រឿង៣យ៉ាង​ដែល​អ្នក​​នឹក​​ស្មាន​មិន​ដល់​ថា ​អាច​ទាញ​អ្នក​ឲ្យ​ធ្លាក់​ចូល​ក្នុង​​ការ​ជំពាក់​បំណុល​បាន​



ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងជីវិតមួយចំនួន មិនទំនងជាអាចផ្ដល់ផលឲ្យអ្នកវិញនូវសភាពធ្លាក់ក្នុងបំណុល ប៉ុន្តែវាបែរជាក្លាយជាដើមហេតុ ដែលបណ្ដាលឲ្យអ្នកត្រូវជាប់ជំពាក់នឹងបំណុលយ៉ាងមិនគួរឲ្យនឹកស្មានដល់ទៅវិញ។

ដូច្នេះហើយ ៣ចំណុចនេះគឺជាអ្វីដែលអ្នកត្រូវប្រុងប្រយ័ត្នកុំខាន៖

១) ពិធីរៀបអាពាហ៍ពិពាហ៍៖ ការចំណាយដ៏ច្រើនមិនមែនកើតឡើងតែទៅលើអ្នករៀបចំពិធីរៀបអាពាហ៍ពិពាហ៍តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏មិនមែនជារឿងខុសប្លែកអ្វីដែរសម្រាប់អ្នកចូលរួមពិធី។ មិនថាជាអ្នកកំដរកូនកំលោះ ឬអ្នកកំដរកូនក្រមុំ ឬអ្នកចូលរួមជាភ្ញៀវកិត្តិយសនោះទេ ពួកគេសុទ្ធតែចាំបាច់ត្រូវចាយវាយយ៉ាងច្រើនលើចំណងដៃ ឬកាដូ គ្រឿងតុបតែងខ្លួន និងសំលៀកបំពាក់ជាដើម។

២) ពិធីបុណ្យសព៖ ពេលខ្លះការរៀបចំពិធីបុណ្យសពក្នុងសម័យនេះ ក៏ទាមទារឲ្យសមាជិកគ្រួសារចំណាយច្រើនទៅលើវាផងដែរ។ ពិធីបុណ្យសពដែលមិនបានទូទាត់ថ្លៃចំហាយជាមុន នឹងអាចក្លាយជាមូលហេតុដែលបណ្ដាលឲ្យអ្នកត្រូវជាប់ជំពាក់នឹងបំណុល ហើយវានឹងផ្ដល់ការលំបាកដល់សមាជិកគ្រួសារដែលនៅរស់ នៅពេលពួកគេមិនមានលទ្ធភាពបង់ថ្លៃចំណាយនោះ។

៣) ការកម្សាន្តក្នុងពេលទំនេរ៖ សកម្មភាពខាងក្រៅក្នុងពេលទំនេរគួរតែផ្ដល់ការកម្សាន្ត និងភាពសប្បាយរីករាយដល់អ្នក មិនមែនឲ្យអ្នកសោកសៅធ្លាក់ចូលក្នុងអន្ទាក់បំណុលនោះឡើយ។ បើការកម្សាន្តរបស់អ្នកទាមទារឲ្យអ្នកទិញឧបករណ៍ប្រើប្រាស់ថ្លៃៗ ឬចុះឈ្មោះថ្លៃចូលរៀនវគ្គបណ្ដុះបណ្ដាល អ្នកគួរចំណាយលើវានៅពេលមួយដែលអ្នកមានប្រាក់គ្រប់គ្រាន់ទើបជាការគួរបំផុត៕

 

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.gobankingrates.com

X
5s