តើគួរធ្វើយ៉ាងណាហ្វឹកហាត់ខួរក្បាលអ្នកកុំឲ្យស្ពឹក?
មានបញ្ហាខួរក្បាលស្ពឹកមែនទេ? សាកអនុវត្តតាមវិធីខាងក្រោមនេះមើល ក្រែងអាចជួយអ្នកបានខ្លះ៖
១) លេងហ្គេម៖ អ្នកប្រហែលមិនដឹងឡើយពីសារៈសំខាន់ដ៏ធំធេងនៃការលេងហ្គេម តាមពិតទៅវាជួយធ្វើឲ្យខួរក្បាលអ្នកឆាប់គិតលឿន រហ័សរហូន។ អ្នកគួរសាកអនុវត្តលេងហ្គេមកម្សាន្ត អប់រំនានាដែលអាចឲ្យខួរក្បាលឆាប់រហ័សក្នុងការគិតក៏ជារឿងល្អដែរ។
២) ពិសាអាហារឲ្យត្រឹមត្រូវ៖ ខួរក្បាលអ្នកត្រូវការឲ្យអ្នកពិសាអាហារត្រឹមត្រូវដើម្បីកុំឲ្យវាកាន់តែខ្សោយ។ អាហារដែលអ្នកគួរពិសាត្រូវសំបូរដោយជាតិវីតាមីន កាល់ស្យូម ពិសាបន្លែ និងផ្លែឈើផងដែរ។
៣) ហ្វឹកហាត់ខួរក្បាលអ្នក៖ មនុស្សម្នាក់ៗ តែងមានទម្លាប់ដែលធ្វើជារៀងរាល់ថ្ងៃ ហើយទម្លាប់នោះ អ្នកគួរតែធ្វើអ្វីដែលអាចហ្វឹកហាត់ដល់ការគិតរបស់អ្នក ជាចាំបាច់រៀងរាល់ថ្ងៃទើបប្រសើរ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.verywell.com