ហេតុផល​​សំខាន់​ៗ​ទាំង​៥ ​​ដែល​អ្នក​គួរ​រៀន​មហាវិទ្យាល័យ​ឲ្យ​ចប់​ចុង​ចប់​ដើម​សិន ​រួច​ចាំ​រក​ស៊ី!​



សុខ​ចិត្ត​ចំណាយ​ពេល​បន្ត​ថ្នាក់​មហាវិទ្យាល័យ​ ឲ្យ​ចប់​ចុង​ចប់​ដើម​សិន ក៏​ប្រសើរ​ជាង​ប្រើ​ពេល​ទាំង​អស់​រក​ស៊ី​តែ​មួយ​មុខ​ដែរ។

មិន​ថា​អ្នក​ចង់​បង្កើត​អាជីវកម្ម​អ្វី​មួយ​ដោយ​ខ្លួន​ឯង នោះ​ទេ វា​សំខាន់​ណាស់​ដែល​អ្នក​ត្រូវ​មាន​ សញ្ញាប័ត្រ​​យ៉ាង​ហោច​ណាស់​ថ្នាក់​បរិញ្ញាបត្រ​សិន​ដែរ ធ្វើបែបនេះដើម្បីឲ្យអ្នកមានចំណេះដឹងគ្រប់គ្រាន់ ​និង អាចកាត់បន្ថយហានិភ័យបានច្រើន ជាពិសេសបើរកស៊ីមិនជោគជ័យ ក៏អាចមានឪកាសទៅធ្វើការឲ្យគេ។​ 

១) មាន​បណ្ដាញ​ច្រើន​ហើយ​រៀន​យល់​ពី​របៀប​រក​ស៊ី​ខ្លះ​ៗ

នរណា​ទៅ​ដឹង​ថា​ថ្ងៃ​មុខ​ទៅ មិត្ត​ភក្ដិ​ ក៏​ដូច​ជា​សាស្ត្រាចារ្យ​ដែល​ធ្លាប់​រៀន​សាលា​ជាមួយ​គ្នា អាច​ជា​ដៃ​គូ​រក​ស៊ី ក៏​ដូចជា​អ្នក​ពិគ្រោះ​ក្នុង​ការ​រក​ស៊ី​របស់​អ្នក​បាន​នោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​រៀន​សូត្រ​នេះ នឹង​បង្រៀន​អ្នក​ឲ្យ​ស្គាល់​ពី​របៀប​នៃ​ការ​រកស៊ី​ ទៅ​ថ្ងៃ​មុខ​ផង​ដែរ។

២) រៀន​គិត​ជ្រៅជ្រះ​៖

សាកលវិទ្យាល័យ​គឺ​ជា​កន្លែង​មួយ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​បាន​រៀន​ ហើយ​សូរ​សំណួរ​ខ្លួន​ឯង​ពី​អ្វី​ដែល​អ្នក​បាន​រៀន​មក​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ អ្នកមាន​ឱកាស​វែកញែក​ពី​អ្វី​ដែល​អ្នក​បាន​រៀន​ ព្រម​ទាំង​រៀន​ពន្យល់ ហើយ​ស្វែងរក​ចម្លើយ​ឆ្លើយ​ដោយ​ខ្លួន​ឯង​ទៀត​។

៣) ជា​ទីកន្លែង​ដែល​អ្នក​បាន​បរាជ័យ​មុន​គេ​៖

ពេល​អ្នក​រៀន​នរណា​ៗ ក៏​ធ្លាប់​បរាជ័យ​ដែរ ដូច​ជា​ការ​ប្រឡង​ធ្លាក់​ឬ​បាន​ពិន្ទុ​តិច​ជា​ដើម​។ ហើយ​ការ​បរាជ័យ​នៅ​សាលា​នេះ​ទៀតសោត ​នឹង​ជា​មេរៀន​មួយ​ដ៏​ល្អ​ពេល​អ្នក​ចេញ​​រកស៊ី​។

៤) អ្នក​មាន​Credit ខ្ពស់​៖

ពេល​បញ្ចប់​ការ​សិក្សា​​ទៅ ​អ្នក​នឹង​ទទួល​បាន​ Credit​សម្រាប់​ខ្លួន​ឯង​។ ពេល​អ្នក​​ចេញ​រកស៊ី ភាគ​ច្រើន​បើ​អ្នក​មាន​Credit​ខ្ពស់​​នៅ​សាលា​ ​​នោះ ដៃ​គូ​រកស៊ី​អ្នក​​នឹង​កាន់​តែ​ជឿ​ទុក​ចិត្ត​លើ​សមត្ថភាព​អ្នក​បន្ថែម​ទៀត​។

៥) អ្នក​យល់ដឹង​ពី​មុខវិជ្ជា​ជា​ច្រើន​៖

ពេល​អ្នក​ចេញ​រកស៊ី អ្នក​​មិន​អាច​ច្បាស់​តែ​ការ​ស៊ី​មួយ​មុខ​នោះ​​ទេ។ ដើម្បី​រកស៊ី​ជោគជ័យ​បាន អ្នក​ត្រូវ​ដឹង​ថា​អ្វី​ទៅ​ជា​ការ​គ្រប់គ្រង? ភាព​ជា​អ្នក​ដឹកនាំ​? សេដ្ឋកិច្ច​? ទីផ្សារ? និង​សហគ្រិនភាព​ផង​ដែរ?

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា

ប្រភព៖ addicted2success.com

X
5s