អ្នកធ្លាប់ញាំចេកជាអាហារពេលព្រឹកទេ? នេះជាព័ត៌មានអាក្រក់ដែលអ្នកត្រូវដឹង
តាមពិតទៅ ចេកគឺផ្ដល់នូវផលប្រយោជន៍ជាច្រើនដល់សុខភាពមនុស្សយើង ក៏ប៉ុន្តែមិនល្អនោះប្រសិនបើអ្នកញ៉ាំអាហារនេះដោយទទេនោះ។ នេះបើតាមការអះអាងរបស់អ្នកជំនាញ គឺលោកវេជ្ជបណ្ឌិត Daryl Gioffre ដែលត្រូវបានដកស្រង់នៅក្នុងទស្សនាវដ្ដី Cosmopolitan។
លោកវេជ្ជបណ្ឌិតខាងលើ បានលើកឡើងដូច្នេះថា ៖«ចេកហាក់បីដូចជារបស់ល្អបំផុតដែលត្រូវញ៉ាំនៅពេលព្រឹកប៉ុន្តែបើពិនិត្យឱ្យហ្មត់ចត់ទៅ ញ៉ាំតែចេកទទេនោះគឺមិនមែនជាគន្លឹះល្អបំផុតនោះទេព្រោះថាវាមានផ្ទុកជាតិស្ករកម្រិត ២៥% និងមានផ្ទុកជាតិអាស៊ីតខ្លះដែរ»។ កម្រិតជាតិស្ករនេះ គឺមិនល្អប៉ុន្មានចំពោះសុខភាពនោះទេ។ លោកបានថ្លែងបន្តទៀតថា ៖«ផ្លែឈើភាគច្រើន គឺមានផ្ទុកជាតិអាស៊ីត ប៉ុន្តែដោយសារតែកម្រិតនៃជាតិស្ករ មានផ្លែឈើមួយចំនួនគ្មានផ្ទុកទេដូចជា ផ្លែប៊ែ ដំឡូង ក្រូចឆ្មារ ក្រូចសើច ទំពាំងបាយជូរ និងដូងជាដើម»។
ប្រែសម្រួល៖ វេហា