លោក Bill Gates រឿង១ ដែលជាហេតុធ្វើឲ្យលោកស្ដាយក្រោយបំផុត! ហើយក៏ជាអ្វីដែលអ្នកត្រូវធ្វើ ជៀសវាងស្តាយក្រោយដែរ!
លោក Bill Gates មហាសេដ្ឋីលំដាប់ទីមួយលើលោក បានបញ្ជាក់ថា អ្វីដែលធ្វើឲ្យលោក សោកស្ដាយបំផុតក្នុងជីវិតនោះ គឺលោកមិនបានរៀនភាសាបរទេសណាមួយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានwww.dailymail.co.uk។
មហាសេដ្ឋីរូបនេះ ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា លោកចង់ចេះនិយាយភាសាបារាំង អារ៉ាប ឬ ភាសាចិន ដើម្បីងាយស្រួលក្នុងការទំនាក់ទំនង និង យល់ដឹងកាន់តែទូលំទូលាយជាងមុន។ ស្ថាបនិករបស់Microsoft រូបនេះ បានសរសើរដល់លោក Mark Zuckerberg ដែលអាចនិយាយភាសាចិនបាន។ «Mark Zuckerberg រៀនភាសាចិនយ៉ាងអស្ចារ្យបំផុត ហើយជាពិសេសឆ្លើយសំនួរជាមួយសិស្សជនជាតិចិនយ៉ាងឡូយ»។ លោក Bill Gates បញ្ជាក់។
ដោយ៖រតនា វិចិត្រ