ការសាងសង់លំនៅដ្ឋានសម្រាប់សហគមន៏ក្រីក្រ​



ទោះបីជាមានការប្រកាសនាពេលថ្មីៗថាមានគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើគម្រោងប្រភេទ “លំនៅដ្ឋានដែលមានតម្លៃសមរម្យ” សម្រាប់អ្នកមានជីវភាពមធ្យម ក៏ដូចជាប្រជាជនដែលមានជីវភាពក្រីក្រនៅតែមានគម្លាតយ៉ាងខ្លាំងនៅឡើយនៅក្នុងទីផ្សារលំនៅដ្ឋាន ជាពិសេសនៅតាមតំបន់ជនបទក្រីក្រ ក៏ដូចជានៅពេលដែលប្រជានជននៅតាមជនបទផ្លាស់ប្តូរទៅទីក្រុងក្នុងគោលបំណងស្វែងរកការងារធ្វើ។ ខណៈដែលតម្លៃដីបន្តកើនឡើងខ្ពស់ត្រដែតក្នុងទីក្រុង នោះធ្វើឲ្យតម្រូវការប្រភេទលំនៅដ្ឋានដែលមានតម្លៃទាបសម្រាប់អ្នកមានជីវភាពក្រីក្រត្រូវបានរុញច្រានឲ្យកាន់តែឃ្លាតឆ្ងាយពីឱកាសរស់នៅក្នុងលំនៅដ្ឋានសមរម្យមួយ។ អង្គការក្រៅរដ្ឋាភិបាលចំនួន២កំពុងតែស្វែងរកវិធីសាស្រ្តដើម្បីដោះស្រាយបញ្ហានេះ ហើយបានរកឃើញនូវគន្លឹះសាមញ្ញមួយគឺការសហការគ្នា និងការបង្កើតវប្បធម៏នៃការសន្ទនារវាងវិស័យឯកជន វិស័យសារធារណៈ និងអង្គការក្រៅរដ្ឋាភិបាល។ frame-3 អង្គការ Habitat ជាអង្គការអន្តរជាតិដែលមានវត្តមានក្នុង៧០ប្រទេសលើពិភពលោកកំពុងតែស្វែងរកវិធីសាស្រ្តដើម្បីកាត់បន្ថយភាពគ្មានលំនៅដ្ឋាន និងភាពក្រីក្រនៅលើពិភពលោក។ លោក Kif Nguyen ដែលជាអគ្គនាយករបស់អង្គការលំនៅដ្ឋានប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “ការស្រាវជ្រាវបង្ហាញថា មានលំនៅដ្ឋានប្រហែល២លានខ្នងក្នុងប្រទេសកម្ពុជាមិនទាន់ឆ្លើយតបទៅនឹងស្តង់ដារស់នៅ ទាំងស្ថានភាពរស់នៅ អាយុកាលសំណង់ ប្រព័ន្ធទឹក អនាម័យ និងទំហំដី។ លំនៅដ្ឋានក្រោមស្តង់ដាគឺជាបញ្ហាសំខាន់មួយដែលធ្វើឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាពនៅក្នុងប្រទេស ដោយសារតែលំនៅដា្ឋនមិនមានស្តង់ដាត្រឹមត្រូវគឺជាផលវិបាកតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាឫសគល់នៃភាពក្រីក្រផងដែរ។ លើសពីនេះទៅទៀតលោក Kif Nguyen បាននិយាយថា “យោងតាមគោលនយោបាយលំនៅដ្ឋានជាតិឆ្នាំ២០៣០ កម្ពុជាត្រូវការលំនៅដ្ឋានចំនួន១,១លានខ្នងទៀតដើម្បីបំពេញតម្រូវការ ហើយតម្រូវការដ៏ច្រើនលើសលុបនេះ នៅតែត្រូវការបន្ថែមទៀតសម្រាប់ប្រជាជនក្រីក្រជាពិសេសនៅតាមតំបន់ប្រជុំជន។” ក្នុងពេលជាមួយគ្នានេះដែរ Building Trust International ឫអង្គការទំនុកចិត្តអន្តរជាតិ ជាអង្គការដែលបានចុះបញ្ជីក្នុងចក្រភពអង់គ្លេស បានផ្ដល់ជំនួយនៃការច្នៃម៉ូតលំនៅដ្ឋានដល់សហគមន៏ និងជាលក្ខណៈបុគ្គលដែលមានតម្រូវការលំនៅដ្ឋាន។ លោក David Cole ដែលជាអគ្គនាយកប្រតិបត្តិរបស់អង្គការ Building Trust International ប្រចាំប្រទេសកម្ពុជាមានជំនឿថា “លំនៅដ្ឋានគឺជាកន្លែងសម្រាប់គ្រួសារ និងការវិនិយោគជាលក្ខណៈសហគមន៍ក្នុងតំបន់សម្រាប់រយៈពេលវែងបន្ទាប់ពីគម្រោងបញ្ចប់ទៅ តាមរយៈការច្នៃម៉ូតលំនៅដ្ឋានទៅតាមកម្រឹតនីមួយៗ ក្នុងទម្រង់ជាការផ្ដល់ការងារ និងការបណ្ដុះបណ្ដាល។” នៅក្នុងប្រទេសកម្ពុជា អង្គការទាំងពីរនេះបានផ្ដល់ជំនួយគាំទ្រជាដំណោះស្រាយនៃការសាងសង់លំនៅដ្ឋាន ដែលមាននិរន្តភាព ដែលអាចឆ្លើយតបនឹងតម្រូវការដែលកំពុងតែកើនឡើងនៅតំបន់ប្រជុំជននៃជនបទក្រីក្រ។ អង្គការក៏ជម្រុញឱ្យមានការអភិវឌ្ឍសហគមន៏តាមរយៈការផ្តល់ប្រាក់កម្ចីទិញផ្ទះដល់អ្នកដែលមានប្រាក់ចំណូលទាប និងលើកទឹកចិត្តគាំទ្រលើគម្រោងរបស់ពួកគេទាំងវិស័យឯកជននិងរដ្ឋ។ គម្រោងថ្មីមួយដែលអង្គការ Habitat និង អង្គការ Building Trust បានសហការគ្នាក្នុងប្រទេសកម្ពុជាក្នុងការរៀបចំ និងការអនុវត្តនូវគម្រោងមួយដែលមានឈ្មោះថា “Framework Housing” ដែលជាគម្រោងលំនៅដ្ឋានមានសេ្ថរភាព និងមានតម្លៃសមរម្យ ដែលលំនៅដ្ឋានទំាងនោះត្រូវសាងសង់ពីដើមឫស្សី និងឈើដែលមានក្នុងតំបន់ដោយគិតតម្លៃសមរម្យពីពលរដ្ឋត្រឹមតែ ២, ៥០០ដុល្លាប៉ុណ្ណោះ។ តម្លៃថោកក៏ពិតមែនប៉ុន្តែមានភាពច្នៃប្រឌិតខ្ពស់ លំនៅដ្ឋានទាំងនេះត្រូវបានធ្វើឡើងសម្រាប់ប្រជាជនកម្ពុជា។ បង្អួចអាចមានខ្យល់ចេញចូលគ្រប់គ្រាន់នៅក្នុងផ្ទះ ហើយដំបូលផ្ទះដាក់ទ្រេតចុះដែលធ្វើឲ្យទឹកអាច ហូរបានលឿន។ ផែនការរចនា និងការសាកល្បងជំហានទីមួយរបស់គម្រោង “Framework House” បានបញ្ចប់រួចរាល់ហើយបច្ចុប្បន្នអង្គការទាំងពីរកំពុងតែអនុវត្តផែនការបន្ទាប់ គឺគម្រោងលំនៅដ្ឋានដែលមានច្រើនជាន់សម្រាប់តំបន់ទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យគម្រោងនេះជោគជ័យបានដោយរលូនអង្គការទាំងពីរយល់ឃើញថា ការជួយជ្រោមជ្រែងពីវិស័យឯកជន និងវិស័យសាធារណៈគឺមានភាពចាំបាច់។ យោងទៅតាមលោក Nguyen បានឱ្យដឹងថារដ្ឋាភិបាលបានផ្ដល់ជំនួយ និងបានបង្ហាញឆន្ទៈមួយចំនួនដើម្បីឱ្យការសហការគ្នាកាន់តែជិតស្និតជាងនេះទៀត។ ជាក់ស្តែងនៅខេត្តបាត់ដំបងអង្គការ Habitat បានធ្វើការជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីជួយសម្រួលផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារដែលបានរស់នៅលើដីរដ្ឋជាច្រើនឆ្នាំមកហើយ។ ទោះបីជាដំណើការនៃការទទួលបានដីកាន់កាប់ដោយស្របច្បាប់គឺគ្រាន់តែជាជំហ៊ានដំបូងរបស់គម្រោងអភិវឌ្ឍន៏លំនៅដ្ឋានដោយនិរន្តរភាព។ លោក Nguyen បាននិយាយទាំងភាពសោកស្តាយថា “វាមិនងាយស្រួលនោះទេ ប៉ុន្តែយើងត្រូវតែខិតខំប្រឹងប្រែងធ្វើវាឲ្យបាន។”បន្ទាប់ពីគ្រួសានីមួយៗ ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី អង្គការ Habitat នឹងជួយនៅកន្លែងអភិវឌ្ឍន៍លើគម្រោងលំនៅដ្ឋានផ្ទាល់ និងជួយគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ និងប្រព័ន្ធលូជាដើម។ លោក Nguyen បានបន្ថែមថា “ជំនួយឬទុនបម្រុងដីធ្លីគឺជាគន្លឹះដ៏សំខាន់មួយ យើងអាចសាងសង់លំនៅដ្ឋានមានគុណភាពដែលមានតម្លៃសមរម្យ ដូចដែល Habitatបានធ្វើនៅទូទាំងពិភពលោក ប៉ុន្តែនៅពេលដែលតម្លៃដីកើនឡើងនៅតំបន់ប្រជុំជន យើងត្រូវការជំនួយពីវិស័យឯកជន និងវិស័យសាធារណៈ ដើម្បីឱ្យទទួលបានទីតាំងសមរម្យ និងតម្លៃអាចឱ្យអ្នកដែលមានចំណូលទាបអាចទទួលយកបាននៅក្នុងទីផ្សារ។” តាមរយៈគម្រោង “ដីសម្បទាន” ដែលចូលរួមដោយភាគីទំាង៣ លោក Nguyen មានជំនឿយ៉ាងមុតមាំថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានស្ដង់ដារស់នៅដ៏ល្អមួយ។ អង្គការក្រៅរដ្ឋាភិបាលមានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ទាក់ទងទៅនឹងគម្រោងលំនៅដ្ឋានសម្រាប់សហគមន៍ ហើយវិស័យឯកជនមានប្រាក់គ្រប់គ្រាន់ ចំណែកឯរដ្ឋាភិបាលមានដី។ ប្រសិនបើយើងចង់បង្កើតឱ្យមានវប្បធម៏សន្ទនានិងសហការគ្នា រវាងវិស័យទាំងបីនេះយើងអាចផ្លាសប្តូរស្ថានភាពបច្ចុប្បន្នបាន ហើយគ្រប់គ្នាអាចទទួលបានភាពជោគជ័យ។ ការអភិវឌ្ឍន៏ទីផ្សារគឺជាចំណងមិត្តភាពផ្សេងទៀតដែលអង្គការលំនៅដ្ឋាអន្តរជាតិអាចឈរនៅប្រទេសកម្ពុជាបាន ជាអង្គការជួយដល់គ្រួសារដែលមានប្រាក់ចំណូលទាបក្នុងការទទួលបានប្រាក់កម្ចីទិញផ្ទះ។ លោកបាននិយាយថា “យើងបានជួយគ្រួសារជាង៦០០០គ្រួសារដើម្បីឱ្យទទួលបានប្រាក់កម្ចីទិញផ្ទះកាលពីឆ្នាំកន្លងទៅ ប៉ុន្តែដោយមានជំនួយពីរដ្ឋាភិបាលកើនឡើងហើយ យើងមានសក្ដានុពលផ្តល់កម្ចីទិញផ្ទះដើម្បីជួយដល់ពួកគេ។ វាជាទីផ្សារដែលអាចសម្រេចបាន និងការរួមចំណែកធំបំផុត ប៉ុន្តែវាតម្រូវឱ្យមានការយល់ដឹងនិងការអប់រំកាន់តែច្រើនទៅកាន់ប្រជាជនដែលមានជីវភាពថ្នាក់ទាប និងនៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ។” លោក Cole និយាយថា “ក្នុងប្រទេសកម្ពុជាមានក្រុងធំៗ៣ដែលមានប្រជាជនរស់នៅច្រើនដូចជា ក្រុងភ្នំពេញ បាត់ដំបង និងក្រុងសៀមរាប ដែលមានសហគមន៏រស់នៅច្រើនស្រាប់នឹងត្រូវការចំណែកដីជំនួយបម្រុងទុកសម្រាប់សាងសង់លំនៅដ្ឋានដែលមានតម្លៃទាប ឫតំបន់ដែលមានកំណើនប្រជាជនច្រើននាពេលបច្ចុប្បន្ន តាមការប៉ាន់ស្មានតម្លៃដីនឹងកើនឡើងខ្ពស់។ លោក Cole និយាយថា “បើនិយាយអំពីការវិនិយោគលំនៅដ្ឋានដែលមានតម្លៃទាបពួកយើងមានភាពរីករាយ ប៉ុន្តែក្នុងករណីប្រសិនបើមិនមានការជួយទំនុកបម្រុងពីរដ្ឋាភិបាលតម្លៃរបស់យ៉ូនីតនៅក្នុងគម្រោងនេះនៅតែមានតម្លៃមួយខ្ពស់ដដែល នេះមិនរាប់បញ្ចូលនូវប្រាក់ឈ្នួលកម្មករ និងថ្លៃសេវាសំខាន់ៗនៅឡើយផង ដូចនេះពួកគេអាចនឹងធ្វើការស្នើកម្ចី វាជាហេតុនាំឲ្យមានការជំពាក់បំណុល និងបញ្ហាសង្គមនឹងអាចកើតមានឡើង។” ព័ត៌មានលម្អិតសូមអាន realestate.com.kh
X
5s