អគ្គនាយក​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ លោក​អគ្គនាយក​ក្រុមហ៊ុន IMS អ្នកតំណាង​ដៃគូ អតិថិ​ជិន​ស្មា​ត និង​អ្នកសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅ​ថ្ងៃទី ៣០ ខែមីនា នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ និង​កម្មវិធី​ទទួល​ស្វាគមន៍​តារាចម្រៀង និង​តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង​លោក រ៉េ​ន ដែល​អញ្ជើញ​នឹង​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​ថ្ងៃ ៣០ ខែមីនា ខាងមុខនេះ​។ ​ ​ក្នុងឱកាស​ពិសេស​នេះ លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart មាន​អារម្មណ៍​រំភើប​ជាខ្លាំង​ហើយ​លោក​ជឿជាក់ថា​វា​នឹង​ជាការ​ប្រគុំ​តន្ត្រី​ដ៏​ធំ​មួយទៀត​នៅ​កម្ពុជា​។ ក្នុង​កិច្ចសហការ​ជាមួយ​ទូរទស្សន៍​អាស៊ី​អា​គ្នេ​យ៏​និង IMS លោក​បាន​មានប្រសាសន៍ថា Smart ពិតជា​រីករាយ​ក្នុងការ នាំយកមក​នូវ តារាចម្រៀង​កូរ៉េ​ដ៏​ល្បី​រូបនេះ បន្ទាប់ពី​នាំមក​នូវ​ការប្រគុំ​តន្ត្រី​អន្តរជាតិ​២ ដ៏​ជោគជ័យ រួចមកហើយ​។​ ​ ​លោក ពាង ម៉ាន់ អគ្គនាយក​ក្រុមហ៊ុន IMS ដែល​ទទួលបន្ទុក​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​នេះ និង​ទំនាក់ទំនង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​របស់លោក​មា​ន​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​សហការ​ជាមួយ​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart ជាពិសេស​ជួយ​សម្របសម្រួល​ទំនាក់ទំនង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ កាសែត និង​គេហទំព័រ​សារព័ត៌មាន​ល្បីៗ​ក្នុងស្រុក​។ លោក​អគ្គនាយក​ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​មានប្រសាសន៍ថា លោក ស្ថានីយ៍ទូរទស្សន៍​អាស៊ីអាគ្នេយ៍ មាន​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន IMS ដែលជា​ទីភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​ក្នុងស្រុក ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន​Smart ហើយ​និង​ទទួលបន្ទុក​ក្នុងការ​ផ្សាយ​បន្ត​ផ្ទាល់​នូវ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart ដែល​នឹង​អញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារាចម្រៀង និង​តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង លោក រ៉េ​ន​។ Smart បន្ត​ជា​អ្នក​ផ្តល់នូវ​បទពិសោធន៍​ត​ន្រី្ត​ដ៏​ធំ​មួយ​នៅ​កម្ពុជា ក៏ដូចជា​អ្នកចូលរួម​ចំណែក​ក្នុងការ​គាំទ្រ​តន្ត្រី​នៅក្នុង​ប្រទេស​ផងដែរ​។ Smart បាន​បង្កើត​យុទ្ធនាការ​ជាមួយ​តារាចម្រៀង​ដែល​ផលិត​តន្ត្រី​ដោយ​ខ្លួនឯង ដើម្បី​លើកកម្ពស់​តន្ត្រី​នៅ​កម្ពុជា​។ Smart ក៏បាន​ដាក់​កម្មវិធី​តន្ត្រី​របស់ខ្លួន Smart Music អោយប្រើ​ប្រាស់​ដោយ​ឥត​គិតលុយ​ដើម្បីអោយ​ប្រជាជន​ខ្មែរ អាច ស្តាប់​តន្ត្រី​របស់​តារា​ដែល​ខ្លួន​ពេញចិត្ត​។​ អតិថិជន​របស់ Smart ទាំងអស់​អាច​ទទួល​សំបុត្រ​ចូល​ទស្សនា​តន្ត្រី​របស់ Rain បាន​ដោយ​ឥត​គិតលុយ​ដោយ​គ្រាន់​តែមាន​កម្មវិធី Smart Music នៅក្នុង​ទូរ​សព្ទ័​ដៃ​។​ដោយឡែក​អតិថិជន​របស់ Power+2 និង Power+8 អាច​ទទួលបាន​សំបុត្រ Premium ដោយ​ឥត​គិតលុយ​ដោយ​គ្រាន់តែ​មានកម្ម​វិធី Smart Music ក្នុង​ទូរស័ព្ទដៃ​ផងដែរ​។ អតិថិជន​ទាំងអស់​អាច​ទៅយក​សំបុត្រ​ដោយ​គិតលុយ​ចាប់ពី​ថ្ងៃទី​១០ ខែមីនា នៅ​ •​ ​Smart Shop Monivong •​ ​Smart Shop Nehru •​ ​Smart Shop Koh Pich •​ ​Smart Shop Takhmao​ ​•​ ​Smart Shop Phnom Penh Center •​ ​Smart Shop TK Avenue •​ ​Smart Shop Aeon Mall •​ ​Smart Shop Steung Meanchey ​ ដូច្នេះ សូមកុំ​ភ្លេច​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​កម្មវិធី​ទទួល​ស្វាគមន៍​តារាចម្រៀង និង​តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​កូរ៉េខាងត្បូង លោក រ៉េ​ន និង​កម្មវិធី​ប្រគំ​តន្ត្រី​យក្ស​របស់​ក្រុមហ៊ុន Smart នៅ​ថ្ងៃទី ៣០ ខែ មីនា នៅមុខ​សាល​មហោស្រព​កោះ​ពេជ្រ​។ សូម​រួសរាន់​ទៅយក​សំបុត្រ​ពីថ្ងៃ​ស្អែក ព្រោះ​ចំនួន​សំបុត្រ​មានកំណត់​។​ប្រសិនបើ​លោកអ្នក​មិនទាន់មាន​កម្មវិធី Smart Music លោកអ្នក​អាច​ដោ​ន​ឡួ​ត​ពី Google Play or Apple App Store (‘Smart Music KH’) ឥឡូវនេះ លោកអ្នក​ក៏​នឹង​អាច​ស្តាប់​បទ​ចម្រៀង​របស់ Rain ផងដែរ​។​ ​
X
5s