តើ​អ្នកដែលមាន​ឈាម​ប្រភេទ​ O , A , AB , និង​B មាន​អត្តចរិត​ជា​មនុស្ស​ប្រភេទ​ណា​?​



ឈាម​ប្រភេទ A ត្រូវ​​បាន​គេ​ដឹង​ថា​ សំបូរ​ច្រើន​ជាង​គេ​នៅ​ប្រទេស​ជប៉ុន បន្ទាប់​មក​គឺ​ប្រភេទ B ។ ចំណែក​អ្នក​វិញ តើ​មាន​ឈាម​ប្រភេទ​អ្វី​ដែរ? បើ​អ្នក​ដឹង​ អ្នក​គួរ​​សាក​អាន​ទៅ​ ថា​តើ​ឈាម​ទាំង​នោះ អាច​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​អ្នក​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

១) ឈាម​ប្រភេទ​A ៖ ជា​មនុស្ស​ដែល​ចេះ​រួបរួម​សហការ​ជាមួយ​អ្នក​ដទៃ ឆ្លាត ពូកែ តែង​ងុប​នឹង​អ្វី​ដែល​ខ្លួន​ធ្វើ តែ​គ្រាន់​តែ​ឆាប់​ខឹង និង​ពិបាក​ចិត្ត​លឿន​បន្តិច។ អ្នក​ដែល​មាន​ឈាម​ប្រភេទ​នេះ ភាគ​ច្រើន មាន​ក្រពះ​មិន​សូវ​ល្អ​តាំង​ពី​កំណើត​តែ​ម្ដង ដូច​នេះ​អ្នក​គួរ​ពិសា​អាហារ​ដោយ​ប្រុងប្រយ័ត្ន។

២) ឈាម​ប្រភេទ​B​៖ ជា​មនុស្ស​ចេះ​គិត​ច្រើន និង​មាន​មហិច្ឆតា​ខ្ពស់​ខ្លាំង​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​គេ​តែង​​យល់​ចិត្ត​អ្នក​ដទៃ និង​ដឹង​ថា​អ្នក​ដទៃ ចង់​និយាយ​អ្វី និង​ត្រូវ​ការ​អ្វី​ទាំង​អស់។

៣) ឈាម​ប្រភេទ AB៖ ជា​មនុស្ស ដែល​ស្អាតបាត ទាក់ទាញ ហើយ​ ទៅ​ទី​ណា​ល្បី​ទី​នោះ។ ឈាម​ប្រភេទ​នេះ​គឺ​ពិបាក​រក​ខ្លាំង​ណាស់ ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​អាច​នឹង​ជួប​អ្នក​មាន​ឈាម​ប្រភេទ​នេះ​។

៤) ឈាម​ប្រភេទ O៖ ​ជា​មនុស្ស​ដែល​ចេះ​ដឹង​ច្រើន ហើយ​អាច​​គ្រប់គ្រង​អារម្មណ៍​ខ្លួន​ឯង​ល្អ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គេ​​មិន​ងាយ​នឹង​រក​សម្ពាធ​ពី​ជំងឺ​តានតឹង​អារម្មណ៍​ទេ ។ ពួក​គេ​​មាន​សុខភាព​ល្អ​តាំង​ពី​កំណើត​តែ​ម្ដង៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ power of positivity

X
5s