​​ក្រៅពី​ប្រាក់ខែ​ខ្ពស់​ ​បុគ្គលិក​ពិត​ជា​ត្រូវ​ការ​ចំណុច​ទាំង​ ៣​យ៉ាង នេះ​ពី​ថ្នាក់​លើ​របស់​ខ្លួន​​



​ជា​ទូទៅ​បុគ្គលិក​គ្រប់រូប​ ​សម្លឹង​ឃើញ​ប្រាក់​ខែ​ ​ជា​គោល​សំខាន់​មួយ​ដែល​ជំរុញ​ឲ្យ​ពួកគេ​ចង់​ធ្វើការ​នៅ​ក្រុមហ៊ុន​ណាមួយ។ ​ប៉ុន្តែ​​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​ប៉ុណ្ណោះ​ ​ហើយ​មាន​ចំណុច​​សំខាន់ៗ​ជាច្រើន​ដែល​​បុគ្គលិក​ពិត​ជា​ត្រូវការ​មិន​អាច​ខ្វះ​បាន​ ​ទោះ​មាន​ប្រាក់ខែ​ខ្ពស់​ក៏​ដោយ​។​

១) ​​​យុត្តិធម៌​៖​រឿង​អយុត្តិធម៌​តែង​កើត​មាន​ ​​នៅ​កន្លែង​ធ្វើ​ការ​មួយ​ចំនួន​ ​​ជា​ពិសេស​បុគ្គលិក​ដែល​មិន​សូវ​ចេះ​យកចិត្ត​យក​ថ្លើម​ថ្នាក់​លើ​មួយ​ចំនួន​។ ​ថ្នាក់​លើ​ដែល​ចូលចិត្ត​ឲ្យ​គេ​អែបអប​បែបនេះ ​​ពិត​ជា​មិន​ងាយ​នឹង​ជំរុញ​ឲ្យ​ការងារ​ក្រុមហ៊ុន​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ​នោះ​ឡើយ ​ព្រោះ​បុគ្គលិក​ដែល​មាន​សមត្ថភាព​ ​នៅ​មិន​យូរ​ឡើយ​។​​​ ​យុត្តិ​ធម៌​ជា​រឿង​សំខាន់​បំផុត​​ ​ក្នុង​ការ​ធ្វើការ​ជា​ក្រុម​ ​ព្រោះ​ថា​​​បុគ្គលិក​គ្រប់រូប​នឹង​គ្មាន​ឆន្ទៈ​​ក្នុង​ការ​បន្ត​ការងារ​ខ្លាំងក្លា​ទៀត​ឡើយ​ ​បើ​ថ្នាក់​លើ​ផ្តល់​តម្លៃ​ ​និង ​គុណសម្បត្តិ​តែ​លើ​បក្សពួក​របស់​ខ្លួន​។ ​

​២) ​ការ​លើកទឹកចិត្ត​៖ ​​ការ​លើកទឹកចិត្ត​ ​គឺ​ពិត​ជា​សំខាន់​សម្រាប់​បុគ្គលិក​​ទាំងអស់​ ​ព្រោះ​ថា ​គ្មាន​នរណា​ម្នាក់​អាច​ដោះស្រាយ​បញ្ហា​បាន​ទាំងអស់​គ្រប់ពេល​ឡើយ ​ហើយ​តែង​ជួប​បញ្ហា​ជៀស​មិន​ផុត​។ ​នៅ​ពេល​ដែល​បុគ្គលិក​ជួប​បញ្ហា​ស្មុគស្មាញ​ផ្សេងៗ​ ​ពួកគេ​ពិត​ជា​ត្រូវ​ការ​ពាក្យ​លើកទឹកចិត្ត​ពី​​ថ្នាក់​លើ​របស់​ខ្លួន​ ​ដើម្បី​មាន​កម្លាំង​ចិត្ត​បន្តការងារ​ទៀត​។

៣) ​​គោលការណ៍​ច្បាស់លាស់៖ ​ធ្វើការ​ក្នុង​ក្រុម​មួយ​ដែល​ ​​គ្មាន​គោលការណ៍​ ​និង ផែនការ​ច្បាស់លាស់​ ​នាំ​ឲ្យ​ការងារ​មាន​ភាព​ច្របូកច្របល់​ខ្លាំង​។​ ​ដូច្នេះ​ហើយ​ ​ថ្នាក់លើ​ដែល​មាន​សមត្ថភាព​ ​និង ភាព​ឆ្លាតវៃ​គួរ​តែ​បង្កើត​ឲ្យ​មាន​គោលការណ៍​ច្បាស់លាស់​ ​ក្នុង​ក្រុមការងារ​ដើម្បី​ជា​ប្រទីប​មួយ​បំភ្លឺ​ផ្លូវ​ដល់​មនុស្ស​គ្រប់គ្នា​៕

ដោយ​៖ រតនា​ ​វិចិត្រ​

​ប្រភព៖ www.entrepreneur.com ​ & www.lifehack.org

X
5s