សញ្ញា​៥​យ៉ាង​បញ្ជាក់​ថា រាងកាយ​របស់​អ្នក​​ខ្វះ​ជាតិ​ទឹក​ខ្លាំង ​ដែល​ត្រូវ​បំពេញ​បន្ទាន់​​​!​​



ទឹក​គឺ​ពិត​ជា​ ​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​រាងកាយ​របស់​មនុស្ស​ ​​ព្រោះ​ថា​បើ​អ្នក​មិន​បាន​បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​នោះ​ទេ ​វា​នឹង​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​​ចុះ​អន់ខ្សោយ​​។ ​​ដូច្នេះ​​ ​ហើយ​គួរ​តែ​ព្យាយាម​បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ​ជាពិសេស​​នៅ​រដូវ​ក្តៅ​តែ​ម្តង​។ ​​ខាង​ក្រោម​នេះ​ ​គឺ​ជា​សញ្ញា​មួយ​ចំនួន​ដែល​បញ្ជាក់​ថា ​រាងកាយ​របស់​អ្នក​ខ្វះ​ជាតិ​ទឹក​៖

១) ​មាត់​របស់​អ្នក​ស្ងួត​៖ ​នៅ​ពេល​ដែល​​មាត់​របស់​អ្នក​ស្ងួត​​ខ្លាំង​ ​​​នោះ​បញ្ជាក់​ថា ​​រាងកាយ​របស់​អ្នក​ពុំ​មាន​ជាតិ​ទឹក​គ្រប់គ្រាន់​នោះ​ឡើយ​ ​ជា​ហេតុ​នាំ​ឲ្យ​បបូរមាត់​ស្ងួត​ ​​និង ប្រេះ​បែបនេះ​។ ​ដូច្នេះ​ហើយ​ ​បើ​ឃើញ​សភាព​បែបនេះ​ ​អ្នក​គួរ​តែ​បង្កើន​ការ​បរិភោគ​ទឹក​ឲ្យ​បាន​ច្រើន​ជាង​មុន​។

២) ​ស្បែក​ស្ងួត៖ ​ប្រសិនបើ​ស្បែក​របស់​អ្នក ​​មាន​សភាព​ស្ងួត​​ក្រៀម​ ​និង ​មិន​មាន​សំណើម​នោះ​ ​វា​ក៏​បញ្ជាក់​ថា ​អ្នក​ពុំ​បាន​​បរិភោគ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​ ​ជាហេតុ​​ធ្វើ​ឲ្យ​ស្បែក​ពុំ​អាច​មាន​ភាព​ស្រស់​ថ្លា​បាន​។ ​បើ​អ្នក​មិន​ព្រម​បង្កើន​ចំនួន​ទឹក​ក្នុង​រាងកាយ​នោះ​ទេ ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​របស់​អ្នក​កាន់​តែ​ខ្លាំង​។

៣) ​ស្រេក​ទឹក​ខ្លាំង​៖ ​នៅ​ពេល​អ្នក​មាន​អារម្មណ៍​ថា ​ស្រេកទឹក​ខ្លាំង​នោះ ​មាន​ន័យ​ថា ​​រាងកាយ​របស់​អ្នក​ពិត​ជា​ ​ពុំ​បាន​ទទួល​ជាតិ​ទឹក​គ្រប់គ្រាន់​ឡើយ​ ​ដូច្នេះ​ហើយ​ត្រូវ​តែ​បង្គ្រប់​ជា​បន្ទាន់​។

៤) ​ឈឺ​សន្លាក់​៖ បើ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ជំនាញ​​ ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​ទៀត​ ​ដែល​បណ្តាល​ឲ្យ​ឈឺ​សន្លាក់​នោះ​ ​គឺ​បណ្តាល​មក​​ពី​ការ​បរិភោគ​ទឹក​មិន​បាន​គ្រប់គ្រាន់​ ​ព្រោះ​ថា​សន្លាក់​គឺ​ជា​កន្លែង​ដែល​ត្រូវ​បត់បែន​ចុះ​ឡើង​ ​ដូច្នេះ​ហើយ​នៅ​ពេល​ដែល​ខ្វះ​ជាតិ​ទឹក​ ​វា​នឹង​ធ្វើ​ឲ្យ​​មាន​ការ​ឈឺចាប់​។ ​ដូច្នេះ​ហើយ​ ​ត្រូវ​បរិភោគ​ទឹក​ឲ្យ​គ្រប់គ្រាន់​ដើម្បី​​សម្រួល​ដល់​បញ្ហា​ឈឺ​សន្លាក់​របស់​អ្នក​។

៥) ​​​​មាន​ជម្ងឺ​ជា​រឿយ​៖ ​រាងកាយ​មនុស្ស​ ​គឺ​ប្រៀប​ដូច​ជា​គ្រឿង​ម៉ាស៊ីន​​ដូច្នោះ​ដែរ​​ ​ព្រោះ​បើ​គ្មាន​ទឹក​គ្រប់គ្រាន់​នោះ​ទេ ​វា​ក៏​មិន​អាច​ដំណើរ​ការ​ទៅ ដោយ​រលូន​​ឡើយ​​។ ​មាន​ន័យ​ថា​ ​​​បើ​អ្នក​តែងតែ​មាន​ជម្ងឺ​ផ្សេងៗ​ជា​ប្រចាំ​នោះ​ ​វា​អាច​បណ្តាល​ពី​ជាតិ​ទឹក​ក្នុង​ខ្លួន​របស់​អ្នក​មិន​គ្រប់គ្រាន់​ ​ជា​ហេតុ​នាំ​ឲ្យ​​ប្រព័ន្ធ​ការងារ​ចុះ​ខ្សោយ​ជា​ហេតុ​ ​នាំ​ឲ្យ​មេរោគ​ជ្រៀត​ចូល​ដោយ​ងាយ​៕

 

​ដោយ​៖ រតនា​ ​វិចិត្រ​ ​ប្រភព៖ www.lifehack.org & www.emedicinehealth.com

X
5s