ក្រោក​ពេល​យប់​វា​មិន​អី​ទេ !!!​តែ​បើ​ក្រោក​ពេល​យប់​ចំ​ម៉ោង​ដដែល​ផ្ទួន​ៗ ទើប​ចម្លែក​ តើ​មក​ពី​អ្វី​!!!​



យោង​តាម​ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​អ្នក​ក្រោក​ពេល​យប់​ចំ​តែ​ម៉ោង​ដដែល​ៗ នេះ គឺ​ដោយ​សារ​តែ​អ្នក​បាន​បង្កើត​ជា​ទម្លាប់​មួយ​ ហើយ​ខួរ​ក្បាល​របស់​អ្នក បាន​ចង​ចាំ​វា ហើយ​តែង​តែ​រំលឹក​អ្នក​ថា​ត្រូវ​ធ្វើ​អ្វី​ និង​នៅ​ពេល​ណា​។ អ្នក​គួរ​ទម្លាប់​ខ្លួន​ឯង ​ចូល​សម្រាក​ឲ្យ​បាន​លឿន​ហើយ​ទៀង​ពេល​ ហើយ​មុន​នឹង​សម្រាក​ ចូរ​អ្នក​កុំ​គិត​ អ្វី​ច្រើន​ពេក ព្រោះ​ថា​អារម្មណ៍​ស្មុគស្មាញ វា​នឹង​នៅ​វិលវល់​ មិន​ធ្វើ​ឲ្យ​អ្នក​មិន​​បាន​សម្រាក ស្ងប់​ឡើយ។ ក្រោក​ឡើង​ពេល​យប់ វា​ធ្វើ​ឲ្យ​អ្នក​​​​ទទួល​ទាន​ដំណេក​មិន​បាន​ស្ងប់ ហើយ​យូរ​ៗ ទៅ​កម្លាំង​អ្នក​នឹង​ចុះ​​ទ្រុឌទ្រោម ហើយ​ឈឺ​តែ​ម្ដង៕ ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com
X
5s