អនុវត្ត​យុទ្ធសាស្ត្រ​ទាំង​នេះ អ្នក​នឹង​មាន​ក្រុម​ការងារ​​មួយ​ដែល​រីក​រាយ​និង​មាន​ផលិតភាព​​



តើបុគ្គលិករបស់អ្នកសប្បាយចិត្តនៅកន្លែងការងារដែរឬទេ? បើពិតជាសប្បាយ ហេតុអ្វីបានជាពួកគេគិតតែពីមើលម៉ោង? មិនថា អ្នកដឹកនាំ ក្រុមតូចឬធំ យុទ្ធសាស្ត្រខាងក្រោមនេះ នឹងជួយអ្នកឲមានក្រុមដែលរីករាយបាន៖

១) ត្រូវចេះសន្ទនា៖ ប្រសិនជាអ្នកមិនអាចប្រាប់មនុស្សច្បាស់លាស់នូវអ្វីដែលអ្នកចង់ឲ្យគេធ្វើ ពួកគេនឹងមិនអាចធ្វើបាននោះទេ។ ដោយគ្រាន់តែចេះសន្ទនា អ្នកអាចនឹងបង្កើនមិត្តភាពរបស់អ្នកនិងបុគ្គលិករបស់អ្នក។

២) គោរពភាពខុសគ្នារបស់បុគ្គលិក៖ ប្រសិនជាអ្នកចេះតែជំទាស់នូវភាពមិនពេញចិត្តឬចំណុចខុសគ្នាដែលបុគ្គលិករបស់អ្នកមាន អ្នកនឹងមិនអាចបង្កើនផលិតភាពក្នុងក្រុមហ៊ុនបាននោះទេ។

៣) ផ្តល់ប្រាក់បន្ថែម៖ នរណាម្នាក់ក៏ចង់ឲ្យការងាររបស់គេទទួលស្គាល់ផងដែរ។ ដូច្នេះហើយអ្នកអាចផ្តល់កាដូរឬប្រាក់បន្ថែមដល់បុគ្គលិកដែលធ្វើការងារល្អឬធ្វើការងារច្រើនជាងបុគ្គលិកដទៃទៀត៕

ប្រែសម្រួល៖ អ៊ឹង មួយយូ

ប្រភព៖ www.lifehack.org

X
5s