​បើ​មាន​​សញ្ញា​ទាំង​នេះ ​អ្នក​ត្រូវ​តែ​ប្រញាប់​គេង​​ឲ្យ​ច្រើន​ជាង​មុន​ ​កុំ​ឲ្យ​មាន​បញ្ហា​​ធ្ងន់ធ្ងរ​



ការគេងពិតជាមានសារៈសំខាន់ក្នុងជីវិតរបស់មនុស្សយើង។ តែដោយសារតែការងារមមាញឹក អ្នកខ្លះមិនមានពេលគ្រប់គ្រាន់ក្នុងគេងឲ្យបានគ្រប់គ្រាន់នោះទេ ដែលប្រការនេះវាបានបង្កទៅជាបញ្ហាផ្សេងៗ។ ប្រសិនជាអ្នកមានសញ្ញាខាងក្រោមនេះ នោះបញ្ជាក់ថាអ្នកគួរគេងឲ្យច្រើនជាងនេះ ៖

១) ឡើងទម្ងន់៖ តាមការសិក្សាជាច្រើនបានបង្ហាញពីទំនាក់ទំនងរវាងការឡើងទម្ងន់និងការគេងមិនគ្រប់គ្រាន់។ តាមការសិក្សារកឃើញថា មនុស្សដែលគេងមិនបានគ្រប់គ្រាន់ច្រើនតែញាំច្រើន។ ហេតុដូច្នេះហើយ បានជាមនុស្សមួយចំនួនបានឡើងទម្ងន់ខុសពីធម្មតា ហើយភ្លេចគិតពីចំណុចនេះ។

២)ការគិតមិនបានល្អ៖ មនុស្សភាគច្រើនអាចនឹងមានអារម្មណ៍ច្របូកច្របល់នៅពេលដែលពួកគេនៅដល់យប់ជ្រៅពេក។ នោះដោយសារតែការគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យបាត់ការផ្តោតអារម្មណ៍។ បើកាលណាអ្នកនៅតែព្យាយាមគិតតទៅទៀត វាមិនត្រឹមតែមិនអាចផ្តល់លទ្ធផលល្អនោះទេ វានឹងធ្វើឲ្យខួរក្បាលរបស់អ្នកស្ពឹក ហើយគិតអ្វីក៏មិនងាយចេញលឿនដែរ។ ដូច្នេះត្រូវព្យាយាមរកពេលវេលាដើម្បីគេងឲ្យបានច្រើនជាងមុន។

៣) បញ្ហាអារម្មណ៍៖ ជាថ្មីម្តងទៀត តាមការសិក្សាពិតជារកឃើញថា ការគេងមិនបានគ្រប់គ្រាន់ធ្វើឲ្យមនុស្សមិនអាចគ្រប់គ្រងលើអារម្មណ៍ខ្លួនឯងបាន ជាហេតុគិតអ្វីក៏មិនចេញ ហើយកាន់តែនាំឲ្យមានអារម្មណ៍មួម៉ៅ។  ដូច្នេះហើយបើមានបញ្ហាទាំងនេះ សូមកុំស្ទាក់ស្ទើរក្នុងការគេងឲ្យបានច្រើនជាងមុន។

៤) ការចងចាំមិនល្អ៖ ការគេងមិនបានគ្រប់គ្រាន់អាចប៉ះពាល់ដល់សមត្ថភាពនៃការចងចាំ ទោះបីវាគ្រាន់តែជារឿងសាមញ្ញក៏ដោយ។ ប្រសិនបើជួបបញ្ហានេះហើយ តែហាក់ដូចជាមិនបាត់ទាល់តែសោះ នោះវាជាសញ្ញាគ្រោះថ្នាក់មួយដែលមិនត្រូវមើលរំលងនោះឡើយ៕

ប្រែសម្រួល៖ អ៊ឹង មុយយូ

ប្រភព៖ www.lifehack.org

X
5s