អត្ថប្រយោជន៍គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ៤យ៉ាង​ដែល​អ្នក​នឹង​ទទួល​បាន​​ពី​ការ​ទទួល​ទាន​ «កាហ្វេ Espresso»​



មនុស្សរាល់គ្នាដឹងហើយថា ការទទួលទានកាហ្វេនឹងធ្វើឲ្យញៀន។ ប៉ុន្តែមានមនុស្សជាច្រើនមិនដឹងពីអត្ថប្រយោជន៍ពីការទទួលទានកាហ្វេ Espresso ។ ប្រសិនជាអ្នកនៅមិនចង់ទទួលទាន Espresso ទៀត ចូរក្រឡេកមើលអត្ថប្រយោជន៍ខាងក្រោមនេះ៖

១) ការចងចាំបានយូរ៖ ប្រសិនជាអ្នកចង់ផឹកកាហ្វេ កាហ្វេ Espressoពិតជាជម្រើសដ៏ល្អពីព្រោះថាវាជួយដល់ការចងចាំរបស់អ្នកបាន។ តាមការសិក្សារកឃើញថា អ្នកដែលទទួលទានកាហ្វេ Espresso ពីរកែវក្នុងមួយថ្ងៃភាគច្រើនមានការចងចាំបានល្អ។

២) ការផ្ដោតអារម្មណ៍៖ មនុស្សជាច្រើនចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងកាហ្វេ Espresso ហើយវាគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេ។ ជាតិកាហ្វេអ៊ីនត្រូវបានគេរកឃើញថាជួយកាត់បន្ថយភាពហត់នឿយបានមួយភ្នែកដែរ។

៣) សម្រកទម្ងន់៖ អ្វីដែលពិសេសអំពីកាហ្វេ Espresso គឺកាហ្វេ Espresso មានកាឡូរីតិច។ ប្រសិនជាអ្នកគ្មានថែមស្ករទេ នោះវាផ្ទុកតែ ៣កាឡូរីតែប៉ុណ្ណោះ។ កាហ្វេ Espressoក៏ជួយដល់ការអនុវត្តរបស់អ្នកក្នុងការងារដែលអ្នកធ្វើ។

៤) កាត់បន្ថយអត្រាទឹកនោមផ្អែម៖ តាមការសិក្សារបស់សាលា Harvard បានរកឃើញថា មនុស្សដែលទទួលទានកាហ្វេ Espresso លើសពីពីរកែវឡើងទៅ អត្រានៃការមានជំងឺទឹកនោមផ្អែមថយចុះដល់ទៅ ១១ភាគរយ។ ដូច្នេះហើយ កុំខឹងនឹងខ្លួនឯងប្រសិនជាអ្នកទទួលទានកាហ្វេ៕

ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org

X
5s