វិធីសាស្ត្រដោះស្រាយបញ្ហាគេងមិនលក់ ដោយមិនចាំបាច់ប្រើថ្នាំនាំតែខូចក្រពះ
អ្នកមិនដឹងឡើយ ថាជំងឺគេងមិនលក់គឺវាពិតជាប៉ះពាល់ ធ្ងន់ធ្ងរខ្លាំងណាស់ដល់សុខភាពអ្នកទាំងមូល។ តែបើអ្នកដឹងពីវិធីសាស្ត្រជួយអ្នកគេងលក់បាន ដោយអ្នកមិនចាំបាច់ប្រើថ្នាំគេងលក់ តទៅទៀតទេ។
១) ត្រូវចេះសមាធិ ប្រមូលអារម្មណ៍ឲ្យបានមូល ហើយមិនត្រូវគិតរឿងស្មុគស្មាញច្រើនពេកទេ ទោះបីអ្នកមានរឿងត្រូវគិតក្ដី។
២) កុំពិសាគ្រឿងស្រវឹង គ្រឿងញៀន ឬក៏ពិសាបារីមុនពេលចូលគេងឲ្យសោះ។
៣) កុំមើលទូរទស្សន៍ឬទូរស័ព្ទដៃ មុនពេលចូលគេងមួយម៉ោងមុន ព្រោះពន្លឺចាំងទាំងនោះ នឹងបញ្ចេញ អ័រម៉ូនដែលធ្វើឲ្យងងុយអស់ពីសរីរាង្គ។
៤) បន្ទប់គឺត្រូវតែងងឹត ហើយត្រជាក់ ពេលនោះអ្នកនឹងមានអារម្មណ៍ថាចង់គេង ហើយឆាប់គេងលក់ទៀត។
៥) ឧស្សាហ៍ហាត់ប្រាណ និងពិនិត្យរបរអាហាររបស់អ្នកឲ្យបានត្រឹមត្រូវនិងតាមកំណត់ផងដែរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org