វិធី​​ងាយ​ៗ​ដែល​អាច​ជួយ​ កាត់​បន្ថយ​ដឺក្រេ​ភ្នែក និង​ថែទាំ​ភ្នែក​ឲ្យ​មើល​បាន​ច្បាស់​ល្អ​​​



ភ្នែក​គឺ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​លោក អ្នក​មិន​អាច​រស់​ដោយ​គ្មាន​វា​បាន​ទេ ព្រោះ​វា​ហាក់​ដូច​ជា​ការ​រស់​នៅ​ក្នុង​ពិភពលោក​ដ៏ងងឹត​សូន្យ​​មួយ។ នេះ​ជា​វិធី​ដែល​អាច​កាត់​បន្ថយ​ដឺក្រេ​ភ្នែក​របស់​អ្នក​បាន​៖

១) កុំ​សម្លឹង អ្វី​មួយ​ដោយ​ប្រឹង​បើក​ភ្នែក​ខ្លាំង ឬ​ក៏​សម្លឹង​អ្វី​មួយ​ ដែល​នៅ​ឆ្ងាយ​ ដាច់​កន្ទុយ​ភ្នែក​យូរ​ពេក​។​

២) គួរ​ឧស្សាហ៍​អាន​ សៀវភៅ​នៅ​កន្លែង​ដែល​មាន​ភ្លើង​គ្រប់​គ្រាន់​ ព្រោះ​វា​អាច​ឲ្យ​អ្នក​ឃើញ​បាន​ច្បាស់​ដោយ​មិន​បាច់​ប្រឹង​ភ្នែក​ខ្លាំង​។​

៣) បើ​មាន​បញ្ហា​ភ្នែក អ្នក​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ផ្នែក​ភ្នែក​ ឲ្យ​បាន​ឆាប់ ហើយ​កុំ​ទុក​យូរ។

៤) កុំ​ឧស្សាហ៍ អង្អែល ឬ​ក៏​ប៉ះពាល់​ភ្នែក​ ធ្ងន់​ៗ​ពេក ព្រោះ​វា​អាច​ប៉ះ​ពាល់​ដល់​កែវ​ភ្នែក​ជាយថាហេតុ​បាន​។

៥) ពេល​ចេញ​​ទៅ​ក្រៅ យល់​ល្អ អ្នក​ត្រូវពាក់វែនតា​ការពារ​កម្ដៅ​ថ្ងៃ ព្រោះ​ថា​ភ្នែក​អ្នក​មិន​អាច​ទទួល​ពន្លឺ​ថ្ងៃ​ភ្លឺ​ពេក​ទេ។

៦) បើ​សិន​ជា​អាច កុំ​ប្រើប្រាស់​គ្រឿង​សំអាង​តុបតែង​មុខ មាន​តម្លៃ​ថោក​ៗ ពេក ព្រោះ​វា​អាច​ប៉ះពាល់​ដល់​បរិវេណ​ភ្នែក​អ្នក ៕

​ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ powerofpositivity.com

X
5s